សុខៗ Sony បែកគំនិតផលិតម៉ាស៊ីនត្រជាក់ដាក់ក្នុងអាវ

សុខៗ Sony បែកគំនិតផលិតម៉ាស៊ីនត្រជាក់ដាក់ក្នុងអាវ
បើ​យោង​តាម​របាយការណ៍​របស់ CBS Los Angeles បានឱ្យ​ដឹង​ថា ​ឧបករណ៍​រក្សា​កម្ដៅ​ដែល​បញ្ជា​តាម​រយៈ​ស្មា​ត​ហ្វូ​ន​នេះ​មានឈ្មោះ​ថា Reon Pocket វា​មាន​សមត្ថភាព​បន្ថយ​សីតុណ្ហភាព​រាង​កាយ​នៅ ២៣ អង្សាឬ​បង្កើន​ដល់ ១៤ អង្សា។ ឧបករណ៍​របស់​នេះ​នឹង​មាន​អាយុកាល​ថ្ម​តិច​ជាង​ពីរ​ម៉ោង ។
ក្រុមហ៊ុន Sony ទើបតែបានបង្ហាញឧបករណ៍ច្នៃប្រឌិតថ្មីមួយជាទម្រង់នៃម៉ាស៊ីនត្រជាក់ដែលអាចពាក់បាននៅខាងក្នុងអាវ
ក្រុមហ៊ុន Sony ទើបតែ​បាន​បង្ហាញ​ឧបករណ៍​ច្នៃប្រឌិត​ថ្មី​មួយ​ជា​ទម្រង់​នៃ​ម៉ាស៊ីនត្រជាក់​ដែល​អាច​ពាក់​បាន​នៅ​ខាងក្នុង​អាវ​
ទោះជា​យ៉ាងណា​ក៏​ដោយ ​ខណៈ​ពេល​ដែល​ឧបករណ៍​នេះ​កំពុង​ត្រូវ​បាន​គេ​ហៅ​ថា mini AC សារព័ត៌មាន USA Today ​បាន​ពន្យល់​ថា Reon Pocket ប្រើ​បែបផែន Peltier ។ សំខាន់​វា​ផ្ទេរ​ភាព​ខុស​គ្នា​នៃ​សីតុណ្ហភាព​នៃ​វត្ថុ​ពីរ​នៅ​ពេល​ចរន្តអគ្គិសនី​ត្រូវ​បាន​រក្សា ។
ម៉ាស៊ីនត្រជាក់មានហោប៉ៅអាចពាក់បាននៅខាងក្នុងអាវ
ម៉ាស៊ីនត្រជាក់មានហោប៉ៅអាចពាក់បាននៅខាងក្នុងអាវ
ម៉ាស៊ីនត្រជាក់មាន​ហោប៉ៅ​​​អាច​ពាក់​បាន​នៅ​ខាងក្នុង​អាវ​
ជា​អកុសល​ អាវ​ដែល​ផលិត​យ៉ាង​ពិសេស​សម្រាប់​ឧបករណ៍ Reon Pocket នេះ​មាន​តែ​ក្នុង​ទំហំ​សម្រាប់​បុរស​តែ​ប៉ុណ្ណោះ​ដែល​មាន​ប្រភេទតូច មធ្យមនិង​ធំ ។ លើស​ពី​នេះ​ទៅ​ទៀត​ ឧបករណ៍​នេះ​ត្រូវ​បាន​កំណត់​ថានឹង​ដាក់​លក់​តែ​នៅ​ក្នុង​ប្រទេស​ ជប៉ុន ​ប៉ុណ្ណោះ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ហើយ​វា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​ដឹក​ជញ្ជូន​ចេញ​នៅ​ឆ្នាំ ២០២០ ៕
ដកស្រង់និងកែសម្រួលពីកោះសន្តិភាពដោយ៖ សុគន្ធនីថា

អ្នកប្រហែលជាចាប់អារម្មណ៍