វ៉ានភុក - ភូមិសិប្បកម្មតម្បាញសូត្រមានអាយុកាលរាប់ពាន់ឆ្នាំ

វ៉ានភុក - ភូមិសិប្បកម្មតម្បាញសូត្រមានអាយុកាលរាប់ពាន់ឆ្នាំ

ភូមិ វ៉ានភុក ជាភូមិ វៀតណាម បុរាណមួយស្ថិតនៅប្របនឹងទន្លេ ញ្វេ ចំណុះសង្កាត់ វ៉ានភុក ខណ្ឌ ហាដុង (ហាណូយ) មានរបរតម្បាញសូត្រដ៏ល្បីឈ្មោះយូរលង់បំផុតនៅ វៀតណាម ជាមួយនឹងអាយុកាលជាង ១.០០០ ឆ្នាំ។

វ៉ានភុក - ភូមិសិប្បកម្មតម្បាញសូត្រមានអាយុកាលរាប់ពាន់ឆ្នាំ ảnh 1កីបុរាណត្រូវបានដាក់បង្ហាញនៅមុខទីសក្ការៈបូជាគ្រូបង្កើតរបរ

វត្ថុធាតុដើមសម្រាប់ផលិតសូត្រ វ៉ានភុក ជាចម្បងគឺសូត្រដង្កូវនាងព្រោះតែភាពទន់ល្មើយរបស់វា។ 

វ៉ានភុក - ភូមិសិប្បកម្មតម្បាញសូត្រមានអាយុកាលរាប់ពាន់ឆ្នាំ ảnh 2ភូមិរបរសូត្រ វ៉ានភុក បានកកើតឡើងនូវសហគ្រាសទ្រង់ទ្រាយធំមួយចំនួន ម្ល៉ោះហើយមុខទំនិញពីសូត្រផ្សេងៗ ក៏កាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ

ដើម្បីបង្កើតបានបណ្ដាផលិតផលសូត្រល្អឥតខ្ចោះ ជាងតម្បាញត្រូវតែឆ្លងកាត់ដំណាក់កាលជាច្រើនដូចជាស្រាវសូត្រ ធ្វើពិពិធកម្មអោយសរសៃសូត្រជាប់ងាយត្បាញ ត្បាញសូត្រ ជ្រលក់ពណ៌ រួចហាលសម្ងួត...។ 

វ៉ានភុក - ភូមិសិប្បកម្មតម្បាញសូត្រមានអាយុកាលរាប់ពាន់ឆ្នាំ ảnh 3សិប្បករ ដូក្វាងហ៊ុង ជារឿយៗ តែងតែផ្ដោះប្ដូរ ណែនាំអ្នកប្រកបរបរអំពីរបៀបបង្កើតជាផលិតផលសូត្រល្អបំផុត

ទោះជានៅដំណាក់កាលណាក៏ដោយ ជាងតម្បាញត្រូវតែមានទឹកដៃប៉ិនប្រសប់ ម៉ត់ចត់។ សំពត់សូត្រ វ៉ានភុក មានគំរូម៉ូដែលច្រើនប្រភេទយ៉ាងសម្បូរបែប ក្បាច់រចនានៅលើសំពត់សូត្រមានច្រើនសណ្ឋាន តុបតែងស៊ីមេទ្រីនឹងគ្នា គំនូសរចនាមិនសាំញ៉ាំ ស្មុគស្មាញ តែតែងតែបង្កអោយមានអារម្មណ៍ធូរទូលាយ។

វ៉ានភុក - ភូមិសិប្បកម្មតម្បាញសូត្រមានអាយុកាលរាប់ពាន់ឆ្នាំ ảnh 4ដំណាក់កាលហាលសរសៃសូត្របន្ទាប់ពីជ្រលក់ពណ៌នៅរោងតម្បាញរបស់គ្រួសារសិប្បករ ង្វៀនអាញ់សឺន

បច្ចុប្បន្ននេះ ភូមិសូត្រ វ៉ានភុក មានប្រជាជនជិត ៨០០ គ្រួសារត្បាញសូត្រនិងធ្វើអាជីវកម្មមុខទំនិញពីសូត្រដង្កូវនាង។ សហគ្រាស ក្រុមគ្រួសារស្ទើរតែទាំងអស់សុទ្ធតែធ្វើសកម្មភាពអស់ពីផលិតភាពដើម្បីឆ្លើយតបតាមតម្រូវការនៃទីផ្សារ៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍