រុករកស្វែងយល់មហោស្រពពោរពេញទៅដោយលក្ខណៈចម្រុះពណ៌នៃរាជវាំង

ពិធីបុណ្យតាមដងវិថីក្រោមប្រធានបទ "ចម្រុះពណ៌វប្បធម៌" ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះកររង់ចាំទស្សនាឈុតសម្តែងរបស់សិល្បករសិល្បការិនីរាប់រយនាក់មកពីក្រុមសិល្បៈតាមដងវិថីផ្សេងៗ ក្នុងស្រុកនិងអន្តរជាតិ
ពិធីបុណ្យតាមដងវិថីក្រោមប្រធានបទ "ចម្រុះពណ៌វប្បធម៌" ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះកររង់ចាំទស្សនាឈុតសម្តែងរបស់សិល្បករសិល្បការិនីរាប់រយនាក់មកពីក្រុមសិល្បៈតាមដងវិថីផ្សេងៗ ក្នុងស្រុកនិងអន្តរជាតិ

ក្រោយរយៈពេល ៦ យប់និងថ្ងៃរស់ក្នុងបរិយាកាសពិធីបុណ្យ សប្តាហ៍មហោស្រព ហ្វេ ២០២២ (ថ្ងៃទី ២៥ ខែ មិថុនា ដល់ថ្ងៃទី ៣០ ខែ មិថុនា) ដោយមានប្រភេទសិល្បៈដ៏វិសេសវិសាលគួរអោយចាប់អារម្មណ៍ ចម្រុះពណ៌វប្បធម៌ជាច្រើនបានពាំនាំមកជូនភ្ញៀវទេសចររាល់ការឆ្លងកាត់បទពិសោធន៍គួរជាទីជក់ចិត្ត ទាក់ទាញខ្លាំង...

អញ្ជើញមកកាន់ ហ្វេ នាប៉ុន្មានថ្ងៃចុងខែ មិថុនា កន្លងទៅថ្មីៗ នេះ បន្ទាប់ពីកម្មវិធីសិល្បៈបើកសប្តាហ៍មហោស្រព ហ្វេ ២០២២ បរិយាកាលទាំងឡាយក្នុងចំណោមនៃសកម្មភាពវប្បធម៌ - សិល្បៈនៅតាមចំទីកណ្ដាលទីក្រុង ហ្វេ បានក្លាយទៅជាផុសផុល។ ភ្ញៀវទេសចរជាច្រើនបានសម្របខ្លួនទៅក្នុងបរិយាកាសមហោស្រព រីករាយកម្សាន្តការជ្រួតជ្រាបទៅវិញទៅមកដ៏រស់រវើករវាងប្រពៃណីនិងសម័យទំនើប ឆ្លងកាត់បទពិសោធន៍ចម្រុះពណ៌វប្បធម៌ សិល្បៈដ៏ទាក់ទាញរបស់ ហ្វេ ស្លុងអារម្មណ៍ទៅក្នុងបរិយាកាសដ៏បរមបុរាណនៃអតីតរាជធានីមួយសម្បូរទៅដោយអត្តសញ្ញាណប្រពៃណីប៉ុន្តែកម្លាំងរស់រាននៃទីក្រុងបៃតងមួយក៏នៅតែភ្លឺចិញ្ចាច ស្និទ្ធស្នាលជាមួយនឹងបរិស្ថាននិងអភិវឌ្ឍ ប្រកបដោយចីរភាព។

រុករកស្វែងយល់មហោស្រពពោរពេញទៅដោយលក្ខណៈចម្រុះពណ៌នៃរាជវាំង ảnh 1

ពិធីបុណ្យតាមដងវិថីក្រោមប្រធានបទ "ចម្រុះពណ៌វប្បធម៌" ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះកររង់ចាំទស្សនាឈុតសម្តែងរបស់សិល្បករសិល្បការិនីរាប់រយនាក់មកពីក្រុមសិល្បៈតាមដងវិថីផ្សេងៗ ក្នុងស្រុកនិងអន្តរជាតិ

លោក ង្វៀន ថាញ់ប៊ិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ធឿធៀន - ហ្វេ ប្រធានគណៈកម្មការរៀបចំមហោស្រព ហ្វេ ២០២២ បានអោយដឹងថា៖ "ឆ្លងកាត់រយៈកាលជាង ២០ ឆ្នាំ មហោស្រព ហ្វេ ដោយមានតម្លៃពាណិជ្ជសញ្ញាដែលទទួលបានក្លាយទៅជាពិធីបុណ្យវប្បធម៌ - សិល្បៈមានទ្រង់ទ្រាយថ្នាក់ជាតិនិងលំដាប់ថ្នាក់អន្តរជាតិ រួមចំណែកឧទ្ទេសនាមភាពល្អឥតខ្ចោះនៃវប្បធម៌ ផ្សព្វផ្សាយគោលដៅទេសចរណ៍ដ៏ស្រស់ស្អាត សុវត្ថិភាព ស្និទ្ធស្នាលអតីតរាជធានី ហ្វេ - វៀតណាម បង្កើតកម្លាំងចលករអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ខេត្ត ធឿធៀន - ហ្វេ"។

រុករកស្វែងយល់មហោស្រពពោរពេញទៅដោយលក្ខណៈចម្រុះពណ៌នៃរាជវាំង ảnh 2គាំទ្រសប្តាហ៍មហោស្រព ហ្វេ ២០២២ គណៈកម្មាធិការប្រជាជនទីរួមខេត្ត ហឿងធុយ ប្រារព្ធពិធីបុណ្យ "ផ្សារជនបទថ្ងៃបុណ្យ" នៅគោលដៅទេសចរណ៍សហគមន៍ កូវង៉យ ថាញ់ទាន់ ឃុំ ធុយថាញ់ ដោយមានសកម្មភាពគួរឱ្យជក់ចិត្តជាច្រើន។ ក្នុងរូបថត៖ ការសម្តែងរបរដេរដួន

មហោស្រព ហ្វេ ២០២២ គឺជាមហោស្រពលើកដំបូងត្រូវបានប្រារព្ធឡើងតាមការកំណត់ទិសដៅបួនរដូវ ចំណុចរំលេចឡើងគឺសប្តាហ៍វប្បធម៌ - សិល្បៈក្រោមប្រធានបទ "បេតិកភណ្ឌវប្បធម៌ជាមួយនឹងសមាហរណកម្ម និងអភិវឌ្ឍ"។ សប្តាហ៍មហោស្រព ហ្វេ ២០២២ ដោយមានព្រឹត្តិការណ៍ ពិធីបុណ្យសំខាន់ៗ ចំនួន ៨ រួមជាមួយនឹងរាប់សិបសកម្មភាពវប្បធម៌សិល្បៈសហគមន៍និងព្រឹត្តិការណ៍ ដាក់តាំងបង្ហាញ តាំងពិព័រណ៍ដ៏ទាក់ទាញជាច្រើន ឆ្លងតាមរយៈនោះ ភ្ញៀវទេសចរមានឱកាសរីករាយជាមួយនឹងកម្មវិធីសិល្បៈ ពិធីបុណ្យពិសេសដាច់ដោយឡែកជាច្រើនប្រកបដោយពាណិជ្ជសញ្ញានៃមហោស្រព ហ្វេ។

រុករកស្វែងយល់មហោស្រពពោរពេញទៅដោយលក្ខណៈចម្រុះពណ៌នៃរាជវាំង ảnh 3

ការដង្ហែក្បូនរថយន្តបុរាណក្រោមប្រធានបទ "ហ្វេ - ទីក្រុងបៃតង" ទាក់ទាញប្រជាជននិងភ្ញៀវទេសចរអញ្ជើញគន់មើលយ៉ាងកុះករ

ដោយមានទិសស្លោករក្សារបៀបរបបប្រពៃណីប៉ុន្តែវិធីនៃការបង្ហាញតែងតែថ្មីជានិច្ច ការជួបប្រសព្វភាពល្អឥតខ្ចោះគំរូតួយ៉ាងឱ្យអត្តសញ្ញាណវប្បធម៌តំបន់ភូមិភាគនីមួយៗ ប្រទេសជាតិភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរ សហការវប្បធម៌អន្តរជាតិ ឆ្ពោះទៅរកការចូលរួមរបស់សហគមន៍ដើម្បីប្រជាជននិងភ្ញៀវទេសចរជាអ្នកធ្វើផង ជានីតិបុគ្គលច្នៃប្រឌិតផង មហោស្រព ហ្វេ ២០២២ បន្តកំណត់ច្បាស់ការប្តេជ្ញាចិត្តកសាង ហ្វេ ទៅជាទីក្រុងមហោស្រពរបស់អាស៊ី ស័ក្តិសមនឹងតួនាទីជាមជ្ឈមណ្ឌលវប្បធម៌ - ទេសចរណ៍ដ៏វិសេសវិសាលមួយក្នុងចំណោមមជ្ឈមណ្ឌលវប្បធម៌ - ទេសចរណ៍ដ៏វិសេសវិសាលរបស់ វៀតណាម៕

អត្ថបទនិងរូបថត៖ កុងដាត - ទឿងវី - ដូទ្រឿង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍