ស៊ន់មី - ចំណុចភ្លឺនៃចលនានារីជនជាតិអភិវឌ្ឍសេដ្ឋកិច្ច

ស៊ន់មី - ចំណុចភ្លឺនៃចលនានារីជនជាតិអភិវឌ្ឍសេដ្ឋកិច្ច

យោងតាមគណៈកម្មការជនជាតិខេត្ត ដុងណាយ បច្ចុប្បន្ននេះ ទូទាំងខេត្តមានប្រជាជនប្រមាណ ១៩០.០០០ នាក់ជាបងប្អូនជនជាតិភាគតិច (ស្មើនឹងអត្រាជាង ៦% នៃចំនួនប្រជាជនរបស់ខេត្ត)។

ស៊ន់មី - ចំណុចភ្លឺនៃចលនានារីជនជាតិអភិវឌ្ឍសេដ្ឋកិច្ច ảnh 1គ្រួសារបងស្រី កា-ហ្វា ជនជាតិ ចឺរ៉ នៅឃុំ ស៊ន់មី ស្រុក កឹមមី (ខេត្ត ដុងណាយ) ត្រូវបានជួយឧបត្ថម្ភនូវទុនកម្ចីដើម្បីចិញ្ចឹមពពែ ជាមធ្យមក្នុងមួយថ្ងៃលក់បានជិត ៧០ គីឡូក្រាមសាច់ពពែ ទទួលបានចំណូលជាង ១០០ លានដុងក្នុងមួយឆ្នាំ

ជាមួយនឹងការប្រឹងប្រែងរបស់សាមីខ្លួនរួមជាមួយការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បងប្អូននារីជនជាតិភាគតិចជាច្រើនឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចហើយរួចផុតពីភាពក្រីក្រជាជំហានៗ។

តួយ៉ាងដូចជាបងស្រី ឌិញធីហុងហាញ់ អាយុ ៣៥ ឆ្នាំ ជនជាតិ មឿង នៅឃុំ ស៊ន់ មី ស្រុក កឹមមី។ ក្រោយរយៈកាលពី ២ ឆ្នាំខ្ចីទឹកប្រាក់ចំនួន ២០ លានដុងពីសមាគមសហព័ន្ធនារីឃុំដើម្បីវិនិយោគចិញ្ចឹមទា មកដល់ពេលនេះ បងស្រីបានមានចំណូលពី ៣០ ដល់ ៤០ លានដុងក្នុងទា ១.០០០ ក្បាល។

សេដ្ឋកិច្ចបានលំនឹង បងស្រី ហាញ់ សុំដកឈ្មោះចេញផុតពីបញ្ជីរាយនាមគ្រួសារ ក្រីក្រ ព្រមទាំងពង្រីកទ្រង់ទ្រាយចិញ្ចឹមបសុសត្វនិងជួយអោយពល ករជាច្រើនទៀតនៅក្នុងឃុំ។

យោងតាមលោកស្រី ង្វៀនធីត្វៀត ប្រធានសមាគមសហព័ន្ធនារីឃុំ ស៊ន់មី បងប្អូននារីជនជាតិភាគតិចជាច្រើននៅក្នុងឃុំបាននិងកំពុងសហការ ជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍការបង្កបង្កើនផល។ អាស្រ័យដោយសកម្មរៀនសូត្រ ហ៊ានអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសទៅក្នុងការបង្កបង្កើនផល គ្រួសារស្ទើរតែទាំងអស់សុទ្ធតែមានប្រាក់ចំណូលល្អគួរសម។

ស៊ន់មី - ចំណុចភ្លឺនៃចលនានារីជនជាតិអភិវឌ្ឍសេដ្ឋកិច្ច ảnh 2បងស្រី ឌិញធីហុងហាញ់ ជនជាតិ មឿង នៅឃុំ ស៊ន់មី ស្រុក កឹមមី (ខេត្ត ដុងណាយ) មើលថែទាំហ្វូងបក្សីស្រុករបស់គ្រួសារ

បច្ចុប្បន្ននេះឃុំ ស៊ន់មី នៅមានក្រុមគ្រួសារក្រីក្រតែប៉ុន្មានគ្រួប៉ុណ្ណោះ៕

អត្ថបទនិងរូបថត៖ ឡេស៊ន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍