ភ្លក់រសជាតិមុខម្ហូបមាន់ដុត អូរធំ

មាន់ដុត អូរធំ ក្រោយពេលត្រូវបានដុតឆ្អឹនមានស្រទាប់ស្បែកខាងក្រៅពណ៌លឿងស្រួយ រសជាតិផ្អែមធម្មជាតិរួមបញ្ចូលក្លិនក្រអូបឆួលនៃស្លឹកក្រូចសើច ស្លឹកគ្រៃ
មាន់ដុត អូរធំ ក្រោយពេលត្រូវបានដុតឆ្អឹនមានស្រទាប់ស្បែកខាងក្រៅពណ៌លឿងស្រួយ រសជាតិផ្អែមធម្មជាតិរួមបញ្ចូលក្លិនក្រអូបឆួលនៃស្លឹកក្រូចសើច ស្លឹកគ្រៃ

ជាយូរយារណាស់មកហើយ ភ្ញៀវទេសចរអញ្ជើញមកកាន់បឹង អូរធំ នៅស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) មិនត្រឹមតែដើម្បីសម្របខ្លួនចូលទៅក្នុងធម្មជាតិប៉ុណ្ណោះទេ ថែមទាំងជាដើម្បីមានឱកាសភ្លក់រសជាតិមុខម្ហូបឆ្ងាញ់ពិសេសប្រចាំតំបន់ - មាន់ដុត អូរធំ។

ចង់កែច្នៃមុខម្ហូបនេះ មាន់ត្រូវបានជ្រើសរើសយ៉ាងប្រយ័ត្នប្រយែង៖ ត្រូវ តែជាមាន់ភ្នំ ទម្ងន់ត្រឹមតែ ១,៣ ដល់ ១,៨ គីឡូក្រាមប៉ុណ្ណោះ។ គ្រឿងប្រឡាក់សាច់មាន់ក្រៅពីអំបិល គល់ស្លឹកគ្រៃ ម្ទេស ខ្ទឹមសនៅមានស្លឹកក្រូចសើចដែលត្រូវបានដាំច្រើននៅតំបន់ដែនដី បៃនូយ។

ភ្លក់រសជាតិមុខម្ហូបមាន់ដុត អូរធំ ảnh 1មាន់ដុត អូរធំ ក្រោយពេលត្រូវបានដុតឆ្អឹនមានស្រទាប់ស្បែកខាងក្រៅពណ៌លឿងស្រួយ រសជាតិផ្អែមធម្មជាតិរួមបញ្ចូលក្លិនក្រអូបឆួលនៃស្លឹកក្រូចសើច ស្លឹកគ្រៃ

បន្ទាប់ពីប្រឡាក់គ្រឿង មាន់ត្រូវបានដុតដោយភ្លើង បន្ទាប់មកទ្រាប់ស្លឹកគ្រៃ ស្លឹកក្រូចសើចមួយស្រទាប់ បន្ថែមប្រេងឆាបន្តិចបន្តួចរួចហើយ ដុតបន្តក្នុងរយៈពេលប្រហែល ១៥ ដល់ ២០ នាទី។ ភ្លើងដុតនៅពេលដំបូងត្រូវអោយឆេះខ្លាំង បន្ទាប់មក បន្ថយភ្លើងតូចបន្តិចម្តងៗ ជួយឱ្យមាន់ឆ្អិនស្មើល្អ។

ពេលដាក់ក្នុងស្ពក មាន់មានស្រទាប់ស្បែកខាងក្រៅពណ៌លឿងស្រួយ រស ជាតិផ្អែមធម្មជាតិរួមបញ្ចូលក្លិនក្រអូបឆួលនៃស្លឹកក្រូចសើច ស្លឹកគ្រៃ។

មាន់ដុត អូរធំ អោយកាន់តែឆ្ងាញ់ថែមទៀតប្រសិនបើទទួលទានរួមជា មួយនឹងទឹកជ្រលក់ដោយឡែក តាមធម្មតាគឺអំបិល ក្រូចឆ្មា ម្ទេសឬក៏ទឹកត្រីធ្វើអំពីស្លឹកក្រូចសើចមានរសជាតិប្រៃ ហឹរយ៉ាងប្លែក។

ភ្លក់រសជាតិមុខម្ហូបមាន់ដុត អូរធំ ảnh 2ម្ហូបមាន់ដុត អូរធំ អាចទទួលទានរួមជាមួយនឹងបាយចៀន បន្លែរួមជាមួយនឹងប្រភេទទឹកជ្រលក់ត្រូវបានកែច្នៃដោយស្លឹកក្រូចសើច

ចាប់កៀបចំណិតសាច់មាន់ជ្រលក់បន្ថែមទឹកជ្រលក់បន្តិចរួចហើយទទួល ទានរួមជាមួយនឹងខ្ទឹមសដុតស្លឹកជីរជារបោយ ភ្ញៀវទេសចរប្រាកដជានឹងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយម្ហូបមួយមុខមានរសជាតិពិសេសដាច់ដោយឡែកដល់ម្លឹង!

អត្ថបទ៖ ធូហឿង
រូបថត៖ ឡេ អៀនថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍