មហាសន្និបាត អាយភីយូ - ១៣២ ជាព្រឹត្តិការណ៍កិច្ចការបរទេសដ៏មានសារសំខានរបស់រដ្ឋសភាវៀតណាម

មហាសន្និបាត អាយភីយូ - ១៣២ ជាព្រឹត្តិការណ៍កិច្ចការបរទេសដ៏មានសារសំខានរបស់រដ្ឋសភាវៀតណាម
លោកប្រធានរដ្ឋ ទ្រឿងតឹនសាង អញ្ជើញមកចូលរួមពិធីបើកនិងថ្លែងសុន្ទរកថាស្វាគមន៍មហាសន្និបាត អាយភីយូ - ១៣២។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋ ទ្រឿងតឹនសាង អញ្ជើញមកចូលរួមពិធីបើកនិងថ្លែងសុន្ទរកថាស្វាគមន៍មហាសន្និបាត អាយភីយូ - ១៣២។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋសភា ង្វៀនស៊ីញហ៊ុង អញ្ជើញអានសុន្ទរកថាបើកមហាសន្និបាត អាយភីយូ - ១៣២។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋសភា ង្វៀនស៊ីញហ៊ុង អញ្ជើញអានសុន្ទរកថាបើកមហាសន្និបាត អាយភីយូ - ១៣២។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

មហាសន្និបាត អាយភីយូ - ១៣២ ដែលរៀបចំឡើងដោយរដ្ឋសភាវៀតណាមធ្វើជាម្ចាស់ផ្ទះនោះ ជាព្រឹត្តិការណ៍កិច្ចការបរទេសធំបំផុតនៃរដ្ឋសភាយើងតាំងពីដើមមក។ មហាសន្និបាតមានវត្តមានពីគណៈប្រតិភូចំនួនជាង ១៦០ ក្រុមនៃសភាជាតិជាសមាជិក សមាជិកសហការ អ្នកសង្កេតការណ៍និងភ្ញៀវកិត្តិយសចំនួនជាង ១.៦០០ នាក់។ លោកប្រធានរដ្ឋសភា ង្វៀនស៊ីញហ៊ុង ត្រូវបានមហាសន្និបាតជ្រើសតាំងជាប្រធាននៃមហាសន្និបាត អាយភីយូ - ១៣២។

ប្រធានសហភាពអន្តរសភាពិភពលោក ឯកឧត្តម Saber Chowdhury អញ្ជើញថ្លែង សុន្ទរកថាក្នុងពិធីបើកមហាសន្និបាត។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រធានសហភាពអន្តរសភាពិភពលោក ឯកឧត្តម Saber Chowdhury អញ្ជើញថ្លែង សុន្ទរកថាក្នុងពិធីបើកមហាសន្និបាត។   រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
មហាសន្និបាត អាយភីយូ - ១៣២ ជាព្រឹត្តិការណ៍កិច្ចការបរទេសដ៏មានសារសំខានរបស់រដ្ឋសភាវៀតណាម ảnh 4
ទិដ្ឋភាពរួមនៃពិធីបើកមហាសន្និបាត អាយភីយូ - ១៣២​ នៅឯអគាររដ្ឋសភា នៅរដ្ឋធានី ហាណូយ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

មហាសន្និបាតបានពិភាក្សាលើបញ្ហាសំខាន់ជាច្រើននៃសភាក្រោមប្រធានបទរួម “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការប្រែក្លាយទ្រឹស្តីទៅជាសកម្មភាព”។ នេះជាប្រធានបទដ៏មានសារសំខាន់ត្រូវបាន IPU មូលមតិពិភាក្សាចំពេលជិតបញ្ចប់រយៈពេល ១៥ ឆ្នាំ (២០០០ - ២០១៥) អនុវត្តគោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ (MDGs) ហើយអង្គការ សហប្រជាជាតិ កំពុងពិភាក្សាដើម្បីអនុម័តឆ្លងនូវរបៀបវារៈមួយអំពីការអភិវឌ្ឍសម្រាប់ដំណាក់កាល ក្រោយ ឆ្នាំ ២០១៥។

ប្រតិភូទាំងឡាយចូលរួមពិធីបើកមហាសន្និបាត។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
ប្រតិភូទាំងឡាយចូលរួមពិធីបើកមហាសន្និបាត។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម 
ប្រតិភូមូលមតិក្នុងអង្គសន្និបាត។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រតិភូមូលមតិក្នុងអង្គសន្និបាត។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ជាពិសេស មហាសន្និបាត អាយភីយូ - ១៣២ បានចេញសេចក្ដីប្រកាសក្រុង ហាណូយ ជាពិធីសារស៏មានសារសំខាន់ ដែលឆ្លុះបញ្ចាំងនូវទស្សនវិស័យ ការសន្យានិងសកម្មភាពរបស់សភាទាំងឡាយដែលជាសមាជិក អាយភីយូ ដើម្បី ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រទេសជាតិ ក៏ដូចជាការជម្រុញកិច្ចសហប្រតិបត្តិការទូទាំងសកលលោក។ល។ ប្រធាន អាយភីយូ បានអះអាងបញ្ជាក់ថា៖ សេចក្ដីប្រកាសក្រុង ហាណូយ ជាកេរដំណែល ជាការចូលរួមវចំណែករបស់ វៀតណាមអោយសហភាពអន្តរសភាពិភពលោក។ អាយភីយូ នឹងលើកពិធីសារនេះជូនមហាសន្និបាត សហប្រជាជាតិនាខែកញ្ញាឆ្នាំ ២០១៥ ខាង​មុខ។ សេចក្ដីប្រកាសក្រុង ហាណូយ ដោយមានសារច្បាស់លាស់ស្ដីអំពីរួនាទីរបស់សភាជាតិក្នុង​ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ ជាការចូលរួមចំណែកដ៏ជាក់ស្ដែងនិងចាំបាច់របស់សភានិងអ្នកតំណាងរាស្ត្រនៅបណ្ដាប្រទេសក្នុងទូទាំងពិភព លោក ចំពោះដំណាក់កាលអភិវឌ្ឍថ្មីនៃសហគមន៍អន្តរជាតិ។

ប្រតិភូទាំងឡាយចូលរួមសម័យប្រជុំពិភាក្សារួម។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
ប្រតិភូទាំងឡាយចូលរួមសម័យប្រជុំពិភាក្សារួម។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម

គណៈកម្មាធិការអចិន្ត្រៃយ៍ទាំងឡាយរបស់មហាសន្និបាតក៏បានពិភាក្សា ហើយ អាយភីយូ បានចេញសេចក្ដីសម្រេចចិត្តស្ដីអំពីបញ្ហាសំខាន់ទាំងឡាយដូចជា៖ ការវាយប្រហារតាមអ៊ិនធើណែត ការគ្រប់គ្រងប្រភពទឹក ច្បាប់អន្តរជាតិក្នុងការការពារអធិបតេយ្យភាពជាតិ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនិងបញ្ហាសិទ្ធិមនុស្ស។ កម្មវត្ថុផ្លេងៗ ដែលពាក់ព័ន្ធដល់បណ្ដាបញ្ហានៃអង្គការសហប្រជាជាតិ សមាជិកសភាវ័យក្មេង សិទ្ធិនៃស្រ្តី  សមាគមអគ្គលេខាធិការសភា ការការពារសិទ្ធិនៃសមាជិកសភា ហិវ/អេដស៍ កុមារ ប្រជាធិបតេយ្យក្នុងសករាជនៃបច្ចេកទេសឌីជីថល របាយការណ៍សភាពិភពលោក ការលប់បំបាត់ហានិភ័យនៃសង្គ្រាមអាវុធនុយក្លេអ៊ែរកើតដោយចៃដន្យ។ល។ មហាសន្និបាតក៏អនុម័ត្តឆ្លងប្រធានបទបន្ទាន់អំពី “តួនាទីរបស់សភាក្នុងការតស៊ូនឹងរាល់អំពើភាវរកម្មរបស់អង្គការដូចជា អាយស៊ិច បូកូហារ៉ាម។ល។ ចំពោះ ជនស៊ីវិលស្លុតត្រង់ ជាពិសេសគឺ ស្រ្តីនិងកុមារ” ហើយលើកឡើងនូវអនុសាសន៍សមស្រប។

គណៈប្រតិភូនៃរដ្ឋសភា វៀតណាម អញ្ជើញចូលរួមសម័យប្រជុំ "ផ្ដល់ប្រឹក្សាអំពីយុទ្ធសាស្ត្រសកលលោកថ្មីសម្រាប់សុខភាពស្ត្រី កុមារ និងទារក។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
គណៈប្រតិភូនៃរដ្ឋសភា វៀតណាម អញ្ជើញចូលរួមសម័យប្រជុំ  "ផ្ដល់ប្រឹក្សាអំពីយុទ្ធសាស្ត្រសកលលោកថ្មីសម្រាប់សុខភាពស្ត្រី កុមារ និងទារក។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
មហាសន្និបាតអនុម័តឆ្លងសេចក្ដីប្រកាសក្រុង ហាណូយ។រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
មហាសន្និបាតអនុម័តឆ្លងសេចក្ដីប្រកាសក្រុង ហាណូយ។រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម

ក្នុងឱកាសមហាសន្និបាត អាយភីយូ - ១៣២ ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា វៀតណាម បានមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងឡាយ។

ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតសហភាពអន្តរជាតិពិភពលោកលើកទី ១៣២ នារាត្រីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៥ នៅតំបន់កេរតំណែលព្រះបរមរាជវាំង ថាំងឡុង - ហា ណូយ លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង និងលោកជំទាវ បានធ្វើជាអធិបតីពិធីលាងសាយភោជន៍ថ្នាក់រដ្ឋ (រាត្រីសមោសរសម្រាប់ផ្លាស់ប្ដូរវប្បធម៌ដ៏មហោឡារិក)។ លោកប្រធានរដ្ឋសភា ង្វៀនស៊ីញហ៊ុង ប្រធាន អាយភីយូ Saber Chowdhury និង ប្រតិភូទាំងឡាយអញ្ជើញមកចូលរួម។ ក្នុងរូបថត៖ ទិដ្ឋភាពរូមនៃរាត្រីសមោសរសម្រាប់ផ្លាស់ប្ដូរវប្បធម៌ដ៏មហោឡារិក។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតសហភាពអន្តរជាតិពិភពលោកលើកទី ១៣២  នារាត្រីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៥ នៅតំបន់កេរតំណែលព្រះ​បរម​រាជវាំង ថាំងឡុង - ហា ណូយ លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង និងលោកជំទាវ បានធ្វើជាអធិបតីពិធីលាង​សាយ​ភោជន៍ថ្នាក់រដ្ឋ (រាត្រីសមោសរសម្រាប់ផ្លាស់ប្ដូរវប្បធម៌ដ៏មហោឡារិក)។ លោកប្រធានរដ្ឋសភា ង្វៀនស៊ីញហ៊ុង ប្រធាន អាយភីយូ Saber Chowdhury និង ប្រតិភូទាំងឡាយអញ្ជើញមកចូលរួម។ ក្នុងរូបថត៖ ទិដ្ឋភាពរូមនៃរាត្រីសមោសរសម្រាប់ផ្លាស់ប្ដូរវប្បធម៌ដ៏មហោឡារិក។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ក្នុងឱកាសមហាសន្និបាត អាយភីយូ – ១៣២ គណៈប្រតិភូនៃសមាគមលេខាធិការសភាពិភពលោក (ASGP) អញ្ជើញមកទស្សនាតំបន់កេរដំណែលវត្ត បាយឌិញ និង បេតិកភណ្ឌ ត្រាងអាន (និញប៊ីញ)។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ក្នុងឱកាសមហាសន្និបាត អាយភីយូ  – ១៣២ គណៈប្រតិភូនៃសមាគមលេខាធិការសភាពិភពលោក (ASGP) អញ្ជើញមកទស្សនាតំបន់កេរដំណែលវត្ត បាយឌិញ និង បេតិកភណ្ឌ ត្រាងអាន (និញប៊ីញ)។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រតិភូប្រទេសទាំងឡាយអញ្ជើញទស្សនាភូមិវប្បធម៌ ទេសចរណ៍បណ្ដាជនជាតិ វៀតណាម (ដុងម៉ូ សឺនតី ហាណូយ)។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រតិភូប្រទេសទាំងឡាយអញ្ជើញទស្សនាភូមិវប្បធម៌ ទេសចរណ៍បណ្ដាជនជាតិ វៀតណាម (ដុងម៉ូ សឺនតី ហាណូយ)។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
នារាត្រីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៥ នៅវិមានវប្បធម៌មិត្តភាព (ហាណូយ) ទីក្រុងហាណូយ បានប្រារព្ធពិធីមិទ្ទិងអបអរសាទរជោគជ័យនៃមហាសន្និបាតសហភាពអន្តរជាតិពិភពលោកលើកទី ១៣២។ ក្នុងរូបថត៖ សម្ដែងសិល្បៈក្នុងពិធីមិទ្ទិង។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍