លោក ឡេហាយប៊ិញ៖ “វៀតណាមផ្ដល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព ភូមិផងរបងជាមួយ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា...”

លោក ឡេហាយប៊ិញ៖ “វៀតណាមផ្ដល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព ភូមិផងរបងជាមួយ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា...”
លោក ឡេ ហាយប៊ិញ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម។ រូបថត៖ យ៉នតឹន/ទីភ្នាក់ងារព័ត៌មានវៀតណាម
លោក ឡេ ហាយប៊ិញ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម។
រូបថត៖ យ៉នតឹន/ទីភ្នាក់ងារព័ត៌មានវៀតណាម

ចំពោះសេចក្តីថ្លែងការរបស់អ្នកនាំពាក្យក្រសួងការបរទេស កម្ពុជា ​ថ្កោលទោសចំពោះ​បុគ្គល​មួយចំនួនដែល​បាន​ប្រមាថមើលងាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករបស់​នាយករដ្ឋមន្ដ្រី​កម្ពុជា​ ហ៊ុនសែន កាលពីថ្ងៃទី ៣០ ខែ សីហាឆ្នាំ ២០១៦ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ឡេហាយប៊ិញ បញ្ជាក់ច្បាស់ថា៖។

“ការដែលមនុស្សមួយក្រុម​ត្រូវបាន​ចាត់ទុកថា​ជា​ប្រជា​ជន ​វៀតណាម បាន​សម្តែង​មតិយោបល់​ផ្ទាល់ខ្លួន​របស់​ពួកគេ​ក្នុង​បណ្តាញ​សង្គម​នោះ​គឺ​មិនបាន​ឆ្លុះបញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​ វៀតណាម​ ឡើយ​។ យើងខ្ញុំ​មិនមាន​ការឯកភាព​ចំពោះ​ការប្រើប្រាស់​សិទ្ធិសេរីភាពក្នុងការ​បញ្ចេញមតិ ដើម្បី​ប្រមាថមើលងាយ​បុគ្គល ឬ​សម្តែង​ការ​នូវ​អាកប្បកិរិយា​ញុះញង់ ជ្រុលនិយម បំបែកបំបាក់ មនោសញ្ចេតនា​​ល្អ​ប្រពៃ​រវាង​ប្រជាជន នៃ​ប្រ​ទស​ទាំងពីរ​នោះ​ទេ។

វៀតណាម ផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព ភូមិផងរបងជាមួយ កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា ហើយជាក់ស្តែងក្នុងប៉ុន្មានឆ្នាំកន្លងមកបានខិតខំប្រឹងប្រែងជាមួយភាគីកម្ពុជា រក្សានិងអភិវឌ្ឍន៍ចំណងទំនាក់ទំនងសន្តិភាព មិត្តភាពល្អប្រសើរនេះ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ”។

អ្នកប្រហែលជាចាប់អារម្មណ៍