វិធានការបង្ការកម្ចាត់ជំងឺប្លាសលើដំណាំស្រូវ

ពិនិត្យមើលផ្ទៃដីដាំដំណាំស្រូវដើម្បីរៀបចំអនុវត្តរាល់វិធានការបង្ការ ទប់ស្កាត់ជំងឺប្លាស
ពិនិត្យមើលផ្ទៃដីដាំដំណាំស្រូវដើម្បីរៀបចំអនុវត្តរាល់វិធានការបង្ការ ទប់ស្កាត់ជំងឺប្លាស

១. រោគសញ្ញា៖
- នៅលើស្លឹកស្រូវ៖ ស្នាមរលាកគ្រាដំបូងនៃជំងឺគឺស្នាមអុចតូចៗ ពណ៌ខៀវ ប្រផេះខ្ចី។ ក្រោយមក ស្នាមរលាកនៃជំងឺធំឡើងបន្តិចម្ដងៗ មានរាងចតុ កោណស្មើធំនៅផ្នែកកណ្តាល តូចសងខាង មានពណ៌ប្រផេះនៅកណ្ដាល ពណ៌ត្នោតចាស់ (ខ្មៅៗ) នៅជាយខាងៗ ផ្នែកដែលជាប់នឹងជាលិកាដែលនៅល្អៗ មានពណ៌ត្នោតខ្ចី។ ពេលជំងឺវិវត្តធ្ងន់ៗ ទៅ ស្នាមរលាកនៃជំងឺទាំងនោះបានតភ្ជាប់គ្នា បណ្តាលអោយស្លឹកស្រូវត្រូវរលាកស្វិត កន្លែងណាដែលផ្ទុកមេរោគច្រើន អាចត្រូវរលាកស្វិតទាំងស្រុង ចង្កោមឫសត្រូវស្អុយរលួយ ហើយដំណាំស្រូវមិនអាចជាសះស្បើយឡើងវិញបានឡើយ។

វិធានការបង្ការកម្ចាត់ជំងឺប្លាសលើដំណាំស្រូវ ảnh 1ពិនិត្យមើលផ្ទៃដីដាំដំណាំស្រូវដើម្បីរៀបចំអនុវត្តរាល់វិធានការបង្ការ ទប់ស្កាត់ជំងឺប្លាស

- នៅលើថ្នាំងនៃតួដើម៖ ស្នាមរលាកនៃជំងឺមានពណ៌ត្នោត ព័ទ្ធជុំវិញថ្នាំងនៃតួដើមបណ្តាលអោយថ្នាំងស្ងួត ស្វិតទៅ។ បណ្តាថ្នាំងដែលនៅជិតគល់ត្រូវពុកផុយបណ្ដាលអោយគល់ត្រូវបាក់រលំ។

- កកួរស្រូវ កខ្នែងស្រូវ៖ ស្នាមរលាកនៃជំងឺដើមឡើយគឺជាស្នាមអុចខ្មៅតូចៗ មួយនៅត្រង់កជាប់ទងស្លឹក តែក្រោយមកវារីកធំឡើងបន្តិចម្ដងៗ បណ្តាលអោយកកួរស្វិតទៅ កួរស្រូវមានពណ៌សឬស្ទើរស្កក។

- នៅលើគ្រាប់៖ ស្នាមរលាកនៃជំងឺមិនលេចចេញជារូបរាងឡើយ មានពណ៌ត្នោតលាយប្រផេះ។ មានពពួកផ្សិតខ្មៅរស់ដោយសារលើសំបកអង្កាម និងក៏អាចមាននៅក្នុងគ្រាប់តែម្ដង។ គ្រាប់ពូជដែលផ្ទុកជំងឺគឺជាប្រភពភ្នាក់ងារចម្លងជំងឺទៅរដូវកាលផ្សេងទៀត។

២. វិធានការនៃការបង្ការកម្ចាត់៖
- សម្អាតសំណល់ចំបើងជញ្ជ្រាំងនិងស្មៅចង្រៃដែលជាជម្រកនៃ ភ្នាក់ងារបង្ករោគចេញពីវាលស្រែអោយអស់។ សាបព្រោះប្រភេទពូជផ្សេងៗ ដែលស៊ាំឬធន់នឹងជំងឺប្លាស។ ពិនិត្យមើលគ្រាប់ពូជហើយធ្វើប្រព្រឹតិ្តកម្មពូជក្នុងសីតុណ្ហ ភាពសមស្រប។ ពង្រោះ សម្ទូងស្រូវក្នុងដង់ស៊ីតេសមល្មម។ ដាក់ជីក្នុងសមាមាត្រប្រកបដោយតុល្យភាពរវាងជីលាមកសត្វនិងជី N:P:K ដាក់ជីគំហុកយ៉ាងច្រើននាដើមរដូវកាល ហើយដាក់ជីតិចនាពេលចុងរដូវកាល ធ្វើយ៉ាងណាអោយពេលស្រូវដាក់កួរ ចង្កោមស្លឹកដង្ហើមមានពណ៌បៃតងលឿងខ្ចីបន្តិច គឺត្រឹមត្រូវតាមតម្រូវការតែម្ដង។

នៅពេលស្រូវកើតជំងឺប្លាស មិនទុកអោយវាលស្រែរីងស្ងួត មិនដាក់ជីអាសូត មិនបាញ់ថ្នាំបំប៉នស្លឹកគ្រប់ប្រភេទនិងសារធាតុគីមីជំរុញអោយដំណាំ រីក លូតលាស់ឆាប់ឡើយ។ ប្រសិនបើវាលស្រែកើតជំងឺប្លាសលើស្លឹកធ្ងន់ធ្ងរ ក្រោយពេលបាញ់ថ្នាំបានពី ៥ ដល់ ៧ ថ្ងៃបើនៅតែមានស្នាមរលាកលើស្លឹកខ្ចីក្នុងកម្រិតធ្ងន់ធ្ងរនោះ ត្រូវតែបាញ់ថ្នាំសាឡើងវិញជាលើកទីពីរ។

វិធានការបង្ការកម្ចាត់ជំងឺប្លាសលើដំណាំស្រូវ ảnh 2ដំណាំស្រូវដែលកើតជំងឺប្លាស

- រក្សាកម្រិតទឹកអោយគ្រប់គ្រាន់ ជាប់ជាប្រចាំនៅលើផ្ទៃដីស្រែ អាស្រ័យលើតម្រូវការទឹកតាមដំណាក់កាលនីមួយៗ នៃដំណាំស្រូវ (ពី ៣ ដល់ ៥ សង់ទី ម៉ែត្រ) ជៀសវាងមិនទុកអោយវាលស្រែរីងស្ងួតនៅក្នុងពេលកើតមានជំងឺប្លាស។

- ត្រូវឧស្សាហ៍ទៅពិនិត្យមើលស្រែអោយបានទៀងទាត់ រកឃើញជំងឺដោយទាន់ពេលវេលាតាំងពីពេលវាទើបកើតមានឡើង។

- ចំពោះជំងឺប្លាសគល់ស្លឹក កកួរស្រូវ ត្រូវតាមដានយ៉ាងដិតដល់ក្នុងអំឡុងពេលដែលដំណាំស្រូវចូលដំណាក់កាលដាក់កួរ។ ចំពោះវាលស្រែដែលធ្លាប់កើតជំងឺប្លាសលើស្លឹកស្រូវ ហើយទទួលបានការព្យាបាលអោយជាសះស្បើយ រួចទៅហើយនោះ វាលស្រែនោះមានជំងឺប្លាសលើគល់ស្លឹកនិងកកួរក្នុងកម្រិតតិចឬច្រើន ដូច្នេះហើយ ពេលឈានចូលដំណាក់កាលដំណាំស្រូវជិតដាក់កួរដោយព្រមៗ គ្នានោះ ត្រូវតែបាញ់ថ្នាំតែម្ដង។

ប្រសិនបើធាតុអាកាស់អំណោយផលសម្រាប់ការរីកចម្រើនយាយីនៃជំងឺប្លាស លើកកួរស្រូវនោះ ត្រូវតែបាញ់ថ្នាំបង្ការលើវាលស្រែទាំងឡាយដែលព្រោះសម្ទូងនៅមុនពេលដំណាំស្រូវ ដាក់កួរពី ៥ ដល់ ៧ ថ្ងៃ ជាពិសេសនៅពេលដែលស្រូវដាក់កួរក្នុងពេលដែលសីតុណ្ហភាពទាបជាង ២៨ អង្សាសេ អាកាសធាតុត្រជាក់មានភ្លៀងតិចៗ ឬភ្លៀងមួយប្រាវៗ។

- ចំពោះវាលស្រែមានពណ៌បៃតងលូតលាស់ល្អ ជីអាសូតច្រើនហួសហេតុនៅពេលស្រូវដាក់កួរពី ២០ ដល់ ៣០% ហើយជួបខ្យល់មូសុងពាយព្យមកយឺតទៀតតែងតែកើតជំងឺប្លាសលើកកួរស្រូវ។ ប្រើប្រភេទថ្នាំពិសេសដែលសម្រាប់ព្យាបាលប្រភេទជំងឺតែមួយផ្សេងៗ ដូចជា៖ Beam 75WP, Filia 525SC, Kabim 30WP, Trizole។ល។ សម្រាប់បាញ់កម្ចាត់ជំងឺ។ គួបផ្សំបាញ់ថ្នាំដើម្បីបង្ការជំងឺរលួយតួដើម រលួយស្រទបក្នុងដំណាក់កាលស្រូវផ្ដើមដង្ហើមដាក់កួរស្មើៗគ្នា ដោយរង្វាស់រង្វាល់និងកំហាប់តាមការណែនាំនៅលើដបថ្នាំ។

- គួរចំណាំគោរពគោលការណ៍ត្រឹមត្រូវ ៤ យ៉ាងនៅពេលបាញ់ថ្នាំគឺ៖ ប្រើ ថ្នាំត្រឹមត្រូវពេលវេលាត្រឹមត្រូវ រង្វាស់រង្វាល់ត្រឹមត្រូវ វិធីត្រឹមត្រូវ។ ចំពោះ វាលស្រែណាដែលកើតជំងឺប្លាសស្លឹកយ៉ាងធ្ងន់ធ្ងរគួរតែក្តិចចោលស្លឹកណា ដែលកើតជំងឺយកទៅកម្ទិចចោលមុនពេលបាញ់ថ្នាំ ហើយបាញ់សាឡើងវិញម្ដងទៀតក្រោយរយៈពេល ៥ ថ្ងៃ។ ប្រសិនបើមានភ្លៀងធ្លាក់ក្រោយពេលបាញ់ថ្នាំ ៤ ម៉ោងគឺមិនចាំបាច់បាញ់ថ្នាំសាឡើងវិញឡើយ៕ 

ផលិតដោយ៖  ផានទន់អាញ់ - វ៉ាន់យុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២១ ដោយ៖ សិរីសួស្តី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍