ពិធីអំណរបាយថ្មីរបស់ជនជាតិ អេដេ

បន្ទាប់ពីពិធីបុណ្យ ជនជាតិ អេដេ នាំគ្នាច្រៀងរាំ ទទួលទានបាយថ្មី ភ្លក់រសជាតិស្រាអេកនិងជូនពរគ្នាអោយជួបប្រទះតែវិបុលសុខគ្រប់ប្រការ
បន្ទាប់ពីពិធីបុណ្យ ជនជាតិ អេដេ នាំគ្នាច្រៀងរាំ ទទួលទានបាយថ្មី ភ្លក់រសជាតិស្រាអេកនិងជូនពរគ្នាអោយជួបប្រទះតែវិបុលសុខគ្រប់ប្រការ

តាមទស្សនទានរបស់ជនជាតិ អេដេ ពេលរដូវកាលដាំដុះចប់ទៅស្រូវដាក់ពេញជង្រុកក៏ជាពេលវេលាដែលភូមិស្រុកចាប់ផ្តើមប្រារព្ធពិធីអំណរបាយថ្មី។

ពិធីអំណរបាយថ្មីរបស់ជនជាតិ អេដេ ảnh 1ក្នុងសម្លៀកបំពាក់សមរម្យ គ្រូសែនតំណាងឱ្យប្រជាជននៅក្នុងភូមិសូត្រគាថាបួងសួងដល់អារក្សស័ក្ដិសិទិ្ធ សែនបាយថ្មីនិងសែនសុខភាព

ដើម្បីប្រារព្ធពិធីបុណ្យ ជនជាតិ អេដេ ក្រោកតាំងពីព្រឹកព្រលឹមយកស្រូវថ្មីដែលបុកជាអង្ករដាំបាយនិងត្រៀមរៀបចំគ្រឿងសំណែនដូចជាស្រាអេក ជ្រូក មាន់ ។ល។

ពិធីអំណរបាយថ្មីរបស់ជនជាតិ អេដេ ảnh 2ជនជាតិ អេដេ ប្រារព្ធពិធីកិច្ចសែនបុព្វការីជនដោយចានបាយថ្មីនៅឯផ្នូរ

បន្ទាប់ពីរៀបគ្រឿងសំណែន គ្រូសែនតំណាងឲ្យប្រជាជននៅក្នុងភូមិបានសូត្រគាថាបួងសួងដល់អាទិទេពសែនបាយថ្មីនិងសែនសុខភាពដើម្បីថ្លែងអំណរគុណដល់មេឃដីបុព្វការីជនដែលបានប្រទានរដូវកាលបានផលជាទេ្វ ព្រមទាំងបួងសួងសុំភ្លៀងខ្យល់អំណោយផល ជីវភាពសម្បូរសប្បាយ គ្រួសារមានបានស្ដុកស្ដម្ភ។

ពិធីអំណរបាយថ្មីរបស់ជនជាតិ អេដេ ảnh 3បន្ទាប់ពីពិធីកិច្ចសែនបាយថ្មីនៅឯផ្នូរ ជនជាតិ អេដេ អញ្ជើញមកកាន់ “ដំណក់ទឹក” ដើម្បីលាងជម្រះនូវរាល់ប្រការអពមង្គល

ពិធីបុណ្យបានបញ្ចប់ទៅក៏ជាពេលដែលសំឡេងស្គរ សម្លេងគងឃ្មោះ លាន់ឡើង ជនជាតិ អេដេ នាំគ្នារាំច្រៀង ទទួលទានបាយថ្មី ភ្លក់រសជាតិស្រាអេកនិងជូនពរគ្នាអោយជួបប្រទះតែវិបុលសុខ គ្រប់ប្រការ។

ពិធីអំណរបាយថ្មីរបស់ជនជាតិ អេដេ ảnh 4បន្ទាប់ពីពិធីបុណ្យ ជនជាតិ អេដេ នាំគ្នាច្រៀងរាំ ទទួលទានបាយថ្មី ភ្លក់រសជាតិស្រាអេកនិងជូនពរគ្នាអោយជួបប្រទះតែវិបុលសុខគ្រប់ប្រការ

ពិធីបុណ្យអំណរបាយថ្មីគឺជាឱកាសសម្រាប់ជនជាតិ អេដេ លេងកម្សាន្ត សោយសុខលើសមិទ្ធផលបន្ទាប់ពីមួយរដូវកាល ធ្វើពលកម្មនឿយហត់ ផ្ដើមពីនោះ អប់រំកូនចៅឱ្យចងចាំពីប្រភពដើម៕

អត្ថបទនិងរូបថត៖ ហ្វាងហាយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍