ភូមិសិប្បកម្មត្បាញផ្តៅ ឫស្សី បាវឡា ផ្តល់ការងារធ្វើឱ្យពលករជាច្រើន

ភូមិសិប្បកម្មត្បាញផ្តៅ ឫស្សី បាវឡា ផ្តល់ការងារធ្វើឱ្យពលករជាច្រើន

បាវឡា ជាភូមិសិប្បកម្មត្បាញផ្តៅ ឫស្សីជាប្រពៃណីដែលបានកកើតឡើងនិងអភិវឌ្ឍជាង ៦០០ ឆ្នាំមកហើយស្ថិតនៅឃុំ ក្វាងភូ ស្រុក ក្វាងដៀន (ធឿធៀន - ហ្វេ)។

ភូមិសិប្បកម្មត្បាញផ្តៅ ឫស្សី បាវឡា ផ្តល់ការងារធ្វើឱ្យពលករជាច្រើន  ảnh 1

ភូមិសិប្បកម្មត្បាញផ្តៅ ឫស្សី បាវឡា បានផ្តល់ការងារធ្វើឱ្យពលកររាប់រយនាក់ជាមួយនឹងកម្រិតចំណូលពី ៣,៥ ដល់ ៤ លានដុងម្នាក់ក្នុងមួយខែ

រយៈកាលមុននេះ បណ្ដាផលិតផលចម្បងនៃភូមិសិប្បកម្មគឺគ្រឿងប្រើប្រាស់ប្រចាំថ្ងៃធ្វើពីផ្ដៅ ឫស្សីដូចជា៖ កញ្រែ្ជង ចង្អេរតូច ចង្អេរធំ កញ្ជើ ល្អី... សម្រាប់បម្រើតម្រូវការប្រជុំជីវភាពគ្រួសារ។

ភូមិសិប្បកម្មត្បាញផ្តៅ ឫស្សី បាវឡា ផ្តល់ការងារធ្វើឱ្យពលករជាច្រើន  ảnh 2

គំរូម៉ូដែលផលិតផលត្បាញពីផ្តៅ ឫស្សី បាវឡា កាន់តែបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ គុណភាពត្រូវបានលើកកម្ពស់ឥតឈប់ឈរ

សព្វថ្ងៃនេះតាមទិសដៅស្តាររបរប្រពៃណីឡើងវិញ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បានចាត់តាំងឱ្យប្រជាជនហ្វឹកហ្វឺនផ្ទេរបច្ចេកទេសត្បាញរវៃផលិតផលថ្មី ឆ្លើយតបនឹងការនិយមចូលចិត្តរបស់សង្គមដូចជា៖ កន្ត្រកផ្កា កន្ត្រកតុបតែង ជើងទម្រអំពូលភ្លើងជាដើម។

ភូមិសិប្បកម្មត្បាញផ្តៅ ឫស្សី បាវឡា ផ្តល់ការងារធ្វើឱ្យពលករជាច្រើន  ảnh 3

ផលិតផលរបស់ភូមិសិប្បកម្មត្បាញផ្តៅ ឫស្សីប្រពៃណី បាវឡា

រូម៉ូដែលផលិតផលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានកែលម្អ គុណភាពបានលើកកម្ពស់ឥតឈប់ឈរបានជាអតិថិជនមកនឹងភូមិសិប្បកម្មនេះកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

ភូមិសិប្បកម្មត្បាញផ្តៅ ឫស្សី បាវឡា ផ្តល់ការងារធ្វើឱ្យពលករជាច្រើន  ảnh 4

សមាជិកនៃសហករណ៍ត្បាញផ្តៅ ឫស្សី បាវឡា ផលិតបណ្ដាផលិតផលប្រពៃណីរបស់ភូមិសិប្បកម្ម

បច្ចុប្បន្ននេះ ភូមិសិប្បកម្មត្បាញផ្តៅ ឫស្សី បាវឡា បានអភិវឌ្ឍគំរូម៉ូដែលផលិតផលជាង ៥០០ ប្រភេទ ទីផ្សារលក់ចេញមានលំនឹង ផលចំណូលមធ្យមជារៀងរាល់ឆ្នាំកើនឡើង ពី ២០% ដល់ ៣០% រួមចំណែកផ្តល់ការងារធ្វើអោយពលកររាប់រយនាក់ដោយមានកម្រិតចំណូលពី ៣,៥ ដល់ ៤ លានដុងម្នាក់ក្នុងមួយខែ៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍