ភេសជ្ជៈ​ជួយដុត​ជាតិ​ខ្លាញ់​ស្រក​ទម្ងន់​ឆាប់

ភេសជ្ជៈ​ជួយដុត​ជាតិ​ខ្លាញ់​ស្រក​ទម្ងន់​ឆាប់

ក្រៅពីធ្វើការលំហាត់ប្រាណ ការរួមបញ្ចូលភេសជ្ជៈធម្មជាតិមួយចំនួនក្នុងរបបអាហារក៏ជួយឱ្យស្រកទម្ងន់ផងដែរ។ កុំភ្លេចរួមបញ្ចូលភេសជ្ជៈទាំងនេះក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។

ភេសជ្ជៈជួយដុតជាតិខ្លាញ់ស្រកទម្ងន់ឆាប់រួមមាន៖

តែខ្ញី
ជាភ្នាក់ងារ thermogenic ដែលមានប្រសិទ្ធិភាពបង្កើនការរំលាយអាហារនិងដុតរំលាយជាតិខ្លាញ់ តាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។ ដូច្នេះ ប្រសិនបើអ្នកចង់ស្រកខ្លាញ់ក្បាលពោះឆាប់ កុំភ្លេចរួមបញ្ចូលតែខ្ញីក្នុងរបបអាហារប្រចាំថ្ងៃ។

ភេសជ្ជៈ​ជួយដុត​ជាតិ​ខ្លាញ់​ស្រក​ទម្ងន់​ឆាប់ ảnh 1

តែបៃតង
ការទទួលទានតែបៃតងពី ៣ ទៅ ៥ ពែងក្នុងមួយថ្ងៃជាប្រចាំពិតជាអាចជួយឱ្យអ្នកស្រកទម្ងន់ បានកាន់តែប្រសើរ ដោយភេសជ្ជៈនេះមានផ្ទុកសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្មចាំបាច់សម្រាប់ការសម្រកទម្ងន់។ តែបៃតងក៏មានផ្ទុកកាហ្វេអ៊ីនដែលជួយពន្លឿនការដុតរំលាយអាហារ ព្រមទាំងផ្ដល់ឱ្យអ្នកនូវថាមពលដែលត្រូវការដើម្បីធ្វើលំហាត់ប្រាណផងដែរ។

ទឹកដោះគោគ្មានជាតិខ្លាញ់
កាល់ស្យូមដែលមានផ្ទុកក្នុងទឹកដោះគោគ្មានជាតិខ្លាញ់នឹងជួយដុតបំផ្លាញជាតិខ្លាញ់កាន់តែប្រសើរជាងមុន។ ដូច្នេះអ្នកមិនគួរមើលរំលងភេសជ្ជៈនេះឡើយ។

ទឹកបន្លែស្រស់
ភេសជ្ជៈធម្មជាតិនេះជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មសារធាតុចិញ្ចឹមនិងជាតិរ៉ែសំខាន់ៗ ដែលជួយបង្កើនការដុតបំផ្លាញជាតិខ្លាញ់ ព្រមទាំងមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលធ្វើឱ្យអ្នកឆាប់ឆ្អែតនិងមានអារម្មណ៍ឆ្អែតបានយូរថែមទៀតផង។

ទឹកក្រូចថ្លុងស្រស់
ក្រូចថ្លុងមានផ្ទុកនូវអង់ស៊ីមដុតបំផ្លាញជាតិខ្លាញ់ក្នុងបរិមាណខ្ពស់។ អង់ស៊ីមទាំងនោះមិនត្រឹមតែជួយបង្កើនសកម្មភាពនៃការរំលាយអាហារប៉ុណ្ណោះទេ វាក៏អាចជួយបង្កើនថាមពលផងដែរ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍