វ៉ាក់សាំង ​កូវី​ដ​-១៩ ​របស់​ក្រុមហ៊ុន AstraZeneca សហការ​ផលិត​ជាមួយ​សាកលវិទ្យាល័យ​អក់​ស្វត មាន​ប្រសិទ្ធភាព​៩០%

វ៉ាក់សាំង ​កូវី​ដ​-១៩ ​របស់​ក្រុមហ៊ុន AstraZeneca សហការ​ផលិត​ជាមួយ​សាកលវិទ្យាល័យ​អក់​ស្វត មាន​ប្រសិទ្ធភាព​៩០%

កាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា ក្រុមហ៊ុន AstraZeneca បានប្រាប់ថា ការសាកល្បងដំណាក់កាលចុងក្រោយបានបង្ហាញថា វ៉ាក់សាំង កូវីដ-១៩ របស់ខ្លួនជាមួយ សាកលវិទ្យាល័យអក់ស្វត មានប្រសិទ្ធភាពរហូតដល់ ៩០% ក្នុងការការពារជំងឺ កូវីដ-១៩។

វ៉ាក់សាំង ​កូវី​ដ​-១៩ ​របស់​ក្រុមហ៊ុន AstraZeneca សហការ​ផលិត​ជាមួយ​សាកលវិទ្យាល័យ​អក់​ស្វត មាន​ប្រសិទ្ធភាព​៩០% ảnh 1

វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca សហការផលិតជាមួយសាកលវិទ្យាល័យអក់ស្វតមានប្រសិទ្ធភាព ៩០ %

ផ្អែកលើការវិភាគបណ្តោះអាសន្ននៃការសាកល្បងនៅ សហរដ្ឋអាម៉េរិក និង ប្រេស៊ីល នូវវ៉ាក់សាំងដែលបង្កើតឡើងដោយ សាកលវិទ្យាល័យអក់ស្វត និងផលិតដោយក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន AstraZeneca និយាយថាមិនមានការដេកពេទ្យឬករណី កូវីដ-១៩ ធ្ងន់ធ្ងរចំពោះអ្នកដែលបានទទួលវ៉ាក់សាំងនោះទេ។

ការសាកល្បងព្យាបាលនេះគឺពិនិត្យមើលទៅលើរបបដូសពីរផ្សេងគ្នា។ ដូសពាក់កណ្តាលនៃវ៉ាក់សាំងបន្ទាប់មកគឺដូសពេញលេញយ៉ាងតិចមួយខែដាច់ពីគ្នា មានប្រសិទ្ធភាព ៩០%។

របបដូសទី ២ គឺប្រើដូសពេញលេញ ២ ដងក្នុងរយៈពេលមួយខែ មានប្រសិទ្ធភាព ៦២%។ លទ្ធផលរួមបញ្ចូលគ្នាបង្ហាញអត្រាប្រសិទ្ធភាពជាមធ្យម ៧០%។

លោកសាស្ត្រាចារ្យ អេនឌ្រូ ផូលឡាដ ប្រធានអ្នកស៊ើបអង្កេតសម្រាប់ការសាក ល្បងព្យាបាលនេះ និយាយថា "ការរកឃើញទាំងនេះបង្ហាញថា យើងមានវ៉ាក់សាំងមានប្រសិទ្ធិភាពដែលអាចជួយសង្គ្រោះជីវិតមនុស្សជាច្រើន។ គួរឱ្យរំភើប យើងបានរកឃើញថា របបដូសមួយក្នុងចំណោមដូសទាំងពីររបស់យើង មានប្រសិទ្ធភាពប្រហែល ៩០%"៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ទេវី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍