ភោជនាហារនាថ្ងៃនៃនិទាឃរដូវរបស់ជនជាតិ កឺទូ

ស្ត្រីជនជាតិ កឺទូ វេចនំកួក
ស្ត្រីជនជាតិ កឺទូ វេចនំកួក

ថ្ងៃធម្មតា ភោជនាហាររបស់ជនជាតិ កឺទូ ត្រូវបានកែច្នៃពីស្រូវអង្ករ ដំឡូងមី ពោត ដំឡូង សាច់បសុសត្វ បក្សីស្រុក ត្រី...។

ភោជនាហារនាថ្ងៃនៃនិទាឃរដូវរបស់ជនជាតិ កឺទូ ảnh 1ស្ពកបាយនាថ្ងៃនៃនិទាឃរដូវរបស់ជនជាតិ កឺទូ

ក្នុងថ្ងៃបុណ្យទាន ថ្ងៃចូលឆ្នាំថ្មី ក៏មកពីគ្រឿងអាហារទាំងនេះ ជនជាតិ កឺទូ កែច្នៃទៅជាមុខម្ហូបប្រពៃណីជាច្រើនដូចជា៖ សាច់អាំង បាយក្រឡាន នំនែក គ្រឿងភេសជ្ជៈ...។

ស្ពកបាយនៃថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ កឺទូ មានច្រើនមុខម្ហូប គ្រឿងភេសជ្ជៈ ពោរពេញដោយរសជាតិព្រៃភ្នំដូចជា៖ នំកួក (នំរាងស្នែងក្របី នំស្លឹកបបុស) ហ្សារ៉ា (រួមមានបន្លែ ទំពាំង សាច់សត្វព្រៃ... ច្រកបញ្ចូលក្នុងបំពង់ពកស្រស់រួចចម្អិនឲ្យឆ្អិន) សាច់អាំង ត្រីជ្រោះ ស្រាតាវ៉ាក ស្រាចេក ស្រាអេក...។

ភោជនាហារនាថ្ងៃនៃនិទាឃរដូវរបស់ជនជាតិ កឺទូ ảnh 2ស្ត្រីជនជាតិ កឺទូ វេចនំកួក

មិនត្រឹមតែពោរពេញទៅដោយរសជាតិពិសេសដាច់ដោយឡែកនៃធម្មជាតិព្រៃភ្នំនាទីកន្លែងដែលសហគមន៍ជនជាតិ កឺទូ រស់នៅប៉ុណ្ណោះទេ មុខម្ហូបទាំងនេះ ថែមទាំងផ្តាំផ្ញើនូវបំណង ប្រាថ្នាអំពីជីវភាពមួយដ៏សម្បូរសប្បាយ រដូវកាលផ្តល់ ផលទ្វេដង ភូមិនិគមបានក្សេមក្សាន្តនៅរាល់ពេលបុណ្យចូលឆ្នាំថ្មី និទាឃរដូវ ឈានចូលមកដល់ម្តងៗ។

ភោជនាហារនាថ្ងៃនៃនិទាឃរដូវរបស់ជនជាតិ កឺទូ ảnh 3ជនជាតិ កឺទូ ភ្លក់រសជាតិស្រាពិសេសប្រចាំតំបន់របស់ជនជាតិខ្លួននាឱកាសបុណ្យចូលឆ្នាំថ្មី និទាឃរដូវឈានចូលមកដល់ម្តងៗ

ភោជនាហាររបស់ជនជាតិ កឺទូ បច្ចុប្បន្ន ថែមទាំងបានពង្រីកថែមទៀតក្នុងការធ្វើ សមាហរណកម្មនិងអភិវឌ្ឍ ជាពិសេសគឺពេលដែលភ្ញៀវទេសចរកាន់តែមាននិន្នាការនិយមចូលចិត្តស្វែងយល់ពីវប្បធម៌ លក្ខណៈពិសេសដាច់ដោយឡែកនៃតំបន់ភូមិភាគនីមួយៗ របស់បងប្អូនបណ្តាជនជាតិភាគតិចពីមួយថ្ងៃទៅមួយថ្ងៃ៕

អត្ថបទនិងរូបថត៖  តឹនវិញ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍