លោក ហ្វិញវ៉ាន់ហត នាំ “អក្សរ” មកអោយភូមិស្រុក

លោក ហ្វិញវ៉ាន់ហត នាំ “អក្សរ” មកអោយភូមិស្រុក
សាលារៀន ហាយ៉ាង ត្រូវបានស្ថាបនាលើដីរបស់គ្រួសារលោក ហ្វិញវ៉ាន់ហត
សាលារៀន ហាយ៉ាង ត្រូវបានស្ថាបនាលើដីរបស់គ្រួសារលោក ហ្វិញវ៉ាន់ហត

ដោយការធ្វើដំណើរទៅមកភាគច្រើនគឺឆ្លងទន្លេ ព្រែក ទើបប្អូនៗកុមារជាច្រើននៅក្នុងភូមិមិនដែលបានចូលសាលារៀនទាល់តែសោះ។ ជាមួយការប្តេជ្ញាចិត្តនាំ "អក្សរ" មកអោយប្អូនៗកុមារនៅក្នុងភូមិ លោក ហត បានចលនាបងប្អូនមាមីងអោយចូលរួមវិភាគទានជាឈើ ស្លឹក ប្រាក់ដើម្បីស្ថាបនាបន្ទប់សិក្សាបណ្តោះអាសន្ននៅលើដីរបស់គ្រួសារលោក។ នៅចំពោះមុខតម្រូវការរៀនអក្សរមួយថ្ងៃកាន់តែកើនឡើង នៅឆ្នាំ ១៩៩៥ លោកបានសំរេចចិត្តបរិច្ចាគដីទំហំ ១.៧០០ ម៉ែត្រក្រឡាដើម្បីស្ថាបនាសាលារៀន ហាយ៉ាង។
 
លោក ហ្វិញវ៉ាន់ហត នៅភូមិ រ៉ាច់យឿ ឃុំ ភូមី
លោក ហ្វិញវ៉ាន់ហត នៅភូមិ រ៉ាច់យឿ ឃុំ ភូមី
បច្ចុប្បន្ននេះប្អូនៗកុមារនៅឃុំ ភូមី និយាយរួម ភូមិ រ៉ាច់យឿ និយាយដោយឡែក សុទ្ធតែបានទៅសាលារៀនលើដងផ្លូវដែលបានក្រាលកៅស៊ូ
បច្ចុប្បន្ននេះប្អូនៗកុមារនៅឃុំ ភូមី និយាយរួម ភូមិ រ៉ាច់យឿ និយាយដោយឡែក
សុទ្ធតែបានទៅសាលារៀនលើដងផ្លូវដែលបានក្រាលកៅស៊ូ

សាលារៀនស្ថាបនាឡើងបានជួយអោយកុមារនៅក្នុងភូមិជាង ៧០ នាក់មានកន្លែងរៀនសូត្រប្រកបដោយស្ថិរភាព។ ផ្តើមពី "សាលារៀនរបស់លោក ហត" កូនចៅរបស់បងប្អូនជនជាតិខ្មែរជាច្រើនបានរៀនឡើងដល់កំរិតមធ្យមសិក្សា
មូលដ្ឋានមធ្យមសិក្សាចំណេះទូទៅបានជ្រើសរើសចូលទៅក្នុងសាលាអន្តេវាសិកជនជាតិ អនុមហាវិទ្យាល័យនានាជាដើម។ 
ផ្តើមពី “សាលារៀនរបស់លោក ហត” កូនចៅរបស់បងប្អូនជនជាតិខ្មែរជាច្រើននាក់ បានរៀនសូត្រឡើងដល់មធ្យមសិក្សាមូលដ្ឋាន មធ្យមសិក្សាចំណេះទូទៅ
ផ្តើមពី “សាលារៀនរបស់លោក ហត” កូនចៅរបស់បងប្អូនជនជាតិខ្មែរជាច្រើននាក់
បានរៀនសូត្រឡើងដល់មធ្យមសិក្សាមូលដ្ឋាន មធ្យមសិក្សាចំណេះទូទៅ

លោក ង្វៀនថាញ់ហាយ លេខាបក្ស ឃុំ ភូមី បានអោយដឹងថា៖ អាស្រ័យដោយបានរៀនសូត្រ អនាគតរបស់ប្អូនៗមិនត្រឹមតែជួយគ្រួសារអោយរួចផុតពីភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកបង្កប្រភពធនធានមនុស្សដ៏សំខាន់អោយមូលដ្ឋានទៀតផង៕

អ្នកប្រហែលជាចាប់អារម្មណ៍