សកម្មភាពមួយចំនួនរបស់បណ្តាថ្នាក់ដឹកនាំបក្សនិងរដ្ឋ

លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញថ្លែងសុន្ទរកថាដឹកនាំចង្អុលបង្ហាញនិងណែនាំក្នុងកិច្ចប្រជុំ
លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញថ្លែងសុន្ទរកថាដឹកនាំចង្អុលបង្ហាញនិងណែនាំក្នុងកិច្ចប្រជុំ

កាលពីថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២១ នៅសាលប្រជុំ យៀនហុង អគាររដ្ឋសភានៅរដ្ឋធានី ហាណូយ លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំកម្មាភិបាលទូទាំងប្រទេសសម្រាប់យល់ជ្រួតជ្រាប ដាក់ដំណើរការអនុវត្តសេចក្តីសន្និដ្ឋាននិងបទបញ្ញត្តិនៃគណៈកម្មាធិការមជ្ឈិមស្ដីអំពីការងារកសាង ពង្រឹងបក្សដែលបានរៀបចំឡើងដោយការិយាល័យនយោបាយ គណៈលេខាបក្សតាមរូបភាពប្រជុំដោយផ្ទាល់គួបផ្សំជាមួយនឹងអនឡាញ។

អញ្ជើញចូលរួមកិច្ចប្រជុំមានបណ្តាសមមិត្តសមាជិកការិយាល័យនយោបាយ៖ ប្រធានរដ្ឋ លោក ង្វៀន ស៊ន់ភុក នាយករដ្ឋមន្ត្រី លោក ផាម មិញជិញ ប្រធានរដ្ឋសភា លោក វឿង ឌិញហ្វេ អចិន្ត្រៃយ៍នៃគណៈលេខាបក្ស លោក វ៉ វ៉ាន់ធឿង។ កិច្ចប្រជុំត្រូវបានបន្តភ្ជាប់ដល់បណ្តាគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សទីក្រុង គណៈអភិបាលបក្ស គណៈកម្មាធិការបក្សនៃស្ថាប័ន គណៈកម្មាធិការបក្ស ចំណុះមជ្ឈិម ថ្នាក់ដឹកនាំបណ្តាគណៈកម្មាធិ ការ ក្រសួង ផ្នែក រណសិរ្សមាតុភូមិ វៀតណាម និងអង្គការមហាជននយោបាយ - សង្គមរបស់មជ្ឈិមនិងមូលដ្ឋាន។

សកម្មភាពមួយចំនួនរបស់បណ្តាថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 1លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញថ្លែងសុន្ទរក ថា ដឹកនាំចង្អុលបង្ហាញនិងណែនាំក្នុងកិច្ចប្រជុំ

នាថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២១ ប្រធានរដ្ឋ លោក ង្វៀន ស៊ន់ភុក អញ្ជើញមកសួរសុខទុក្ខ ប្រគល់ជូនអំណោយដល់គ្រួសារក្រីក្រស្ថិតក្នុងក្របខ័ណ្ឌជួយឧបត្ថម្ភលំនៅឋានតាមសេចក្តីសម្រេចលេខ 1953 - QĐ/TU នៃខេត្ត ហាយ៉ាង និងប្រគល់ជូនអំណោយចំនួន ៨៥ ចំណែកដល់បណ្តាក្រុមគ្រួសារក្រីក្រ អតីតយុទ្ធជន សមាជិកសម្ព័ន្ធយុវជននិងសិស្សានុសិស្សដែលមានស្ថានភាពលំបាកលំបិន។

សកម្មភាពមួយចំនួនរបស់បណ្តាថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 2លោក ប្រធានរដ្ឋ ង្វៀន ស៊ន់ភុក អញ្ជើញសួរសុខទុក្ខប្រជាជននៅភូមិ តឹនប៊ិញ ឃុំ វៀតវិញ ស្រុក បាក់ក្វាង (ខេត្ត ហាយ៉ាង)

នាថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០២១ នៅទីស្នាក់ការនៃរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយបណ្តាក្រសួង ផ្នែក អ្នកឯកទេសស្តីអំពីការជំរុញការស្រាវជ្រាវ ផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង ថ្នាំព្យាបាលជំងឺកូវីដ-១៩ ក្នុងប្រទេសនិងការនាំចូលវ៉ាក់សាំង ថ្នាំព្យាបាលជំងឺកូវីដ-១៩។

សកម្មភាពមួយចំនួនរបស់បណ្តាថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 3

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការជំរុញការផលិតវ៉ាក់សាំង

នាថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២១ នៅ ហាណូយ លោកប្រធានរដ្ឋសភា វឿង ឌិញហ្វេ អញ្ជើញចូលរួមពិធីលើកតម្កើងនិងប្រគល់ជូនកិត្តិនាមកសិករឆ្នើម វៀត ណាម ឆ្នាំ ២០២១។

សកម្មភាពមួយចំនួនរបស់បណ្តាថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 4លោកប្រធានរដ្ឋសភា វឿង ឌិញហ្វេ អញ្ជើញប្រគល់ជូនកិត្តិនាមដល់ក្រុមកសិករ វៀតណាម មានស្នាដៃឆ្នើមក្នុងវិស័យច្នៃបង្កើត ធ្វើបរិវត្តកម្មឌីជីថល កសាងជនបទថ្មីនិងការពារសន្តិសុខជាតិមាតុភូមិ

ផលិត៖ ទ្រីយុង - មិញឌឹក - យឿងយ៉ាង - យ័នតឹន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖  ទេវី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍