ពុល​ថ្លើម បើ​ញ៉ាំ​របស់​ទាំងនេះ​ញឹកញាប់​

ពុល​ថ្លើម បើ​ញ៉ាំ​របស់​ទាំងនេះ​ញឹកញាប់​

ថ្លើមគឺជាសរីរាង្គមួយដ៏សំខាន់នៅក្នុងរាងកាយនិងមុខងារដ៏សំខាន់ដើម្បីរំលាយ សំយោគសារធាតុចិញ្ចឹមពីអាហារដែលអ្នកបរិភោគនិងជួយច្រោះយកសារធាតុ ពុលចេញពីក្នុងឈាម។

ពុល​ថ្លើម បើ​ញ៉ាំ​របស់​ទាំងនេះ​ញឹកញាប់​ ảnh 1

អ្នកគួរកាត់បន្ថយជាតិសូដ្យូម ជាតិស្ករ ជាតិខ្លាញ់នៅក្នុងអាហារនិងមិនគួរទទួលទានគ្រឿងស្រវឹង ដើម្បីរក្សាសុខភាពថ្លើម។

កាត់បន្ថយជាតិសូដ្យូមនិងការទទួលទានស្ករ៖

របបអាហារដែលមានជាតិស្ករនិងអំបិលខ្ពស់ អាចបង្កភាពអន្តរាយដល់ថ្លើម។ ការញ៉ាំអាហារដែលមានអំបិលច្រើនពេក អាចបណ្តាលឲ្យច្រាល់ជាតិទឹកនៅក្នុងរាងកាយ។

ការទទួលទានជាតិសូដ្យូមក្នុងបរិមាណមួយល្មមសម្រាប់មនុស្សពេញ វ័យគឺ ១៥០០ មីលីក្រាមក្នុងមួយថ្ងៃ។

ចំណែកឯរបបអាហារមានជាតិស្ករខ្ពស់ អាចធ្វើឱ្យអ្នកមានហានិភ័យជាមួយនឹងជំងឺធាត់ខ្ពស់និងប៉ះពាល់ទៅលើថ្លើមអ្នក។

ដូច្នេះ ដើម្បីជំនួសឲ្យការទទួលទានអាហារដែលមានកាបូអ៊ីដ្រាតច្រើនដូចជានំ ឬនំដូណាត់ អ្នកគួរជ្រើសរើសអាហារដែលល្អចំពោះសុខភាពដូចជានំប៉័ងធ្វើពីគ្រាប់ធញ្ញជាតិសុទ្ធនិងបន្លែស្រស់ជាដើម។

ការកំណត់ការទទួលទានជាតិខ្លាញ់៖

ជាតិខ្លាញ់ច្រើនពេកអាចបង្កើនហានិភ័យនៃការធាត់និងជំងឺខ្លាញ់រុំថ្លើម។ អ្នកគួរតែទទួលជាតិខ្លាញ់កុំឲ្យលើសពី ២០ ទៅ ៣៥% ជាប្រចាំថ្ងៃ។ នំខូឃីស៍និងសាច់មានជាតិខ្លាញ់មិនល្អខ្ពស់ ដូច្នេះអ្នកគួរតែកាត់បន្ថយ៕ 

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ទេវី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍