មេរៀនសាមគ្គីភាពពីខ្សែផ្លូវមានឈ្មោះ ហាញ់ភុក

មេរៀនសាមគ្គីភាពពីខ្សែផ្លូវមានឈ្មោះ ហាញ់ភុក

ចាប់ផ្ដើមពីទីក្រុង ហាយ៉ាង ឆ្លងកាត់ស្រុកទាំង ៤ រួមមាន ក្វានបា អៀនមិញ ដុងវ៉ាន់ ម៉ែវវ៉ាក ជាច្រើនឆ្នាំកន្លងទៅ ខ្សែផ្លូវ ហាញ់ភុក បាននាំមកនូវសុភមង្គលពិតប្រាកដអោយបងប្អូនបណ្តាជនជាតិនាតំបន់ខ្ពស់ព្រំដែន ហាយ៉ាង។

មេរៀនសាមគ្គីភាពពីខ្សែផ្លូវមានឈ្មោះ ហាញ់ភុក ảnh 1ខ្សែផ្លូវ ហាញ់ភុក ត្រូវបានចាប់ផ្តើមនិងកើតជារូបរាងឡើងពីកម្លាំងពលកម្មនិងទាំងឈាមស្រស់សាច់ស្រស់ទាំងអាយុជីវិតរបស់យុវជនស្ម័គ្រចិត្តរាប់ម៉ឺននាក់នាអំឡុងឆ្នាំ ៥០ ដល់ ៦០ នៃសតវត្សរ៍មុន

យោងតាមឯកសារបានកត់ត្រាទុក ដើម្បីអោយតំបន់ភ្នំមានកម្រិតជីវភាពស្មើនឹងតំបន់ទំនាប ពេលមជ្ឈិមត្រឡប់មក វៀតបាក់ បានសម្រេចចិត្តធ្វើខ្សែផ្លូវ ហាញ់ភុក ជួយបងប្អូនជនជាតិមានផ្លូវធ្វើដំណើរងាយស្រួល។

មេរៀនសាមគ្គីភាពពីខ្សែផ្លូវមានឈ្មោះ ហាញ់ភុក ảnh 2លើគ្រប់កំណាត់នៃខ្សែផ្លូវ ហាញ់ភុក ទីណាក៏ប្រទះឃើញទិដ្ឋភាពដ៏ក្សេមក្សាន្ត។ បងប្អូនជនជាតិភ្ជួររាស់ ដាំពោតនៅលើភ្នំថ្មក្រៀមក្រោះស្ងួតហែង

 ខ្សែផ្លូវហាញ់ភុក មានប្រវែងជិត ២០០ គីឡូម៉ែត្រ បានចាប់ផ្តើមកសាងនៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ១៩៥៩ សម្រេចរួចរាល់នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ១៩៦៥ គឺជាទេវកថាពីកម្លាំង យុវវ័យនៃកងកម្លាំងយុវជនឈានមុខនៃជនជាតិទាំង ១៦ ក្រុមនៅបណ្ដាខេត្ត៖ កាវបាំង បាក់កាន ឡាងសឺន ហាយ៉ាង ទៀនក្វាង ថៃង្វៀន ណាមឌិញ និង ហាយយឿង។

មេរៀនសាមគ្គីភាពពីខ្សែផ្លូវមានឈ្មោះ ហាញ់ភុក ảnh 3បងប្អូនបណ្តាជនជាតិប្រជុំជីវភាព ធ្វើការរកស៊ីប្របនឹងខ្សែផ្លូវ ហាញ់ភុក

ផ្តើមពីខ្សែផ្លូវ ហាញ់ភុក ប្រព័ន្ធគមនាគមន៍សសៃឈាមស្នូលនៃខេត្ត ហាយ៉ាង សព្វថ្ងៃនេះបានអភិវឌ្ឍឥតឈប់ឈរ តភ្ជាប់ខេត្ត ហាយ៉ាង នឹងតំបន់ភូមិភាគផ្សេងៗ ក្នុងទូទាំងប្រទេស។ មេរៀនពីសាមគ្គីភាពក្នុងអំឡុងកាលបើកខ្សែផ្លូវ ហាញ់ភុក ជានិច្ចកាលគឺជាទិសដៅដើម្បីអោយខេត្ត ហាយ៉ាង ឈានឡើងឥតឈប់ឈរ ក្លាយជាចំណុចភ្លឺនៅដែនដីជួរមុខបំផុតនាប៉ែកខាងជើងនៃមាតុភូមិ៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍