វ៉ាក់សាំង​​របស់ក្រុមហ៊ុន AstraZeneca មាន​ប្រសិទ្ធភាពអាច​ប្រឆាំង​នឹង​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​ថ្មី​

វ៉ាក់សាំង​​របស់ក្រុមហ៊ុន AstraZeneca មាន​ប្រសិទ្ធភាពអាច​ប្រឆាំង​នឹង​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​ថ្មី​

កាលពីថ្ងៃទី ២៧ ខែ ធ្នូ ក្រុមអ្នកស្រាវជ្រាវបានប្រាប់ថា វ៉ាក់សាំងរបស់ខ្លួននឹងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូរ៉ូណាបំលែងខ្លួនថ្មី ដែលកំពុងជំរុញការឆ្លង រាលដាលយ៉ាងរហ័សនៅចក្រភពអង់គ្លេស។

វ៉ាក់សាំង​​របស់ក្រុមហ៊ុន AstraZeneca មាន​ប្រសិទ្ធភាពអាច​ប្រឆាំង​នឹង​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​ថ្មី​ ảnh 1វ៉ាក់សាំង កូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca នឹងអាចមានប្រសិទ្ធភាពលើវីរុសកូរ៉ូណាបំលែងខ្លួនថ្មី

លោក ប៉ាស្កាល់ សូរៀត នាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca ក៏បានប្រាប់កាសែតមួយថា អ្នកស្រាវជ្រាវដែលកំពុងអភិវឌ្ឍវ៉ាក់សាំងរបស់ខ្លួនបានរកឃើញ “រូបមន្តឈ្នះឈ្នះ” ដែលធ្វើឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពដូចវ៉ាក់សាំងរបស់គូប្រជែងដែរ។

អ្នកខ្លះបានលើកឡើងពីការព្រួយបារម្ភថាវ៉ាក់សាំង AstraZeneca ដែលកំពុងអភិវឌ្ឍជាមួយសាកលវិទ្យាល័យ អក់ស្វត ប្រហែលជាមិនល្អដូចវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Pfizer ដែលបានចែកចាយរួចហើយនៅក្នុង ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត។

លទ្ធផលមួយផ្នែកបានបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca មានប្រសិទ្ធភាពប្រហែល ៧០ ភាគរយក្នុងការការពារវីរុសកូរ៉ូណា បើប្រៀបធៀបទៅ នឹងប្រសិទ្ធភាព ៩៥ ភាគរយដែលរាយការណ៍ដោយក្រុមហ៊ុន Pfizer និងដៃគូ អាល្លឺម៉ង់ BioNTech។

លោក ប៉ាស្កាល់ សូរៀត មានប្រសាសន៍ថា “បន្ទាប់ពីចាក់ពីរដូស យើងគិតថាយើងបានរកឃើញរូបមន្តឈ្នះឈ្នះនិងវិធីដើម្បីទទួលបានប្រសិទ្ធភាព វាត្រៀមរួចហើយសម្រាប់មនុស្សគ្រប់គ្នា។ ខ្ញុំមិនអាចប្រាប់អ្នកបន្ថែមទៀតបានទេព្រោះយើងនឹងចេញផ្សាយលទ្ធផលនៅពេលណាមួយខាងមុខ

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍