របរផលិតគុយទាវហ៊្វើប្រពៃណីនៅ ភូថុង

របរផលិតគុយទាវហ៊្វើប្រពៃណីនៅ ភូថុង
ទីរួមស្រុក ភូថុង បច្ចុប្បន្នមាន ២២ ក្រុមគ្រួសារជំនាញផលិតគុយទាវហ្វ៊ើក្រៀមប្រពៃណីធ្វើសកម្មភាពតាមទម្រង់រូបភាពសហករណ៍។
ការផលិតគុយទាវហ្វ៊ើក្រៀមបច្ចុប្បន្ននេះរបស់ក្រុមគ្រួសារប្រជាជនទាំងឡាយនៅទីរួមស្រុក ភូថុង នៅមិនទាន់បំពេញបានគ្រប់គ្រាន់ពីតម្រូវការរបស់ទីផ្សារក្នុងនិងក្រៅខេត្ត
ការផលិតគុយទាវហ្វ៊ើក្រៀមបច្ចុប្បន្ននេះរបស់ក្រុមគ្រួសារប្រជាជនទាំងឡាយនៅទីរួមស្រុកភូថុងនៅមិនទាន់បំពេញបានគ្រប់គ្រាន់ពីតម្រូវការរបស់ទីផ្សារក្នុងនិងក្រៅខេត្ត

យោងតាមលោកស្រី ហ្វាងធីលាន់ អ្នកផលិតគុយទាវហ្វ៊ើម្នាក់នៅវិថី ដូវកូវ គុយទាវហ្វ៊ើក្រៀម  ភូថុង ត្រូវបានផលិតពីអង្ករ បាវថាយ (ប្រភេទអង្ករពិសេសប្រចាំតំបន់) សុទ្ធសាធ។ បន្ទាប់ពីត្រាំបាន ៨ ម៉ាងទើបយកទៅកិនជាម្សៅ។
របរផលិតគុយទាវហ្វ៊ើក្រៀមបានបង្កការងារធ្វើនិងប្រភពប្រាក់ចំណូលដោយស្ថិរភាព ជូនក្រុមគ្រួសារប្រជាជនជាច្រើនដែលរស់នៅលើភូមិសាស្រ្តទីរួមស្រុក ភូថុង
របរផលិតគុយទាវហ្វ៊ើក្រៀមបានបង្កការងារធ្វើនិងប្រភពប្រាក់ចំណូលដោយស្ថិរភាព ជូនក្រុមគ្រួសារប្រជាជនជាច្រើនដែលរស់នៅលើភូមិសាស្រ្តទីរួមស្រុកភូថុង
ដើម្បីបង្កអោយមានកម្រិតល្មួត ស្វិត ប្រជាជននៅទីនេះតែងតែមានរូបមន្តសម្ងាត់ក្នុងដំណាក់កាលលាយម្សៅ ហើយមិនប្រើនូវប្រភេទគ្រឿងផ្សំណាមួយឡើយ។ បន្ទាប់ពីចាក់ទឹកម្សៅអង្ករជាបន្ទះរួចបានយកទៅហាលពី ៣ ដល់ ៤ ម៉ោងរួចហើយបានយកដាក់ទៅក្នុងម៉ាស៊ីនកាត់អោយទៅជាសរសៃហ៊្វើតូចវែងៗ បន្ទាប់មកវេចខ្ចប់ហើយលក់ចេញទៅបណ្តាខេត្ត ក្រុងជាច្រើនក្នុងតំបន់។
ទីរួមស្រុក ភូថុង បច្ចុប្បន្នមាន ២២ ក្រុមគ្រួសារជំនាញផលិតគុយទាវហ៊្វើក្រៀមប្រពៃណីធ្វើសកម្មភាពតាមទម្រង់រូបភាពសហករណ៍
ទីរួមស្រុកភូថុងបច្ចុប្បន្នមាន២២ក្រុមគ្រួសារជំនាញផលិតគុយទាវហ៊្វើក្រៀមប្រពៃណីធ្វើសកម្មភាពតាមទម្រង់រូបភាពសហករណ៍

បច្ចុប្បន្ន ក្រុមគ្រួសារផលិតគុយទាវហ៊្វើនៅទីរួមស្រុក ភូថុង ជារៀងរាល់ថ្ងៃផលិតសរសៃហ្វ៊ើក្រៀមបានជាង ៤០០ គីឡូក្រាម។ ដោយមានតម្លៃលក់ ៣០.០០០ ដុងក្នុងមួយគីឡូក្រាម ផាត់ប្រាក់ចំណាយ គ្រួសារនីមួយៗ អាចចំណេញបានជាង ១០ លានដុងក្នុងមួយខែ៕
ត្រឹនវៀត
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍