ពិធីសុំរដូវកាលអំណោយផលរបស់ជនជាតិ ឃ្មុ

ពិធីសុំរដូវកាលអំណោយផលរបស់ជនជាតិ ឃ្មុ

ជនជាតិ ឃ្មុ ជាសហគមន៍ជនជាតិមួយក្នុងចំណោម ១៩ សហគមន៍ជនជាតិរស់នៅលើភូមិសាស្ត្រខេត្ត ដៀនបៀន ដែលបច្ចុប្បន្ននៅរក្សាទុក ផ្ទេរនូវទំនៀមទម្លាប់ដ៏វិសេសវិសាលជាច្រើន ក្នុងនោះ គួរអោយរៀបរាប់បំផុតគឺពិធីបុណ្យសុំរដូវកាលអំណោយផលដែលជាពិធីបុណ្យកសិកម្មដ៏សំខាន់មួយក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ឃ្មុ។

ពិធីសុំរដូវកាលអំណោយផលរបស់ជនជាតិ ឃ្មុ ảnh 1ទីតាំងប្រារព្ធសែនថ្វាយសុំរដូវកាលអំណោយផលគឺបណ្តាអំពកស្រែនៅទីកណ្តាលភូមិ

ជនជាតិ ឃ្មុ ប្រារព្ធពិធីសុំរដូវកាលអំណោយផល សំដៅសម្តែងនូវសន្តានចិត្តគោរពយ៉ាងមុតមាំចំពោះព្រះអាទិទេពទាំងឡាយ ដឹងគុណ ចំពោះព្រះមេពូជរុក្ខជាតិទាំងអស់ ជាពិសេសគឺព្រះមេស្រូវដែលបានចិញ្ចឹមទ្រទ្រង់កូនចៅគ្រប់ស្រទាប់ មាមីងបងប្អូនអ្នកភូមិពីជំនាន់មួយទៅជំនាន់មួយ។

ពិធីសុំរដូវកាលអំណោយផលរបស់ជនជាតិ ឃ្មុ ảnh 2អ្នកភូមិបង់កូនឈើពូជជូនបូជាចារ្យ

ដើម្បីប្រារព្ធពិធីកិច្ច មាមីងបងប្អូនក្នុងភូមិត្រូវរៀបចំជ្រូក ១ ក្បាល មាន់ ២ ក្បាល ស្រា ១ ដប ទឹក ១ ចាន សម្លៀកបំពាក់ (បុរស ស្ត្រី) ជនជាតិ ២ សម្រាប់ ... និងដើមស្រូវ ១ បាច់ដែលជា "ព្រលឹង" នៃពិធីបុណ្យសុំរដូវកាលអំណោយផល។ នៅពេលដែលអ្វីៗ សព្វយ៉ាងត្រូវបានរៀបចំរួចរាល់ បូជាចារ្យចាប់ផ្តើមអធិស្ឋានបួងសួងនិមន្តព្រះអាទិទេពមកទទួលនិងធ្វើជាសាក្សីចំពោះគ្រឿងតង្វាយតាមរក្សាទ្រទ្រង់ដល់អ្នកភូមិ។ ពិធីសែនថ្វាយចប់ទៅ អ្នកទាំងអស់ពិសាស្រាជាមួយគ្នា ជូនពរគ្នាសុខភាពមាំមួន ជីវភាពសម្បូរសប្បាយ។

ពិធីសុំរដូវកាលអំណោយផលរបស់ជនជាតិ ឃ្មុ ảnh 3បូជាចារ្យប្រារព្ធពិធីថ្វាយគ្រឿងតង្វាយដល់ព្រះអាទិទេព

ផ្នែកពិធីកិច្ចបញ្ចប់រួចរាល់ មាមីងបងប្អូនក្នុងភូមិនាំគ្នាមកផ្ទះបូជាចារ្យដើម្បីជួបប្រាស្រ័យនិងលេងកម្សាន្តជាមួយគ្នា។ ក្នុងចង្វាក់ស្គរ ចង្វាក់ឃ្មោះ កំលោះ ក្រមុំជនជាតិ ឃ្មុ ទាំងឡាយរាំច្រៀងជាមួយនឹងក្ដីប៉ងប្រាថ្នាពីមួយឆ្នាំដែលពោរពេញដោយភ្លៀងខ្យល់អំណោយផល៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍