ភាពជោគជ័យដែលមិននឹកស្មានដល់នៅតំបន់ស្រុកស្រែចម្ការនៃខេត្ត ត្រាវិញ

កំពង់ផែនេសាទ ឌិញអាន នៅទីរួមស្រុក ឌិញអាន ស្រុក ត្រាគូ គឺជា ភ្នាក់ងារប្រមូលទិញនិងដឹកជញ្ជូន ជលផលធំបំផុតតំបន់ឆ្នេរសមុទ្រនៃខេត្ត ត្រាវិញ
កំពង់ផែនេសាទ ឌិញអាន នៅទីរួមស្រុក ឌិញអាន ស្រុក ត្រាគូ គឺជា ភ្នាក់ងារប្រមូលទិញនិងដឹកជញ្ជូន ជលផលធំបំផុតតំបន់ឆ្នេរសមុទ្រនៃខេត្ត ត្រាវិញ

អញ្ជើញមកកាន់តំបន់ស្រុកស្រែចម្ការជនបទថ្មីនៃខេត្ត ត្រាវិញ នាឱកាសដើមឆ្នាំថ្មី យើងខ្ញុំទទួលអារម្មណ៍ជាក់ច្បាស់ការ "ប្រែប្រួលមុខមាត់ថ្មី" កំពុងតែកើតមានឡើងនៅទីនេះ។ ផ្លាស់ប្តូរមុខមាត់ជនបទតាមទិសដៅវិជ្ជមានជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនលើកបង្កើនឥតឈប់ឈរ។ ប្រព័ន្ធនយោបាយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមុតមាំខ្លាំងឡើងប្រជាធិបតេយ្យនៅមូលដ្ឋានត្រូវបានពង្រីកសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមត្រូវបានរក្សាខ្ជាប់...

បន្ទាប់ពីដំណើរការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីអំឡុងពេល ១២ ឆ្នាំ ដោយមានវិធីធ្វើប្រកបដោយគំនិតច្នៃប្រឌិតជាច្រើន ការចូល រួមយ៉ាងប្តូរផ្តាច់នៃប្រព័ន្ធនយោបាយទាំងមូល ការរួមចិត្តគំនិតគ្នាត្រៀមលក្ខណៈជាមុន ការភ្ញាក់រលឹកអនុវត្តន៍ដោយខ្លួនឯងរបស់ប្រជាជនខេត្ត ត្រាវិញ សម្រេចបានសមិទ្ធិផលធំៗ ជាច្រើន។

ភាពជោគជ័យដែលមិននឹកស្មានដល់នៅតំបន់ស្រុកស្រែចម្ការនៃខេត្ត ត្រាវិញ ảnh 1កសិករនៅស្រុក កូវកែ អនុវត្តបច្ចេកវិទ្យាបាញ់ថ្នាំកម្ចាត់ដង្កូវដោយយន្តហោះបញ្ជាពីចម្ងាយ

មកទល់ពេលនេះ ទូទាំងខេត្តមានឃុំសម្រេចស្តង់ដារជនបទថ្មីចំនួន ៨២ ក្នុង ៨៥ មានឃុំជនបទថ្មីលើកកម្ពស់ចំនួន ២៧ មានអង្គភាពថ្នាក់ស្រុកសម្រេចស្តង់ដារនិងសម្រេចរួចរាល់ភារកិច្ចកសាងជនបទថ្មី ៦ ក្នុង ៩។ ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជននៅជនបទសម្រេចបានជិត ៦០ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ (កើនឡើងប្រហែល ៤៨ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំបើធៀបនឹងឆ្នាំ ២០១១) អត្រាក្រុមគ្រួសារក្រីក្រថយចុះយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ…

ភាពជោគជ័យដែលមិននឹកស្មានដល់នៅតំបន់ស្រុកស្រែចម្ការនៃខេត្ត ត្រាវិញ ảnh 2ដោយមានឧត្តមភាពឆ្នេរសមុទ្រប្រវែង ៦៥ គីឡូម៉ែត្រ ខេត្ត ត្រាវិញ កំពុងរុករក អភិវឌ្ឍសក្តានុពលសេដ្ឋកិច្ចសមុទ្រ។ ក្នុងរូបថត៖ សំណង់ថាមពលខ្យល់នៅទីរួមខេត្ត យ្វៀនហាយ បានតភ្ជាប់បណ្តាញអគ្គិសនីជាតិ

លោក ហ្វ៊ិញ គឹមញ៉ឹន នាយខណ្ឌរដ្ឋបាលអភិវឌ្ឍន៍ជនបទ អនុប្រធានការិយាល័យសម្របសម្រួលកម្មវិធីកសាងជនបទថ្មី ខេត្ត ត្រាវិញ មានប្រសាសន៍ឲ្យដឹងថាក្នុងការកសាង ជនបទថ្មី រួមជាមួយនឹងការវិនិយោគវិក្រិតការប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខេត្តក៏បានត្រៀម លក្ខណៈជាមុនគំនិតច្នៃបង្កើតបណ្តាគំរូផលិតកម្មតំណភ្ជាប់តាមខ្សែចង្វាក់តម្លៃ ធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះសត្វចិញ្ចឹមសមស្របលក្ខខណ្ឌដីធ្លីបន្ស៊ាំទៅនឹងបម្រែបម្រួលអាកាស ធាតុដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្មនៅលើឯកតាផ្ទៃដីតែមួយ។

ភាពជោគជ័យដែលមិននឹកស្មានដល់នៅតំបន់ស្រុកស្រែចម្ការនៃខេត្ត ត្រាវិញ ảnh 3កំពង់ផែនេសាទ ឌិញអាន នៅទីរួមស្រុក ឌិញអាន ស្រុក ត្រាគូ គឺជា ភ្នាក់ងារប្រមូលទិញនិងដឹកជញ្ជូន ជលផលធំបំផុតតំបន់ឆ្នេរសមុទ្រនៃខេត្ត ត្រាវិញ

ខេត្ត ត្រាវិញ បានកៀរគរប្រព័ន្ធនយោបាយទាំង មូល "ចូលរួម" ការកសាងជនបទថ្មី ទន្ទឹមនឹងនោះ គួបបញ្ចូលប្រភពកម្លាំងវិនិយោគការកសាង ហេដ្ឋា រចនាសម្ព័ន្ធ- សង្គមជាច្រើន បង្កើតបង្ខិតសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស។ ក្នុងគោលបំណងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ ចាប់ពីឆ្នាំ ២០១៤ មកទល់បច្ចុប្បន្ន ខេត្ត ត្រាវិញ បានធ្វើបរិវត្តកម្មដីផលិតស្រូវមិនមានប្រសិទ្ធភាពជិត ២៥.០០០ ហិកតា ងាកមកដាំដំណាំឈើផ្សេងៗ គ្រប់ប្រភេទនិងចិញ្ចឹមជលផលផ្សេងទៀត។ ភាពជាក់សែ្តងបានឲ្យឃើញថាធ្វើបរិវត្តកម្មផ្ទៃដីស្ទើរតែទាំងអស់សុទ្ធតែផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងច្រើនដងប្រៀបធៀបការផលិតស្រូវពីមុននោះ ត្រូវបានចាត់ទុកថាជាភាពជោគជ័យដែលមិននឹកស្មានដល់នៅលើស្រុកស្រែចម្ការជនបទថ្មីនៃខេត្ត ត្រាវិញ។

ភាពជោគជ័យដែលមិននឹកស្មានដល់នៅតំបន់ស្រុកស្រែចម្ការនៃខេត្ត ត្រាវិញ ảnh 4ស្រុក កូវកែ ខិតខំប្រឹងប្រែងសម្រេចស្តង់ដារស្រុកជនបទថ្មីលើកកម្ពស់ដំបូងបង្អស់របស់ខេត្ត ត្រាវិញ នៅឆ្នាំ ២០២៣

ខេត្ត ត្រាវិញ ថែមទាំងកសាងតំបន់វត្ថុធាតុដើមប្រមូល ផ្តុំ អនុវត្តយន្តូបនីយកម្មព្រមៗ គ្នា លើកកម្ពស់សមត្ថភាពកែច្នៃនិងរក្សាទុកកសិផលតាមគំរូតំណភ្ជាប់ ផ្តល់អាទិភាព ការជួយ ឧបត្ថម្ភសហករណ៍ កសិកម្មដោយ ប្រើបច្ចេកវិទ្យាខ្ពស់… ខេត្តក៏ជំរុញការអនុវត្តកម្មវិធីឃុំមួយផលិតផលមួយ (OCOP) ដើម្បីបង្កើនតម្លៃកសិផលក្នុងស្រុក។ រហូតមកទល់ពេលនេះ ទូទាំងខេត្តមានផលិតផលចំនួន ១០៤ បានផ្តល់វិញ្ញាបនបត្រផលិតផល OCOP ... 

ភាពជោគជ័យដែលមិននឹកស្មានដល់នៅតំបន់ស្រុកស្រែចម្ការនៃខេត្ត ត្រាវិញ ảnh 5ស្ថានីយ៍បូមទឹកប្រឡាយ ៣ ខែ កុម្ភៈ នៅឃុំ ង៉ាយហុង ស្រុក ទៀវកឹន សម្ពោធឆ្លងនៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២២ ផ្គត់ផ្គង់ទឹកសាបសម្រាប់បម្រើប្រជុំជីវភាពជូនប្រជាជនជាង ២៨៥.០០០នាក់នៅស្រុក ចូវថាញ់ កូវង៉ាង ត្រាគូ យ្វៀនហាយ និងទីរួមខេត្ត យ្វៀនហាយ
ភាពជោគជ័យដែលមិននឹកស្មានដល់នៅតំបន់ស្រុកស្រែចម្ការនៃខេត្ត ត្រាវិញ ảnh 6កសិករស្រុក កូវកែ ធ្វើបរិវត្តកម្មដីស្រែមិនសូវមានប្រសិទ្ធភាពសេដ្ឋកិច្ចងាកមកចិញ្ចឹម ដាំដុះជលផលផ្តល់ប្រសិទ្ធភាពកើនឡើងច្រើនដងបើប្រៀបជាមួយការផលិតស្រូវមុនៗ

ពង្រីកលទ្ធផលសម្រេចបានដំណាក់កាលឆ្នាំ ២០២១ ដល់ ២០២៥ ខេត្ត ត្រាវិញ ខិតខំប្រឹងប្រែងកៀរគរប្រមាណ ៣២.៣១៤ ពាន់លានដុងដើម្បីសម្រេចគោលដៅកសាង ជនបទថ្មីមុនឆ្នាំ ២០២៥។ ខេត្តប្តេជ្ញាអនុវត្តការកសាងជន បទថ្មីធានាលើកកម្ពស់ ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតី របស់ប្រជាជន ឆ្ពោះទៅរកការកសាងរូបភាពជនបទថ្មី ម៉ូដែល កសិកម្មសម្បូរណ៍រុងរឿង កសិករធូធារមានបាន ជនបទស៊ីវិល័យ៕

អត្ថបទនិងរូបថត៖ ថាញ់ហ្វា
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង 

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍