សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ

លោក អគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញថ្លែងសុន្ទរកថាក្នុងជំនួបការងារជាមួយនឹងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តនិងថ្នាក់ដឹកនាំស្នូលនៃខេត្ត ក្វាងនិញ
លោក អគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញថ្លែងសុន្ទរកថាក្នុងជំនួបការងារជាមួយនឹងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តនិងថ្នាក់ដឹកនាំស្នូលនៃខេត្ត ក្វាងនិញ

នាថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២២ ក្នុងដំណើរទស្សនកិច្ច ធ្វើការនៅខេត្ត ក្វាងនិញ លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តនិងថ្នាក់ដឹកនាំស្នូលនៃខេត្ត ក្វាងនិញ ស្តីអំពីស្ថានការណ៍លទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគខេត្ត ក្វាងនិញ លើកទី ១៥ អាណត្តិ ២០២០ - ២០២៥។

សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 1

លោក អគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញថ្លែងសុន្ទរក ថាក្នុងជំនួបការងារជាមួយនឹងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តនិងថ្នាក់ដឹកនាំស្នូលនៃខេត្ត ក្វាងនិញ

សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 2ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) កាលពីថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២២ លោកប្រធានរដ្ឋ ង្វៀន ស៊ន់ភុក អញ្ជើញមកទស្សនកិច្ចវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិ កាយ ខ្មែរ នៅទីក្រុង កឹនធើ
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 3

នាថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២២ នៅ ហាណូយ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញទូទាំងប្រទេសស្តីអំពីស្ថានការណ៍សេដ្ឋកិច្ច - សង្គមក្នុងខែ មីនា និងត្រីមាសទី ១ ឆ្នាំ ២០២២ រៀបចំដាក់ដំណើរការអនុវត្តន៍កម្មវិធីស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមឡើងវិញស្ថានការណ៍និងដំណោះស្រាយ ជំរុញពន្លឿនដំណើរការការបែងចែកទម្លាក់ថវិកាទុនវិនិយោគសាធារណៈឆ្នាំ ២០២២ និងរៀបចំដាក់ដំណើរការអនុវត្តន៍គម្រោងចរាចរណ៍គោលដៅសំខាន់ៗ ថ្នាក់ជាតិ

សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 4នាថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២២ នៅអគាររដ្ឋសភាលោកប្រធានរដ្ឋសភា វឿង ឌិញហ្វេ អញ្ជើញជាអធិបតីក្នុងជំនួបការងារជាមួយអចិន្ត្រៃយ៍គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាដើម្បីផ្តល់មតិយោបល់លើរបាយការណ៍និយ័តកម្មក្នុងរយៈពេល ៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 31/2016/QH14 ចុះថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៃរដ្ឋសភាស្តីពីការបញ្ឈប់ការអនុវត្តគោលការណ៍វិនិយោគលើគម្រោងអគ្គិសនីនុយក្លេអែរ និញធន់
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 5

នាថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២២ នៅខេត្ត សុកត្រាំង គណៈកម្មាធិការជនជាតិ ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភានិងគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង បានសហការគ្នារៀបចំសិក្ខាសាលា "រៀបចំដាក់ដំណើរការអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាល ២០២១ - ២០២៥ នៅតំបន់វាលទំនាបទន្លេ គឺវឡុង"។ ក្នុងរូបថត៖ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលលោក ផាម ប៊ិញមិញ អញ្ជើញថ្លែងសុន្ទរកថាបិទសិក្ខាសាលា

ផលិត៖ ទ្រីយុង - ថុងញ៉ឹត - យឿងយា៉ង - យាន់តឹន - ទ្រុងហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២២ ដោយ៖  ចន្ថា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍