យាន​ស្រាវជ្រាវ​ ៥ ​បាន​បញ្ជូន​ទៅ​ភព​ព្រះ​អង្គារ​ ហើយតើពេល​ណា​ទើប​ជញ្ជូនមនុស្ស​ទៅ​ដល់ទីនោះដែរ​?

យាន​ស្រាវជ្រាវ​ ៥ ​បាន​បញ្ជូន​ទៅ​ភព​ព្រះ​អង្គារ​ ហើយតើពេល​ណា​ទើប​ជញ្ជូនមនុស្ស​ទៅ​ដល់ទីនោះដែរ​?

ជាមួយនឹងការចុះចតដោយគ្មានបញ្ហានៅលើភពព្រះអង្គារ យានស្រាវជ្រាវ Perseverance របស់ អង្គការណាសា បានក្លាយជាយានទី ៥ បានទៅដល់ភពព្រះអង្គារ ដូច្នេះ តើពេលណាទើបយើងអាចរំពឹងសម្រេចគោលដៅបញ្ជូនយានមានមនុស្សទៅទីនោះដែរ?

យាន​ស្រាវជ្រាវ​ ៥ ​បាន​បញ្ជូន​ទៅ​ភព​ព្រះ​អង្គារ​ ហើយតើពេល​ណា​ទើប​ជញ្ជូនមនុស្ស​ទៅ​ដល់ទីនោះដែរ​? ảnh 1អ្នកជំនាញប្រាប់ថាប្រហែលត្រូវចំណាយពេលច្រើនទសវត្សរ៍ទៀតទម្រាំជញ្ជូនមនុស្សទៅដល់ភពព្រះអង្គារ

កម្មវិធី Artemis នាពេលបច្ចុប្បន្នរបស់ ណាសា ត្រូវបានចាត់ទុកជាបេសកកម្ម “ពីព្រះចន្ទទៅភពព្រះអង្គារ” ហើយលោក ស្ទីវ យួឈិក អ្នកគ្រប់គ្រងស្តីទីបានរំលឹកឡើងវិញនូវសេចក្តីប្រាថ្នារបស់គាត់គឺ “ពីពាក់កណ្តាលទសវត្សរ៍រហូតដល់ចុងទសវត្សរ៍ ២០៣០” នឹងឱ្យជនជាតិ អាម៉េរិក ជាន់លើភពក្រហមនេះឱ្យបាន។

ប៉ុន្តែខណៈដំណើរទៅភពនេះពឹងលើបច្ចេកវិជ្ជាទំនើបថ្មីៗ ទាំងស្រុង អ្នកជំនាញនិយាយថា វាប្រហែលត្រូវចំណាយពេលច្រើនទសវត្សរ៍ទៀតទម្រាំមានមនុស្សទៅដល់ភពព្រះអង្គារ ដោយសារតែភាពមិនច្បាស់លាស់នៃថវិកា។

លោក វើនញើ វ៉ុនប្រូន ជាស្ថាបនិកកម្មវិធីអាប៉ូឡូ បានចាប់ផ្តើមធ្វើការលើបេសកកម្មទៅភពព្រះអង្គារភ្លាមៗ បន្ទាប់ពីការចុះចតយានលើព្រះចន្ទក្នុងឆ្នាំ ១៩៦៩ ប៉ុន្តែ ដូចផែនការមុនៗ ដែរ ផែនការនេះមិនដែលលេចចេញជារូបរាងទេ ដោយសារតែភពព្រះអង្គារនៅឆ្ងាយផែនដីខ្លាំង។

អវកាសយានិកដែលធ្វើដំណើរទៅភពព្រះអង្គារ នឹងត្រូវធ្វើដំណើរប្រហែល ២២៥ លានគីឡូម៉ែត្រ អាស្រ័យលើកន្លែងដែលភពទាំងពីរមានទំនាក់ទំនងនឹងគ្នា។ នោះមានន័យថា ការធ្វើដំណើរជាច្រើនខែដូច្នេះ អវកាសយានិកនឹងប្រឈមមុខនឹងហានិភ័យសុខភាពធំៗ ពីរ គឺវិទ្យុសកម្មនិងមីក្រូជីវសាស្ត្រ។

វិទ្យុសកម្មបង្កើនឱកាសនៃការវិវត្តទៅជាជំងឺមហារីក ខណៈមីក្រូជីវសាស្ត្រធ្វើឱ្យថយចុះភាពរឹងមាំរបស់ឆ្អឹងនិងម៉ាសសាច់ដុំ។ ប្រសិនបើអ្វីៗ ដំណើរការខុសបច្ចេកទេស បញ្ហាទាំងនោះនឹងត្រូវដោះស្រាយនៅលើភពព្រះអង្គារដោយខ្លួន ឯង៕

 ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  សិរី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍