វិធានការមួយចំនួនក្នុងការបង្ការកម្ចាត់ជំងឺតម្កាត់អោយសត្វចិញ្ចឹមក្នុងរដូវភ្លៀងព្យុះ

ផ្គត់ផ្គង់ចំណីស្អាតដោយគ្រប់គ្រាន់ ងាយរំលាយ ធានាគុណភាព សមស្របជាមួយនឹងអាយុកាលនីមួយៗ របស់សត្វចិញ្ចឹម
ផ្គត់ផ្គង់ចំណីស្អាតដោយគ្រប់គ្រាន់ ងាយរំលាយ ធានាគុណភាព សមស្របជាមួយនឹងអាយុកាលនីមួយៗ របស់សត្វចិញ្ចឹម

អាកាសធាតុភ្លៀងព្យុះប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសត្វចិញ្ចឹម។ មាមីង បងប្អូនចិញ្ចឹមសត្វ ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពព្រឹត្តិបត្រព្យាករណ៍ អាកាសធាតុប្រចាំថ្ងៃនិងបង្កើនការថែទាំបសុសត្វក្នុងរដូវភ្លៀង ព្យុះដើម្បីបង្កើនលទ្ធភាព ធន់នឹងរាល់ការជះឥទ្ធិពលអសកម្មនៃអាកាសធាតុរួមទាំងការគំរាមកំហែងនៃជំងឺតម្កាត់ចំពោះសត្វចិញ្ចឹម។

វិធានការមួយចំនួនក្នុងការបង្ការកម្ចាត់ជំងឺតម្កាត់អោយសត្វចិញ្ចឹមក្នុងរដូវភ្លៀងព្យុះ ảnh 1ផ្គត់ផ្គង់ចំណីស្អាតដោយគ្រប់គ្រាន់ ងាយរំលាយ ធានាគុណភាព សមស្របជាមួយនឹងអាយុកាលនីមួយៗ របស់សត្វចិញ្ចឹម

* វិធានការអនុវត្តមុនរដូវភ្លៀងព្យុះ ទឹកជំនន់៖

- ធានាទ្រុងក្រោលជាប់រឹងមាំ។ ជួសជុលនិងចងបន្តឹងទប់ទល់ទ្រុងក្រោលឡើងវិញ។ ដំបូលទ្រុងត្រូវការពង្រឹងដោយជួសជុល ចងជន្ទល់ដើម្បីកាត់បន្ថយការប៉ើងដំបូលពេលមានព្យុះ។ ពិនិត្យមើលរនាំងបិទបាំងការពារភ្លៀងជះ ខ្យល់បក់បោកចូលក្នុងទ្រុងចិញ្ចឹមសត្វ។

- ត្រួតពិនិត្យប្រព័ន្ធបង្ហូតទឹកកាកសំណល់ កន្លែងផ្ទុកកាកសំណល់ដើម្បីកាត់បន្ថយការបំពុល។ កាយចង្អូរអោយទឹកហូរបានងាយ កាត់បន្ថយការ លិចលង់ពេលភ្លៀងធ្លាក់ខ្លាំង។

ចំពោះតំបន់ណាដែលមានហានិភ័យទឹកជន់លិច ត្រូវតែកល់ខឿនទ្រុងខ្ពស់ឡើងឬសង់លើរន្ទាទ្រខ្ពស់និងមានវិធានការបន្លាស់ទីសត្វចិញ្ចឹមនៅពេលត្រូវទឹកជន់លិច។

* វិធានការអនុវត្តក្នុងអំឡុងពេលនិងក្រោយពេលភ្លៀងព្យុះទឹកជំនន់៖
- អំពីទ្រុងចិញ្ចឹម៖
+ ត្រួតពិនិត្យទ្រុងក្រោលចិញ្ចឹមសត្វជាប្រចាំ។ ជួសជុល ជៀសវាងមិនឲ្យទទឹកសើម កាត់បន្ថយជាអតិបរមានូវវត្តមាននៃភ្នាក់ងារ បង្កជំងឺ។

បន្លាស់ទីហ្វូងសត្វចិញ្ចឹមឡើងទីខ្ពស់ដើម្បីជៀសវាងការលិចលង់។

ប្រមូលបោសសម្អាត អនាម័យទ្រុងក្រោល ស្នូកចំណី ស្នូកទឹក ឧបករណ៍ចិញ្ចឹមសត្វទាំង ឡាយជាប្រចាំ។

+ ទឹកស្រកដល់ណាគឺធ្វើអនាម័យដល់នោះភ្លាម។ បាញ់ថ្នាំសម្លាប់មេរោគឬបាចម្សៅកំបោរ សដើម្បីដុសលាងទ្រុងក្រោលកខ្វក់និងបរិវេណជុំវិញទ្រុងចិញ្ចឹមតាមកាលកំណត់ពី ១ ដងដល់ ២ ដងក្នុងមួយសប្តាហ៍។

- ការថែទាំ ចិញ្ចឹមបំប៉នសត្វចិញ្ចឹម៖
+ តែងតែដាក់បសុសត្វ បក្សីស្រុកនៅកន្លែងស្ងួត ស្អាតបាតដោយរាល់មធ្យោបាយដោយ សារបសុសត្វ បក្សីស្រុកស្ថិតក្នុងបរិស្ថានសើម ប៉ប៉ិចប៉ប៉ាច់ ត្រជាក់ជើងនឹងងាយកើតជំងឺណាស់។

គួរចងចាំរក្សាភាពកក់ក្ដៅដល់បសុសត្វ បក្សីស្រុក កាត់បន្ថយការព្រលែងឃ្វាលក្នុងរដូវភ្លៀងទឹកជំនន់។

+ ផ្គត់ផ្គង់ចំណីស្អាតគ្រប់គ្រាន់ ងាយរំលាយ ធានាគុណភាពសមស្របជាមួយអាយុកាលនីមួយៗ របស់សត្វចិញ្ចឹម។

* ការងារពេទ្យសត្វ៖
- ចាក់បង្ការវ៉ាក់សាំងគ្រប់គ្រាន់ គ្រប់ប្រភេទឲ្យបសុសត្វ បក្សីស្រុកត្រឹមត្រូវតាមកាលវិភាគបងា្ករជំងឺដើម្បីបង្កើនសមត្ថភាពស៊ាំនឹងជំងឺឲ្យសត្វចិញ្ចឹម។

- ត្រួតពិនិត្យហ្វូងបសុសត្វ បក្សីស្រុកជាប្រចាំ ជាពិសេសរកឃើញភាពមិនប្រក្រតីនៅលើហ្វូងសត្វចិញ្ចឹមអោយបានឆាប់រហ័យដូចជារសេះរសោះ រហិតរហៃ មិនសូវស៊ីចំណី ស្ថានភាពសុខភាពហ្វូងបសុសត្វបក្សីស្រុក។

ដាក់សត្វចិញ្ចឹមទាំងឡាយណាដែលមានអាការមិនប្រក្រតីឲ្យនៅដាច់ដោយឡែកអោយទាន់ពេលវេលា។ ពេលសង្ស័យថា បសុសត្វបក្សីស្រុកកើតជំងឺឆ្លងរាលដាលគ្រោះថ្នាក់ផ្សេងៗ ដូចជាជំងឺផ្តាសាយបក្សី ជំងឺអុតក្តាមលើសត្វពាហនៈ ជំងឺត្រចៀកខៀវ (PRRS) លើសត្វជ្រូកត្រូវជូនដំណឹងដល់បុគ្គលិកពេទ្យសត្វឬបុគ្គលិកផ្នែកជំរុញកសិកម្មមូលដ្ឋានភ្លាមដើម្បីមានវិធានការអន្តរាគមន៍ដោយទាន់ពេលវេលា ជៀសវាងការឆ្លង រាលដាល ការផ្ទុះឡើងនៃជំងឺរាត ត្បាត។

នៅពេលមានបសុសត្វឈឺងាប់ ត្រូវជីករណ្តៅកប់ជ្រៅនិងបាចម្សៅកំបោរ ស មិនត្រូវពិឃាតយកសាច់ ដឹកជញ្ជូន លក់ បោះចោលសាកសពរប៉ាត់ រប៉ាយចេញទៅបរិស្ថានជុំវិញជាដាច់ខាត។

វិធានការមួយចំនួនក្នុងការបង្ការកម្ចាត់ជំងឺតម្កាត់អោយសត្វចិញ្ចឹមក្នុងរដូវភ្លៀងព្យុះ ảnh 2ដោយប្រើរាល់វិធានការដើម្បីធានាអោយសត្វពាហនៈនៅកន្លែងស្ងួត ស្អាតបាតជាប្រចាំ ព្រោះថា ក្នុងបរិស្ថានសើមប៉ប៉ិចប៉ប៉ាច់ ត្រជាក់ជើង សត្វពាហនៈនឹងងាយកើតជំងឺណាស់

- ក្រោយពេលភ្លៀងព្យុះ ពេលដែលទឹកជំនន់ស្រក ត្រូវការប្រមូលបោស សម្អាត អនាម័យទ្រុងក្រោល វាលព្រលែង ប្រមូលសំរាមកាកសំណល់ ... ហើយចាប់ផ្តើមបាញ់ថ្នាំសម្លាប់មេ រោគ កម្ចាត់ជាតិពុលដោយប្រើសារធាតុសម្លាប់មេរោគផ្សេងៗ ដើម្បីកម្ចាត់ភ្នាក់ងារបង្កជំងឺលើខឿនក្រោលនិងវាលព្រលែង...៕

ផលិតដោយ៖ ហាធុយហាញ់ - ង្វៀនអ្វាញ់ - វូស៊ិញ
បញ្ចូលអត្ថបទដោយ៖  ជ័យពិសិដ្ឋ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍