វប្បធម៌អំណានមកដល់នឹងសិស្សានុសិស្សនៅតំបន់ខ្ពស់ព្រំដែន

វប្បធម៌អំណានមកដល់នឹងសិស្សានុសិស្សនៅតំបន់ខ្ពស់ព្រំដែន

ជារៀងរាល់ឆ្នាំ លើរថយន្តចល័ត បណ្ណាល័យខេត្ត សឺនឡា បាននាំយកសៀវភៅរាប់ពាន់ក្បាលមកដល់គ្រប់សាលារៀននៅគ្រប់ភូមិ បណ្តុះចំណេះដឹងអោយប្អូនៗ សិស្សានុសិស្សនៅតំបន់ខ្ពស់ព្រំដែន ជួយប្អូនៗ អាចភ្ជាប់ខ្លួននិងឆែករកចំណេះដឹងដោយឥតគិតថ្លៃពីប្រភពសៀវភៅ កាសែតច្រើនប្រភេទ សម្បូរបែប ព្រមទាំងរួមចំណែកអភិវឌ្ឍវប្បធម៌អំណាននៅមូលដ្ឋាន។

វប្បធម៌អំណានមកដល់នឹងសិស្សានុសិស្សនៅតំបន់ខ្ពស់ព្រំដែន ảnh 1
បណ្ណាល័យស្វែងរកព័ត៌មានអេឡិចត្រូនិចត្រូវបានប្រដាប់ដោយម៉ាស៊ីនមេ ១ គ្រឿង និងកុំព្យូទ័រ ៧ គ្រឿងមានភ្ជាប់បណ្ដាញអ៊ីនធឺណិតដើម្បីបម្រើការរុករក ស្វែងយល់ព័ត៌មាននៅផ្ទាល់កន្លែង
វប្បធម៌អំណានមកដល់នឹងសិស្សានុសិស្សនៅតំបន់ខ្ពស់ព្រំដែន ảnh 2
សិស្សានុសិស្សនៅតំបន់ខ្ពស់ព្រំដែននៃខេត្ត សឺនឡា បានស្វែងយល់និងឆែករកចំណេះដឹងដោយឥតគិតថ្លៃពីសៀវភៅរាប់ពាន់ក្បាល
វប្បធម៌អំណានមកដល់នឹងសិស្សានុសិស្សនៅតំបន់ខ្ពស់ព្រំដែន ảnh 3
ប្អូនៗ សិស្សានុសិស្សចូលរួមអានសៀវភៅដោយក្តីសោមនស្សរីករាយ
វប្បធម៌អំណានមកដល់នឹងសិស្សានុសិស្សនៅតំបន់ខ្ពស់ព្រំដែន ảnh 4

កម្មវិធីធ្វើពិពិធកម្មបណ្ដាទម្រង់ធ្វើសកម្មភាពដូចជារៀបចំពិធីប្រឡងឆ្លើយនឹងសំណួរអំពីសៀវភៅ ស្វែងយល់ពីចំណេះដឹងនៅក្នុងសៀវភៅ…

ខេត្ត សឺនឡា គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ៥ ដំបូងបង្អស់ក្នុងទូទាំងប្រទេសចូលរួមទម្រង់រូបភាព "រថយន្តបណ្ណាល័យពហុមធ្យោបាយចល័ត" ដែលបានដំណើរការដោយនាយកដ្ឋានបណ្ណាល័យ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍។ នៅខេត្ត សឺនឡា ទម្រង់រូបភាពត្រូវបានអនុវត្តតាំងពីឆ្នាំ ២០១៧ តាមទម្រង់ពីរទន្ទឹមគ្នាគឺបណ្ណាល័យអានសៀវភៅតាមបែប ប្រពៃណីនិងបណ្ណាល័យស្វែងរកព័ត៌មានអេឡិចត្រូនិក៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍