ពាំនាំនិទាឃរដូវទៅកាន់បណ្តាផ្ទះសង់លើជើងទម្ររន្ទាខ្ពស់ផុតពីផ្ទៃទឹកសមុទ្រ DK1

គណៈប្រតិភូបានអញ្ជើញទៅពិនិត្យមើលកិច្ចការត្រៀមខ្លួនប្រយុទ្ធជាស្រេច សួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំនៅឯផ្ទះសង់លើជ់ងទម្ររន្ទាខ្ពស់ផុតពីផ្ទៃទឹកសមុទ្រ DK1 ទាំងឡាយ ស្ថានីយលេខ ៥៩០ កូនដាវ និងនាវាយាមល្បាតនានា អញ្ជើញសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីចំពោះស្ថាប័នអង្គការមហាជន រដ្ឋបាល  បក្សមួយចំនួននិងបណ្តាអង្គភាពដែលឈរជើងនៅស្រុក កូនដាវ (ខេត្ត បារៀ - វុងតាវ) ។

បញ្ជាការដ្ឋានតំបន់ទី ២ នៃកងទ័ពជើងទឹកជូនដំណើរក្រុមការងារចេញដំណើរបំពេញកាតព្វកិច្ច។ រូបថត៖ ញូយ៉ាង

អញ្ជើញមកទស្សនកិច្ចនិងធ្វើការនៅឯបណ្ដាផ្ទះសង់លើជើងទម្ររន្ទាខ្ពស់ផុតពីផ្ទៃទឹកសមុទ្រ DK1 ទន្ទឹមនឹងការពិនិត្យមើលកិច្ចការត្រៀមខ្លួនប្រយុទ្ធជាស្រេច ក្រុមការងារទាំងពីរបានជូនពរបុណ្យចូលឆ្នាំថ្មី និងប្រគល់ជូនវត្ថុអំណោយចូលឆ្នាំជាច្រើនរបស់ប្រធានរដ្ឋ ក្រសួងការពារជាតិ បញ្ជាការដ្ឋានកងទ័ពជើងទឹក បញ្ជាការដ្ឋានតំបន់ទី ២ នៃកងទ័ពជើងទឹក  បណ្តាស្ថាប័នអង្គការមហាជន រដ្ឋបាល បក្សនិងមូលដ្ឋាននានាបានផ្ញើជូនចំពោះនាយទាហាន យោធិនអាជីព យុទ្ធជនទាំងឡាយដែលកំពុងបំពេញកាតព្វកិច្ចនៅលើដីជម្រាលទ្វីបភាគខាងត្បូងនៃមាតុប្រទេស។
 
ក្រៅពីគឿងប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃគ្រប់ប្រភេទ បណ្តាមែកអង្គាសិល ព្រូន អ័រគីដេជាដើម ត្រូវបានវេចខ្ចប់ដឹកជញ្ជូនតាម ដូចជាពាំនាំនិទាឃរដូវពីដីគោកចេញមកផ្ទះរន្ទា សមុទ្រកោះ។ រូបថត៖ ញូយ៉ាង

ក្រៅពីពីនោះ គណៈប្រតិភូទាំងឡាយក៏បានបញ្ជូនមុខទំនិញចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃគ្រប់ប្រភេទដូចជាអង្ករដំណើប សណ្តែកខៀវ  ចេក​ទេស (Phrynium parvifloum Roxb)។ល។ តាមស្តង់ដាររបស់ក្រសួងការពារជាតិដើម្បីអោយនាយទាហាន យោធិនអាជីព យុទ្ធជនកំពុងបំពេញកាតព្វកិច្ចនៅលើផ្ទៃសមុទ្ររីករាយសប្បាយនឹងនិទាឃរដូវ អបអសាទរបុណ្យចូលឆ្នាំថ្មីជាប្រពៃណី។
 
បញ្ជូនវត្ថុអំណោយបុណ្យចូលឆ្នាំថ្មីពីនាវារបស់ក្រុមការងារឡើងទៅលើផ្ទះសង់លើជើងទម្ររន្ទាខ្ពស់ផុតពីផ្ទៃទឹកសមុទ្រ។ រូបថត៖ ញូយ៉ាង

ក្នុងអំឡុងពេលនៃការធ្វើនាវាចរណ៍អស់រយៈពេលជាង ១០ ថ្ងៃ នាវាទាំងនោះដូចជាសត្វត្រចៀកចាំចំកាងស្លាបហើរឆ្លងកាត់រលកខ្យល់សមុទ្រល្វឹងល្វើយ ពាំនាំនិទាឃរដូវនឹងខ្យល់អាកាសកក់ក្តៅនៃដីគោកមកជូនបណ្តានាយទាហាន យោធិនអាជីព យុទ្ធជនកំពុងបំពេញកាតព្វកិច្ចទាំងយប់ទាំងថ្ងៃនៅលើតំបន់ដីជម្រាលទ្វីបភាគខាងត្បូងនៃមាតុប្រទេស។
 
លោកវរសេនីយ៍ឯក ង្វៀនក្វឹកវ៉ាន់ អនុប្រធានអគ្គស្នងការនយោបាយ តំបន់ទី ២ នៃកងទ័ពជើងទឹក ប្រធានក្រុមការងារលេខទី ១ អញ្ជើញប្រគល់វត្ថុអំណោយរបស់ប្រធានរដ្ឋជូនចំពោះយុទ្ធជនប្រចាំការនៅផ្ទះសង់លើជើងទម្ររន្ទាផុតពីផ្ទៃទឹកសមុទ្រ DK1/9។ រូបថត៖ ញូយ៉ាង
លោកវរសេនីយ៍​ឯក ង្វៀនក្វឹកវ៉ាន់ អនុប្រធានអគ្គស្នងការនយោបាយ តំបន់ទី ២ នៃកងទ័ពជើងទឹក ប្រធានក្រុមការងារលេខទី ១ អញ្ជើញប្រគល់វត្ថុអំណោយរបស់ប្រធានរដ្ឋជូនចំពោះយុទ្ធជនប្រចាំការនៅផ្ទះសង់លើជើងទម្ររន្ទាផុតពីផ្ទៃទឹកសមុទ្រ DK1/9។ រូបថត៖ ញូយ៉ាង

លោកវរសេនីយ៍ឯក ង្វៀនក្វឹកវ៉ាន់ អនុប្រធានអគ្គស្នងការនយោបាយ តំបន់ទី ២ នៃកងទ័ពជើងទឹក មាន​ប្រសាសន៍អោយដឹងថា៖ ដំណើរបេសកកម្មលើកនេះគឺជាសកម្មភាពជារឿយៗ​ ខណៈពេលនិទាឃរដូវ បុណ្យចូលឆ្នាំ ឈានចូលមកដល់ម្តងៗ សម្តែងបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ក័ងទ័ព ប្រភេទកងទ័ពជើងទឹកនិងមនោសញ្ចេតនារបស់ប្រជាជនចំពោះកងកម្លាំងទាំងឡាយដែលកំពុងបំពេញកាតព្វកិច្ចនៅលើតំបន់សមុទ្រនិងកោះទាំងអស់របស់មាតុភូមិ។ តាមរយៈនោះ បានបញ្ជាក់ឡើងនូវអធិបតេយ្យភាពរបស់យើងលើតំបន់សមុទ្រតំបន់ដីជម្រាលទ្វីបភាគខាងត្បូងនៃមាតុប្រទេស។

តុបតែងលម្អហ៊ឹងសក្ការបូជាមាតុភូមិ ត្រៀមទទូលនិទាឃរដូវឆ្នាំ ច សំរឹទ្ធិស័ក ២០១៨។ រូបថត៖ ញូយ៉ាង

យុទ្ធជនប្រចាំការនៅផ្ទះសង់លើជើងទម្ររន្ទាផុតពីផ្ទៃទឹកសមុទ្រ DK1/21 វេចនំ អន្សមជ្រុង (នំបាញ់ជឹង) ត្រៀមអបអសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០១៨។ រូបថត៖ ញូយ៉ាង

"អធិបតេយ្យភាពក្នុងករណីនេះសម្តែងបង្ហាញយ៉ាងសាមញ្ញតាមរយៈទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជាតិ វៀតណាម៖ បុណ្យចូលឆ្នាំថ្មីឈានចូលមកដល់ ប្រជាជាតិ វៀតណាម ជួបជុំមូលមិត្តគ្នា ជូនពរបុណ្យចូលឆ្នាំថ្មី ដល់ញាតិសន្តាន។ យើងទាំងអស់គ្នាក៏ជូនពរបុណ្យចូលឆ្នាំថ្មីដល់សាច់ញាតិរបស់យើង គឺនាយទាហាន យោធិនអាជីពនិងយុទ្ធជននៅផ្ទាល់ផ្ទះសង់លើជើងទម្ររន្ទាផុតពីផ្ទៃទឹកសមុទ្រ គឺនៅនឹងផ្ទះរបស់ខ្លួនឯងផ្ទាល់តែម្ដង" លោកវរសេនីយ៍ឯក ង្វៀន​ក្វឹកវ៉ាន់ បានចែករំលែកដូច្នេះ៕

 ផលិតដោយ៖ ញូយ៉ាង

អ្នកប្រហែលជាចាប់អារម្មណ៍