សកម្មភាពជាក់ស្តែងជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ ឆ្នាំនៃទិវាយុទ្ធជនពិការ- យុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ១៩៤៧- ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២២)

លោកប្រធានរដ្ឋ ង្វៀន ស៊ន់ភុក អញ្ជើញសួរសុខទុក្ខយុទ្ធជនពិការ យុទ្ធជនកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលគិលានុបដ្ឋាកយុទ្ធជនពិការ ធន់ថាញ់ (ខេត្ត បាក់និញ)
លោកប្រធានរដ្ឋ ង្វៀន ស៊ន់ភុក អញ្ជើញសួរសុខទុក្ខយុទ្ធជនពិការ យុទ្ធជនកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលគិលានុបដ្ឋាកយុទ្ធជនពិការ ធន់ថាញ់ (ខេត្ត បាក់និញ)

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ ឆ្នាំនៃទិវាយុទ្ធជនពិការ - យុទ្ធជនពលី (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២) ក្នុងប៉ុន្មានថ្ងៃកន្លងទៅថ្មីៗ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ រណសិរ្សមាតុភូមិនិងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ បណ្តាស្ថាប័នអង្គភាពនិងសប្បុរសជនបានរៀបចំសកម្មភាពជាច្រើនបង្ហាញសន្តានចិត្តដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់សាច់ស្រស់ឈាមស្រស់របស់បុព្វបុរសជំនាន់មុនក៏ដូចជាប្រពៃណី "ផឹកទឹកនឹកប្រភព" "ហូបផ្លែនឹកអ្នកដាំ"។

សកម្មភាពជាក់ស្តែងជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ ឆ្នាំនៃទិវាយុទ្ធជនពិការ- យុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ១៩៤៧- ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២២) ảnh 1លោកប្រធានរដ្ឋ ង្វៀន ស៊ន់ភុក អញ្ជើញសួរសុខទុក្ខយុទ្ធជនពិការ យុទ្ធជនកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលគិលានុបដ្ឋាកយុទ្ធជនពិការ ធន់ថាញ់ (ខេត្ត បាក់និញ)
សកម្មភាពជាក់ស្តែងជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ ឆ្នាំនៃទិវាយុទ្ធជនពិការ- យុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ១៩៤៧- ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២២) ảnh 2ការថែទាំសុខភាពជូនអ្នកមានគុណបំណាច់ដល់បដិវត្តន៍នៃស្រុក បាក់សឺន និងស្រុក ឌិញឡឹប នៅមជ្ឈមណ្ឌលគិលានុបដ្ឋាកអ្នកមានគុណបំណាច់នៃខេត្ត ឡាងសឺន
សកម្មភាពជាក់ស្តែងជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ ឆ្នាំនៃទិវាយុទ្ធជនពិការ- យុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ១៩៤៧- ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២២) ảnh 3លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ អញ្ជើញមកសួរសុខទុក្ខគ្រួសារវីរមាតា វៀតណាម ឡេ ធីប៊ិញ នៅអាសយដ្ឋានលេខ ១៥៨/៥៨ ង្វៀន វៀតហុង សង្កាត់ អានភូ ខណ្ឌ និញកៀវ (ទីក្រុង កឹនធើ)

ជាក់ស្តែងក្នុងអំឡុងពេល ៧៥ ឆ្នាំកន្លងទៅគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ រណសិរ្សមាតុភូមិនិងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ បណ្តាសាប្ថ័ន អង្គភាពនិងសប្បុរសជនបានចូលរួមចលនា "តបស្នងសងគុណ" ប្រជាជនទាំងមូលថែទាំបណ្តាគ្រួសារយុទ្ធជនពិការ យុទ្ធជនពលីនិងអ្នកមានគុណបំណាច់នឹងបដិវត្តន៍" យ៉ាងសកម្ម។

សកម្មភាពជាក់ស្តែងជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ ឆ្នាំនៃទិវាយុទ្ធជនពិការ- យុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ១៩៤៧- ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២២) ảnh 4លោកឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល វ៉ូ ឌឹកដាម អញ្ជើញទស្សនកិច្ចការងារជីកគាស់អដ្ឋិធាតុយុទ្ធជនពលីនៃកងពលធំលេខ ៩៦៨ នៅភូមិ តឹនសា តំបន់មូលដ្ឋានតស៊ូក្នុងសង្រ្គាម បាឡុង ឃុំ បាឡុង ស្រុក ដាក្រុង (ខេត្ត ក្វាងទ្រី)
សកម្មភាពជាក់ស្តែងជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ ឆ្នាំនៃទិវាយុទ្ធជនពិការ- យុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ១៩៤៧- ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២២) ảnh 5លោកអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញទៅជូនអំណោយវីរមាតា វៀតណាម និងគ្រួសារគោលនយោបាយទាំងឡាយនៅខេត្ត បាក់កាន

ចលនាទាំងនោះទទួលបានការគាំទ្រនិងការចូលរួមយ៉ាងសកម្មនៃសង្គមទាំងមូល ក្លាយជាលក្ខណៈដ៏ល្អប្រពៃក្នុងជីវភាពរស់នៅវប្បធម៌ រួមចំណែកបង្កើនការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល លើកកម្ពស់ស្មារតីស្នេហាជាតិ ទំនួលខុសត្រូវសង្គមរបស់ប្រជាជន វៀតណាម ម្នាក់ៗ៕

អត្ថបទ៖ ទ្រុងកៀន 
រូបថត៖ ថុងញ៉ឹត - ង៉ុកធៀន - មិញឌឹក -ថាញ់ធុយ - អាញ់ទន់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍