​វិធី​ ៤ ​យ៉ាងសម្រាប់​ការពារ​ប្រព័ន្ធ​ដង្ហើម​

ការលំហាត់ប្រាណជួយធ្វើចលនាអុកស៊ីសែនឆ្លងកាត់រាងកាយកាន់តែមានប្រសិទ្ធភាព
ការលំហាត់ប្រាណជួយធ្វើចលនាអុកស៊ីសែនឆ្លងកាត់រាងកាយកាន់តែមានប្រសិទ្ធភាព

ជំងឺរលាកសួត មហារីកសួតនិងជំងឺស្ទះសួតរ៉ាំរ៉ៃមានជំងឺផ្សេងៗ គ្នាលើសពីជំងឺក្រិនសរសៃឈាមអាចជះឥទ្ធិពលដល់សុខភាព។ ដូច្នេះហើយការថែទាំសុខភាពនិងការពារប្រព័ន្ធដង្ហើមពិតជាសំខាន់ខ្លាំងណាស់!

​វិធី​ ៤ ​យ៉ាងសម្រាប់​ការពារ​ប្រព័ន្ធ​ដង្ហើម​ ảnh 1លំហាត់ប្រាណជួយធ្វើចលនាអុកស៊ីសែនឆ្លងកាត់រាងកាយកាន់តែមានប្រសិទ្ធភាព

វិធីការពារពីជំងឺ៖

ចៀសវាងការប៉ះពាល់នឹងផ្សែងបារី៖ អ្នកជាអ្នកជក់បារីឬប៉ះពាល់នឹងផ្សែងគឺសុទ្ធតែរួមចំណែកដល់បញ្ហាផ្លូវដង្ហើមជាច្រើនប្រភេទ។

ទទួលថ្នាំបង្ការ៖ ការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយប្រចាំឆ្នាំគឺជាវិធីមួយដើម្បីធ្វើឱ្យសួតមានសុខភាពល្អ។ មួយទៀតគឺត្រូវពិគ្រោះជាមួយគ្រូពេទ្យអំពីវ៉ាក់សាំងជំងឺរលាកសួត។

ការធ្វើលំហាត់ប្រាណ៖ សកម្មភាពកាយសម្បទាក៏ដើរតួនាទីក្នុងការថែរក្សាសុខភាពផ្លូវដង្ហើមដែរ។ ការដើរ ហែលទឹកនិងសកម្មភាពកាយវិការដទៃទៀតអាចបង្កើតសមត្ថភាពសួត ជួយធ្វើចលនាអុកស៊ីសែនឆ្លងកាត់រាងកាយកាន់តែមានប្រសិទ្ធភាព។

ឃ្លាំមើលការបំពុល៖  មិនថាវាស្ថិតនៅក្នុងផ្ទះ ឬខាងក្រៅក៏ដោយ ត្រូវយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកកំពុងដកដង្ហើម។ ការបំពុលសារធាតុគីមី សម្ភារៈសំអាតនិងវិទ្យុសកម្មជាកត្តាមួយចំនួនដែលបណ្តាលឱ្យមានខ្យល់អាកាសមិនល្អ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  សិរី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍