មិនធ្វេសប្រហែសនឹងជំងឺគ្រុនឈាម

កងកម្លាំងសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគ កម្ចាត់ដង្កូវទឹកឬកូនដង្កូវទឹកនៅសង្កាត់ មីគ្វី ទីក្រុង ឡុងស្វៀន (ខេត្ត អានយ៉ាង)
កងកម្លាំងសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគ កម្ចាត់ដង្កូវទឹកឬកូនដង្កូវទឹកនៅសង្កាត់ មីគ្វី ទីក្រុង ឡុងស្វៀន (ខេត្ត អានយ៉ាង)

គ្រុនឈាមគឺជាជំងឺឆ្លងស្រួចស្រាវធ្ងន់ធ្ងរ អាចបង្កឱ្យមានការរាតត្បាតដោយសារវីរុសដាំង បង្កឡើង។  ជំងឺឆ្លងរាលដាលដោយសារមូសខ្លាខាំអ្នកជំងឺឆ្លងវីរុសបន្ទាប់មកចម្លងជំងឺអោយអ្នកមិនមានជំងឺតាមរយៈស្នាមខាំ។

រហូតមកទល់ពេលនេះ ជំងឺគ្រុនឈាមមិនទាន់មានវ៉ាក់សាំងបង្ការជំងឺ ហើយមិនទាន់មានថ្នាំព្យាបាលដ៏ប្រសិទ្ធភាពពិសេសឡើយ វិធានការបង្ការជំងឺជាចម្បង ហើយមានប្រសិទ្ធភាពបំផុតគឺកម្ចាត់មូស កម្ចាត់ដង្កូវទឹកឬកូនដង្កូវទឹកនិងបង្ការមូសខាំ។

មិនធ្វេសប្រហែសនឹងជំងឺគ្រុនឈាម ảnh 1ពេលក្តៅខ្លួនប្រញាប់ទៅមូលដ្ឋានសុខាភិបាលភ្លាមៗ ដើម្បីទទួលបានការពិនិត្យនិងផ្តល់ការពិគ្រោះយោបល់ព្យាបាល។ មិនព្យាបាលនៅផ្ទះដោយខ្លួនឯងឡើយ

យោងតាមរបាយការណ៍ពីមូលដ្ឋាននានា គិតដល់ថ្ងៃទី ៤ ខែ កក្កដា ទូទាំងប្រទេសកត់សម្គាល់ជំងឺគ្រុនឈាមប្រហែល ៩២.០០០ ករណី។ តួលេខនេះ កើនឡើងប្រហែល ១៥.០០០ ករណីបើប្រៀបធៀបទៅនឹងស្ថិតិកាលពី ១០ ថ្ងៃមុននោះ។

មានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន ៣៦ ករណីហើយកើនឡើង ៦ ករណីបើធៀបនឹងរយៈពេល ១០ ថ្ងៃមុននោះ។ ចំនួនករណីកើតជំងឺគ្រុនឈាមនៅតែមាននិន្នាការកើនឡើងជាពិសេសនៅតាមខេត្ត ក្រុងតំបន់ភាគខាងត្បូងដោយមានចំនួនករណីកើតជំងឺនិងស្លាប់កើនឡើងខ្ពស់ជាបន្តបន្ទាប់។

មិនធ្វេសប្រហែសនឹងជំងឺគ្រុនឈាម ảnh 2កងកម្លាំងសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគ កម្ចាត់ដង្កូវទឹកឬកូនដង្កូវទឹកនៅសង្កាត់ មីគ្វី ទីក្រុង ឡុងស្វៀន (ខេត្ត អានយ៉ាង)
ក្រសួងសុខាភិបាលសន្និដ្ឋានហានិភ័យជំងឺគ្រុនឈាមនៅតែមានការវិវត្តដ៏សែនស្មុគស្មាញ ហានិភ័យនៃការរីករាលដាលនៅក្នុងសហគមន៍ហើយបង្កជំងឺគឺធំខ្លាំងណាស់។
មិនធ្វេសប្រហែសនឹងជំងឺគ្រុនឈាម ảnh 3សមាជិកសម្ព័ន្ធយុវជនរៀបចំសកម្មភាពបង្ការ ទប់ស្កាត់ជំងឺរាតត្បាតគ្រុនឈាមនៅភូមិសាស្ត្រខេត្ត ក្វាងណាម

ក្រសួងសុខាភិបាលស្នើដល់មូលដ្ឋាននានាត្រូវខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាមព្រមទាំងបង្កើតក្រុមត្រួតពិនិត្យ ចេញបញ្ជាចង្អុលបង្ហាញនិងណែនាំការងារបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាមនៅតាមខេត្ត ក្រុងគោលដៅសំខាន់ៗ ក្នុងទូទាំងប្រទេស៕

ប្រការគួរធ្វើចំនួន ៦ ដើម្បីបង្ការជំងឺគ្រុនឈាមតាមអានុសាសន៍ណែនាំរបស់ក្រសួងសុខាភិបាល

១. ពិនិត្យ រកឃើញនិងកម្ចាត់ដង្កូវទឹកនៅក្នុងឧបករណ៍ផ្ទុកទឹកប្រើប្រាស់ផ្សេងៗ ដោយវិធីជូតលាងជាប្រចាំ គ្របគម្របអាងអោយជិតនិងរបស់របរផ្ទុកទឹកផ្សេងៗ លែងកូនត្រីដើម្បីកម្ចាត់ដង្កូវទឹក។

២. ផ្លាស់ទឹកនៅក្នុងថូផ្កាឱ្យបានទៀងទាត់ ដាក់អំបិលឬសារធាតុគីមីកម្ចាត់កូនដង្កូវទឹកទៅក្នុងចានទឹកទ្រាប់ជើងរាវចាន អាងតាំងលម្អ កូនភ្នំសិប្បនិម្មិត ថាសទឹកកាកសំណល់ទូទឹកកក។ល។

៣. យកគ្រឿងសម្ភារៈកាកសំណល់ចោល ថ្លុកទឹកធម្មជាតិ ផ្កាប់របស់របរប្រើប្រាស់ទាំងឡាយដែលអាចផ្ទុកទឹកដែលមិនប្រើប្រាស់ ដើម្បីមិនឲ្យមូសភ្ញាស់ពង។

៤. គេងមុងបង្ការមូសខាំទោះជាពេលថ្ងៃស្លៀកពាក់ខោអាវដៃវែង ប្រើថ្នាំបាញ់មូស អុជធូបមូស ក្រែមលាបដេញមូស រំពាត់ឆក់មូស... ដើម្បីកម្ចាត់មូសនិងបង្ការមូសខាំ។

៥. សហការយ៉ាងសកម្មជាមួយផ្នែកសុខាភិបាលក្នុងយុទ្ធនាការកម្ចាត់កូនដង្កូវទឹកឬដង្កូវទឹកនិងការបាញ់សារធាតុគីមីបង្ការ ទប់ស្កាត់ជំងឺរាតត្បាត។

៦. ពេលក្តៅខ្លួនប្រញាប់ទៅមូលដ្ឋានសុខាភិបាលភ្លាមដើម្បីទទួលបានការពិនិត្យនិងផ្តល់ការពិគ្រោះយោបល់ព្យាបាល។ មិនព្យាបាលនៅផ្ទះដោយខ្លួនឯងឡើយ។

អត្ថបទ៖ កុងធឺ
រូបថត៖ កុងធឺ - កុងម៉ាវ - ទ្រិញ បាងញៀម
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍