ភាពកក់ក្តៅសម្បូរសប្បាយនៅតំបន់មូលដ្ឋានបដិវត្តន៍ វិញឡើយ

ទីសក្ការៈបូជា អ៊ំ ហូ នៅឃុំ ចូវធើយ - មោទនភាពរបស់បក្ខភាគ កងទ័ពនិងប្រជាជនខេត្ត បាកលៀវ និយាយរួមនិងរបស់ស្រុក វិញឡើយ និយាយដោយឡែក
ទីសក្ការៈបូជា អ៊ំ ហូ នៅឃុំ ចូវធើយ - មោទនភាពរបស់បក្ខភាគ កងទ័ពនិងប្រជាជនខេត្ត បាកលៀវ និយាយរួមនិងរបស់ស្រុក វិញឡើយ និយាយដោយឡែក

ជាស្រុកកសិកម្មសុទ្ធសាធមួយ វិញឡើយ (ខេត្ត បាកលៀវ) ក្នុងប៉ុន្មានឆ្នាំកន្លងទៅបានទាញយកផលពីប្រៀបខ្លាំងខាងវិស័យកសិកម្មដើម្បីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមប្រកបដោយចីរភាព រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់មូលដ្ឋានបដិវត្តន៍។ល។

ដោយមានផ្ទៃដីធ្វើស្រែជាង ៤២.០០០ ហិកតា វិញឡើយ ជាស្រុកមានផ្ទៃដីដាំដុះនិងផ្តល់បរិមាណផលស្រូវធំជាងគេបំផុតនៅខេត្ត បាកលៀវ។ ក្នុង គោលបំណងពង្រីកឧត្តមភាពនេះ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពក្នុង ផលិតកម្ម ស្រុក វិញឡើយ បានវិនិយោគលើការកសាងប្រព័ន្ធធារាសាស្រ្ត - ប្រព័ន្ធធារាសាស្រ្តកសិកម្មក្នុងវាលស្រែបែបខ្សែសង្វាក់ពេញលេញ បំពេញល្អតម្រូវការស្រោចស្រព ទប់ទឹកប្រៃសម្រាប់ផ្ទៃដីដាំដុះ។

ភាពកក់ក្តៅសម្បូរសប្បាយនៅតំបន់មូលដ្ឋានបដិវត្តន៍ វិញឡើយ ảnh 1ទីសក្ការៈបូជា អ៊ំ ហូ នៅឃុំ ចូវធើយ - មោទនភាពរបស់បក្ខភាគ កងទ័ពនិងប្រជាជនខេត្ត បាកលៀវ និយាយរួមនិងរបស់ស្រុក វិញឡើយ និយាយដោយឡែក

មានគំរូវិធីសាស្រ្តផលិតកម្មជឿនលឿន ការពារបរិស្ថានជាច្រើនត្រូវបានប្រជាកសិករអនុវត្តដូចជា៖ ការធ្វើស្រែ "បន្ថយ ៣ - បង្កើន ៣" (បន្ថយបរិមាណពូជសាបព្រោះ បន្ថយបរិមាណជី បន្ថយថ្នាំកម្ចាត់ដង្កូវ បង្កើនទិន្នផល បង្កើនគុណភាព បង្កើនប្រសិទ្ធភាព) "១ ត្រូវ - ៥ បន្ថយ" (ត្រូវប្រើពូជស្រូវបានផ្តល់ការបញ្ជាក់ បន្ថយបរិមាណគ្រាប់ពូជ បន្ថយជី បន្ថយការប្រើប្រាស់ថ្នាំការពាររុក្ខជាតិ បន្ថយបរិមាណទឹកស្រោចស្រព បន្ថយការខាតបង់ក្រោយពេលប្រមូលផល) គំរូវាលស្រែទ្រង់ទ្រាយធំ គំរូដាំស្រូវ - ដំណាំបន្លែបង្ការ ដាំស្រូវ - ចិញ្ចឹមត្រី ដាំស្រូវ - ចម្ការ ស្រះ ទ្រុងឬក្រោល។ល។

ភាពកក់ក្តៅសម្បូរសប្បាយនៅតំបន់មូលដ្ឋានបដិវត្តន៍ វិញឡើយ ảnh 2ស្រុក វិញឡើយ មានផ្ទៃដីដាំស្រូវ តាយង្វៀនជាង ៩.០០០ ហិកតា ប្រមូលផ្តមនៅបណ្តាឃុំ វិញហ៊ឹង វិញហ៊ឹងអា ចូវធើយ ចូវហ៊ឹងអា ហ៊ឹងថាញ់។ល។ នេះជាពូជស្រូវពិសេសប្រចាំតំបន់ ត្រូវបាននាយកដ្ឋានកម្មសិទ្ធបញ្ញា (ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា) ផ្តល់វិញ្ញាបនបត្របញ្ជាក់ម៉ាកយីហោហើយ

មិនត្រឹមតែផ្តោតលើការលើកកម្ពស់ទិន្នផលប៉ុណ្ណោះទេ គុណភាពគ្រាប់អង្ករក៏ត្រូវបានប្រជាកសិករនៅស្រុក វិញឡើយ យកចិត្តទុកដាក់ខ្លាំងដែរ។ រហូតមកទល់ពេលនេះ ផ្ទៃដីធ្វើស្រែនៅលើភូមិសាស្ត្រស្រុកជាង ៩០ ភាគរយកំពុងប្រើប្រាស់ពូជមានគុណភាពខ្ពស់ សម្រេចស្តង់ដារនាំចេញ។

ជាពិសេស ដោយមានគម្រោង "កសាងគំរូចងសម្ព័ន្ធគ្នាក្នុងផលិតកម្មផ្សារភ្ជាប់ជាមួយនឹងការលក់ដូរស្រូវ មានគុណភាពខ្ពស់តាមខ្សែចង្វាក់តម្លៃ" ស្រុក វិញឡើយ បានបង្កើតតំបន់ដាំដុះស្រូវ តាយង្វៀន លើផ្ទៃដីជាង ៩.០០០ ហិកតា ប្រមូលផ្តុំនៅបណ្តាឃុំ៖ វិញហ៊ឹង វិញហ៊ឹងអា ចូវធើយ ចូវហ៊ឹងអា ហ៊ឹង ថាញ់។ល។ នេះជាពូជស្រូវពិសេសប្រចាំតំបន់ ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា) ផ្តល់វិញ្ញាបនបត្របញ្ជាក់ម៉ាកយីហោហើយ។ 

ភាពកក់ក្តៅសម្បូរសប្បាយនៅតំបន់មូលដ្ឋានបដិវត្តន៍ វិញឡើយ ảnh 3

មាមីងបងប្អូនប្រជាកសិករនៅឃុំ ចូវហ៊ឹងអា ស្រុក វិញឡើយ (ខេត្ត បាកលៀវ) ឆ្លៀតប្រើប្រាស់ដីចម្ការដំណាំមិនផ្ដល់ផល ដីនៅលើមាត់ព្រែកដើម្បីដាំអំពៅ

ក្នុងគោលបំណងទាញយកផលជាអតិបរមាពីប្រៀបខ្លាំងនៃវិស័យកសិកម្ម ស្រុក វិញឡើយ ក៏បានជួយឧបត្ថម្ភប្រជាជនអភិវឌ្ឍផលិតផលពិសេសប្រចាំតំបន់នៅមូលដ្ឋានផង។ រហូតមកទល់ពេលនេះ ផលិតផលពិសេសប្រចាំតំបន់ចម្បងៗ ជាច្រើនរបស់ស្រុក វិញឡើយ ត្រូវបានទីផ្សារដឹងស្គាល់ដល់ដូចជា៖ ត្រីងៀតប្រខឿ ត្រីងៀតផ្ទក់ ប្រហុកត្រីស្រែឥតឆ្អឹង ស្រាឈើរី Vallenstina។ល។ ផលិតផលមួយចំនួនផ្សេងទៀតដូចជា៖ បង្គាក្រៀម ត្រី ងៀត ប្រហុក អង្ករ តាយង្វៀន ត្របែក ហុងសែន ពុទ្រាស្អាត ចូវហ៊ឹងជាដើមក៏កំពុងតែត្រូវបានស្រុក វិញឡើយ ផ្ដោតការយកចិត្តទុកដាក់ទៅលើការ វិនិយោគកសាងផលិតផល OCOP (កម្មវិធីឃុំមួយផលិតផលមួយ) ពីមួយជំហានទៅមួយជំហាន។

ភាពកក់ក្តៅសម្បូរសប្បាយនៅតំបន់មូលដ្ឋានបដិវត្តន៍ វិញឡើយ ảnh 4ការចិញ្ចឹមត្រីទឹកសាបនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជូនមាមីងប្រជាកសិករនៅឃុំ ចូវហ៊ឹងអា ស្រុក វិញឡើយ (ខេត្ត បាកលៀវ)

យោងតាមលោក ត្រឹន មិញហាយ ប្រធានគណៈកម្មាធិការប្រជាជនស្រុក វិញឡើយ អាស្រ័យលើការទាញយកផលយ៉ាងល្អពីប្រៀបខ្លាំងនៃវិស័យកសិកម្ម ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ឆ្នាំ ២០២១ ទូទាំងស្រុកមានគ្រួសារក្រីក្រនៅត្រឹមតែ ៦៥៧ គ្រួសារ តែប៉ុណ្ណោះ (ស្មើនឹង ២,៧២ ភាគរយ) និងក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រចំនួន ១.៥៤៦ គ្រួសារ (ស្មើនឹង ៦,៣៩ ភាគរយ)។

នាពេលខាងមុខ ស្រុកនឹងបន្តសុក្រឹតភាពប្រព័ន្ធចរាចរណ៍ជនបទ ធារាសាស្រ្ត ធ្វើជាស្ពានចម្លងជួយឧបត្ថម្ភប្រជាកសិករអនុវត្តការចងសម្ព័ន្ធគ្នាក្នុងផលិតកម្មតាមគំរូវាលស្រែទ្រង់ទ្រាយធំដែលផ្សារភ្ជាប់ជាមួយនឹងការចុះកិច្ចសន្យាប្រមូលទិញផលិតផល៕

អត្ថបទ៖ ញ៉ឹតប៊ិញ រូបថត៖ ថាញ់ញ៉ា
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២២ ដោយ៖ ចន្ទ រាជនី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍