លីគ្វើន - សេដ្ឋី ខ្មែរ បង្កបង្កើនផលពូកែ

លីគ្វើន - សេដ្ឋី ខ្មែរ បង្កបង្កើនផលពូកែ
ចាប់កំណើត​និង​ធំដឹងក្ដី​ឡើង​នៅ​តំបន់​ដី​កសិកម្ម​សុទ្ធសាធ​ស្ថិតនៅ​ភូមិ​សាស្រ្ត​ដែល​មាន​បង​ ​ប្អូន​ជនជាតិ​ ​ខ្មែរ​ ​រស់នៅ​ដ៏​ច្រើន​កុះករ​ ​ផ្តើម​ពី​ដីស្រែ​តែ​ប៉ុន្មាន​កុង​នា​គ្រា​ ​ដំបូង​ ​អាស្រ័យ​ដោយ​ហ៊ាន​អនុវត្ត​វិទ្យាសាស្ត្រ​ ​-​ ​បច្ចេកទេស​ទៅ​ក្នុង​ការ​ ​បង្កបង្កើនផល​ ​មកទល់​ពេលនេះ​លោក​ ​លី​គ្វើន​ ​ក៏​មានផ្ទះ​ដ៏​ធំ​ទូលាយ​ ​២​ ​ខ្នង​ ​ដីស្រែ​ដាំដំណាំ​ស្រូវ​ ​២​ ​រដូវ​ ​ទំហំ​ជាង​ ​៣០​ ​ហិ​ក​តា​ព្រម​ជាមួយ​ម៉ាស៊ីន​ ​កសិកម្ម​ទំនើប​ៗ​ជាច្រើន​។​ ​
លោក លីគ្វើន (នៅកណ្តាល) ជាមួយនឹងសមាជិកទាំងឡាយនៃក្រុមសហការផលិតស្រូវគុណភាពខ្ពស់ ដុងទៀន កម្មាភិបាលកសិកម្មមូលដ្ឋានផ្តោះប្តូរបទពិសោធន៍ក្នុងការដាំស្រូវអតិផល
លោក​ ​លី​គ្វើន​ ​(​នៅ​កណ្តាល​)​ ​ជាមួយនឹង​សមាជិក​ទាំងឡាយ​នៃ​ក្រុម​សហការ​ផលិត​ស្រូវ​គុណភាព​ខ្ពស់​ ​ដុង​ទៀន​ ​កម្មាភិបាល​កសិកម្ម​មូល​ដ្ឋាន​ផ្តោះ​ប្តូរ​បទពិសោធន៍​ក្នុង​ការ​ដាំស្រូវ​អតិផល​

ជា​រៀងរាល់​ឆ្នាំ​លោក​ចំណូល​បាន​ជាង​ ​១​ ​ពាន់​លាន​ដុង​ពី​ការ​ធ្វើស្រែ​និង​សេវាកម្ម​កសិកម្ម​។​ ​ទន្ទឹម​នឹង​នោះ​ ​ក្នុង​តួនាទី​ជា​ប្រធាន​នៃ​ក្រុម​សហការ​ផលិត​ស្រូវ​គុណភាព​ខ្ពស់​ ​ដុង​ ​ទៀន​ ​លោក​ ​លី​គ្វើន​ ​នៅ​ទាំង​ត្រៀម​ជានិច្ច​ក្នុង​ការចែក​​រំលែក​ដល់​សមាជិក​ទាំងឡាយ​ក្នុង​ក្រុម​អំពី​បទពិសោធន៍​ក្នុង​ការផលិត​ ​របៀប​ដាំដុះ​ស្រូវ​ផ្តល់​ទិន្នផល​ខ្ពស់​ ​ជួយ​ក្រុម​គ្រួសារ​ជាច្រើន​ឈានឡើង​ ​រួមគ្នា​ធ្វើមានធ្វើបាន​នៅ​លើ​ ​អំពក​ដី​នៃ​ស្រុកកំណើត​។​
លោក លីគ្វើន យល់ឃើញថា ចង់ក្លាយជាអ្នកមានពីដំណាំស្រូវត្រូវតែវិនិយោគលើគ្រឿងម៉ាស៊ីន វិទ្យាសាស្ត្រ - បច្ចេកទេសទៅក្នុងការធ្វើស្រែ
លោក​ ​លី​គ្វើន​ ​យល់ឃើញ​ថា​ ​ចង់​ក្លាយជា​អ្នកមាន​ពី​ដំណាំស្រូវ​ត្រូវតែ​វិនិយោគ​លើ​គ្រឿងម៉ាស៊ីន​ ​វិទ្យាសាស្ត្រ​ ​-​ ​បច្ចេកទេស​ទៅ​ក្នុង​ការ​ធ្វើស្រែ​
ផ្ទះសម្បែងដ៏ធំទូលាយរបស់គ្រួសារលោក លីគ្វើន
ផ្ទះសម្បែង​ដ៏​ធំ​ទូលាយ​របស់​គ្រួសារ​លោក​ ​លី​គ្វើន​

ក្រៅពី​ការ​ធ្វើ​សេដ្ឋកិច្ច​ពូកែ​ ​លោក​ ​លី​គ្វើន​ ​ថែមទាំង​ជា​អ្នកមាន​កិត្យានុភាព​ក្នុង​សហគមន៍​ ​ជនជាតិ​ ​ខ្មែរ​ ​មានការ​ចូលរួម​វិភាគទាន​ជាច្រើន​ក្នុង​ចលនា​កសាង​ជនបទ​ថ្មី​និង​កិច្ចការ​ ​ផ្សេង​ៗ​ ​ទៀត​នៅ​មូលដ្ឋាន​៕​
ភុកថាញ់
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍