រកឃើញខ្យងយក្សបុរាណ មានអាយុកាល ១១៥ លានឆ្នាំនៅ អង់គ្លេស

រកឃើញខ្យងយក្សបុរាណ មានអាយុកាល ១១៥ លានឆ្នាំនៅ អង់គ្លេស

ផូស៊ីលដ៏ធំសម្បើមមួយទម្ងន់ជិត ៩៦ គីឡូក្រាម និងមានអង្កត់ផ្ចិតប្រហែល ០,៦ ម៉ែត្រ ត្រូវបានរកឃើញនៅលើកោះវាយ (Isle of Wight) នៃ ចក្រភពអង់គ្លេស កាលពីថ្ងៃ សុក្រ ទី ១២ មិថុនា កន្លងទៅនេះ។

រកឃើញខ្យងយក្សបុរាណ មានអាយុកាល ១១៥ លានឆ្នាំនៅ អង់គ្លេស ảnh 1
រកឃើញខ្យងយក្សបុរាណ មានអាយុកាល ១១៥ លានឆ្នាំនៅ អង់គ្លេស ảnh 2
រកឃើញខ្យងយក្សបុរាណ មានអាយុកាល ១១៥ លានឆ្នាំនៅ អង់គ្លេស ảnh 3
រកឃើញខ្យងយក្សបុរាណ មានអាយុកាល ១១៥ លានឆ្នាំនៅ អង់គ្លេស ảnh 4
រកឃើញខ្យងយក្សបុរាណ មានអាយុកាល ១១៥ លានឆ្នាំនៅ អង់គ្លេស ảnh 5
ខ្យងយក្សបុរាណរកឃើញនៅលើកោះ វ៉ាយ

ខ្យងបុរាណនេះត្រូវបានប្រទះឃើញនិងចាប់យកពីដុំថ្មជុំវិញដោយនិស្សិតឈ្មោះ ជែក វ៉ុនហ្វូ (Jack Wonfor) អាយុ ១៩ ឆ្នាំ និងនិស្សិតឈ្មោះ ថេអូ វីកឃើ អាយុ ២១ ឆ្នាំ។

បន្ទាប់ពីធ្វើការ ១០ ម៉ោង សំបកខ្យងបុរាណនេះត្រូវបានទាញចេញពីផ្នូររបស់វានៅឯឆកសមុទ្រ ឈែល នៃកោះ វ៉ាយ។

ខ្យងយក្សនេះគឺជាសត្វសមុទ្រផុតពូជនិងជាផ្នែកមួយនៃគ្រួសារខ្យងទូទៅសព្វថ្ងៃដូចជាខ្យងសមុទ្រជាដើម ហើយ វ៉ុនហ្វូ និង វីកឃើ បានហៅសម្បកខ្យងរបស់ពួកគេថាជា "សំណាកគំរូដ៏អស្ចារ្យ"។

ផូស៊ីលទម្ងន់ ៩៦ គីឡូក្រាមនេះត្រូវគេគិតថាមានអាយុកាលប្រហែល ១១៥ លានឆ្នាំ ដោយរស់នៅក្នុងអំឡុងយុគសម័យ ក្រេតេសឺស (Cretaceous)។

អ្នកទាំងពីរ ដែលជាស្ថាបនិកនៃអង្គការ Wight Coast Fossils បានពណ៌នាខ្យងនេះថា "ធំក្រៃលែង" និង "អម្បូរខ្យងធំបំផុត"៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ជ័យពិសិដ្ឋ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍