របរត្បាញសំពត់សង្កិមរបស់ស្រ្តីជនជាតិ ម៉ុង នៅ មូកាងចាយ

របរត្បាញសំពត់សង្កិមរបស់ស្រ្តីជនជាតិ ម៉ុង នៅ មូកាងចាយ

តាំងពីយូរលង់មកហើយ របរត្បាញសំពត់សង្កិមបានផ្សារភ្ជាប់ទៅនឹងដំណើរជីវិត ការប្រជុំជីវភាពរបស់ជនជាតិ ម៉ុង នៅស្រុក មូកាងចាយ (ខេត្ត អៀនបាយ)។

របរត្បាញសំពត់សង្កិមរបស់ស្រ្តីជនជាតិ ម៉ុង នៅ មូកាងចាយ ảnh 1
ដើម្បីបង្កើតចេញនូវផលិតផលសំពត់សង្កិមទាំងឡាយ ស្ត្រីជនជាតិ ម៉ុង ត្រូវអនុវត្តដំណាក់កាលជាច្រើនដែលទាមទារនូវភាពហ្មត់ចត់និងភាពប្រសប់

ដើម្បីបង្កើតជាផលិតផលសំពត់សង្កិមផ្សេងៗ ស្ត្រីជនជាតិ ម៉ុង ត្រូវអនុវត្តដំណាក់កាលជាច្រើនដែលទាមទារនូវភាពហ្មត់ចត់ ភាពប៉ិនប្រសប់ដូចជាការដាំធ្មៃ Linum usitatissimum  វេញសរសៃធ្មៃ ផ្ទាប់ក្រមួន ជ្រលក់ល័ក្ត ប៉ាក់ឌិន។ ដំណាក់កាលទាំងនេះគឺជាលក្ខណៈវិនិច្ឆ័យវាយតម្លៃពីទេពកោសល្យ សីលធម៌ លក្ខណៈសម្បត្តិ របៀបធ្វើការរកស៊ីរបស់ស្ត្រីជនជាតិ ម៉ុង។

របរត្បាញសំពត់សង្កិមរបស់ស្រ្តីជនជាតិ ម៉ុង នៅ មូកាងចាយ ảnh 2
មុននេះ សំពត់លីនិនសម្រាប់បម្រើតែតម្រូវការផ្ទាល់ខ្លួននិងក្រុមគ្រួសារតែប៉ុណ្ណោះតែឥឡូវក៏បានបងប្អូននារីបង្កើតអោយទៅជាបណ្ដាផលិតផលសំពត់សង្កិមបម្រើអោយភ្ញៀវទេសចរផងដែរ

មុននេះ ផលិតផលសំពត់សង្កិមរបស់ជនជាតិ ម៉ុង នៅ មូកាងចាយ ត្រឹមតែបម្រើតម្រូវការផ្ទាល់ខ្លួននិងក្រុមគ្រួសារ ធ្វើជាគ្រឿងបណ្ណាការអោយកូនស្រីនៅពេលទៅយកប្ដីប៉ុណ្ណោះ។ សព្វថ្ងៃនេះ ផលិតផលសំពត់សង្កិមផ្សេងៗ ដូចជាសំពត់ អាវ ក្រមាបង់ក កាបូបដាក់ទូរស័ព្ទបានក្លាយ ជាមុខទំនិញដែលភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសជាច្រើននិយមចូលចិត្ត។

របរត្បាញសំពត់សង្កិមរបស់ស្រ្តីជនជាតិ ម៉ុង នៅ មូកាងចាយ ảnh 3
ក្បាច់រចនានៅលើផ្ទៃនៃសម្លៀកបំពាក់ជាចម្បងគឺរូបភាពរាង (រូបរាងមូលដ្ឋានគឺការរួមបញ្ចូលគ្នានៃត្រីកោណ រង្វង់សាមញ្ញ) ដែលធ្វើដោយដៃ បង្ហាញពីភាពប៉ិនប្រសប់ ទេពកោសល្យរបស់ស្ត្រីជនជាតិ ម៉ុង នៅទីនេះ

លោកស្រី លឿងធីស្វៀន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក មូកាងចាយ បានអោយដឹងថា៖ ស្រុកកំពុងតម្រង់ទិសដៅ របរត្បាញសំពត់សង្កិមគឺជារបរផ្សារភ្ជាប់ទៅនឹងបណ្ដាផលិតផលបម្រើទេសចរណ៍នៅលើភូមិសាស្រ្ត។

ក្នុងគោលបំណងអភិរក្ស រក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ ស្រុកចង្អុលបង្ហាញនឹងណែនាំអោយបណ្ដាអង្គភាពសាលារៀន ស្ថាប័ននានាក្នុងថ្ងៃបុណ្យទាន បុណ្យចូលឆ្នាំថ្មីនឹងស្លៀកពាក់សម្លៀកបំពាក់ជនជាតិរបស់ខ្លួន។ សាលារៀននានាចាត់ ចែងថ្ងៃដើមសប្តាហ៍ឬក្នុងពេលណាមួយអោយសិស្សសាលាស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍