វត្ត អង្គ - វត្តបុរាណនៅលើទឹកដីខេត្ត ត្រាវិញ

វត្ត អង្គ - វត្តបុរាណនៅលើទឹកដីខេត្ត ត្រាវិញ
ព្រះវិហារវត្ត អង្គ
ព្រះវិហារវត្ត អង្គ

វត្ត អង្គ ស្ថិតលើបរិវេណដីទំហំ ៣៥.០០០ ម រួមមានបណ្ដាសំណង់ស្ថាបត្យកម្មដ៏បរមបុរាណ ហើយល្អឯកប្លែកពីគេដូចជា៖ ព្រះវិហារឧបដ្ឋានសាលា សមណកុដិជាដើមពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ខាងជំនឿសាសនារបស់ បងប្អូនជនជាតិខ្មែរណាមបូ។ បច្ចុប្បន្នវត្តនៅបានរក្សាទុកនូវវត្ថុតាងដ៏មានតម្លៃជាច្រើនដូចជា៖ រូបចម្លាក់ផ្ទាំងគំនូរជាពិសេសគឺគម្ពីរសាស្ដ្រាស្លឹករឹត។
 
វត្តអង្គ តែងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករមកគោរពបូជានិងទស្សនា
វត្តអង្គ តែងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករមកគោរពបូជានិងទស្សនា

វត្ត អង្គ ជាកន្លែងគោរពបូជាខាងជំនឿសាសនាផ្សារភ្ជាប់ទៅនឹងជីវភាពខាងវប្បធម៌ ស្មារតីរបស់បងប្អូនជនជាតិខ្មែរក្នុងតំបន់។​ ជារៀងរាល់ឆ្នាំ នៅទីនេះបានប្រារព្ធឡើងនូវពិធីបុណ្យប្រពៃណីជាច្រើនដូចជា៖ បុណ្យចូលឆ្នាំថ្មី អកអំបុក។ល។ ទាក់ទាញបានភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេសរាប់ម៉ឺននាក់មកគោរពបូជានិងទស្សនា៕
 
សមណកុដិនៅវត្តអង្គ
សមណកុដិនៅវត្តអង្គ
ទិដ្ឋភាពព្រះសង្ឃនិងបងប្អូនជនជាតិខ្មែរប្រារព្ធកិច្ចជំនឿសាសនា
ទិដ្ឋភាពព្រះសង្ឃនិងបងប្អូនជនជាតិខ្មែរប្រារព្ធកិច្ចជំនឿសាសនា

អ្នកប្រហែលជាចាប់អារម្មណ៍