ពិធីសែនកំពង់ទឹក - លក្ខណៈវប្បធម៌ ដ៏វិសេសវិសាលនៅតំបន់ តីង្វៀន

ពិធីសែនកំពង់ទឹក - លក្ខណៈវប្បធម៌ ដ៏វិសេសវិសាលនៅតំបន់ តីង្វៀន
មានប្រភពទឹកពីរប្រភេទដែលបងប្អូនជនជាតិច្រើនតែជ្រើសយក។ ប្រសិនបើរស់នៅជិតតំបន់វាលទំនាប បងប្អូនជនជាតិនឹងជ្រើសយក ទីកន្លែងជាក់លាក់មួយនៅប្របមាត់ទន្លេធ្វើកំពង់ទឹកសម្រាប់ប្រជុំជីវភាពរួមគ្នា។ 
ពិធីសែនទទឹករបស់បងប្អូនជនជាតិ សេដាំង
ពិធីសែនទទឹករបស់បងប្អូនជនជាតិ សេដាំង

ប្រសិនបើរស់នៅតំបន់ខ្ពង់រាប តំបន់ភ្នំ ពួកគាត់ជ្រើសយកប្រភពទឹកដែលហូរចេញពីប្រឡោះភ្នំ ហើយតម្លើងទនាំទឹកដែលបានធ្វើដោយបំពង់ឫស្សីទុកសម្រាប់ ប្រើប្រាស់។ នៅពេលរកបានប្រភពទឹកហើយ ការងារដំបូងដែលចាំបាច់ត្រូវ តែធ្វើនោះគឺប្រារព្ធពិធីសែនកំពង់ទឹកដោយមានគ្រឿងតង្វាយដូចជា៖ ជ្រូកខ្មៅមួយក្បាល មាន់ខ្មៅមួយក្បាលនិងស្រាមួយឪទិន។ 
ប្រភពទឹកដ៏មានតម្លៃសម្រាប់ការប្រជុំជីវភាពប្រចាំថ្ងៃ
ប្រភពទឹកដ៏មានតម្លៃសម្រាប់ការប្រជុំជីវភាពប្រចាំថ្ងៃ

បន្ទាប់ពីកំពង់ទឹកត្រូវ បានរៀបចំស្អាតបាត ទនាំទឹកត្រូវបានប្តូរថ្មី ជ្រូក មាន់បានចម្អិនរួចរាល់ ចាស់ភូមិនឹងដាក់ឪទិនស្រា ខាងក្រោមទនាំទឹក យកថ្លើមជ្រូកនិងថ្លើមមាន់នៅស្រស់មួយចំណែកដាក់ទៅក្នុងត្រចៀកឪទិនស្រា ហើយបន់ស្រន់។ បញ្ចប់ពិធីកិច្ចអ្នកទាំងឡាយនាំគ្នាផឹកស្រា ហើយសំណេះសំណាលរហូតដល់ពេលឪទិនស្រាខ្សោះរសជាតិបន្តិចម្តងៗ...។
ឃ្លោកទឹកស្អាតត្រជាក់ទាំងឡាយនៅទីដើមប្រភពទឹក
ឃ្លោកទឹកស្អាតត្រជាក់ទាំងឡាយនៅទីដើមប្រភពទឹក

ជាមួយនឹងអត្ថន័យសម្តែងក្តីអំណរគុណចំពោះអារក្ស ទឹកដែលបាននាំមកនូវសំណាងល្អក្នុងឆ្នាំចាស់និងបួងសួងសុំភ្លៀងខ្យល់អំណោយផល រដូវកាលលូតលាស់ល្អក្នុងឆ្នាំថ្មី ពិធីសែនកំពង់ទឹកគឺជាពិធីបុណ្យមួយក្នុង ចំណោមពិធីបុណ្យសំខាន់ៗ របស់បងប្អូនបណ្តាជនជាតិនៅ តីង្វៀន៕
ត្រឹនតឹន
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍