ស្ពក ញាំស្លឹក- ភាពល្អឥតខ្ចោះនៃភោជនាហាររបស់ជនជាតិ មឿង

ស្ពក ញាំស្លឹក ត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ហើយគួរឲ្យទាក់ភ្នែកដោយសារដៃទាំងគូរដ៏ប៉ិនប្រសប់របស់ស្ត្រី មឿង
ស្ពក ញាំស្លឹក ត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ហើយគួរឲ្យទាក់ភ្នែកដោយសារដៃទាំងគូរដ៏ប៉ិនប្រសប់របស់ស្ត្រី មឿង

ស្ពក ញាំស្លឹក គឺជាភោជនាហារប្រពៃណីរបស់ជនជាតិ មឿង។ ស្ពក ញាំស្លឹក មិនត្រឹមតែជាមុខម្ហូបប៉ុណ្ណោះទេ ថែមទាំងជាលក្ខណៈវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ មឿង ទៀតផង។

កាលពីមុននេះ ស្ពក ញាំស្លឹក តែងតែបានជនជាតិ មឿង កែច្នៃជារឿយៗ ក្នុងឱកាសពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មី ពិធីមង្គលការ ឡើងគេហដ្ឋានថ្មី... សព្វថ្ងៃនេះ ស្ពក ញាំស្លឹកក៏ត្រូវបានជនជាតិ មឿង ធ្វើដើម្បីទទួលភ្ញៀវកិត្តិយស ចួនកាលក្នុងពេលបាយប្រចាំថ្ងៃរបស់បងប្អូនជនជាតិផងដែរ។

ស្ពក ញាំស្លឹក- ភាពល្អឥតខ្ចោះនៃភោជនាហាររបស់ជនជាតិ មឿង ảnh 1ស្ពក ញាំស្លឹក ត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ហើយគួរឲ្យទាក់ភ្នែកដោយសារដៃទាំងគូរដ៏ប៉ិនប្រសប់របស់ស្ត្រី មឿង

ស្ពក ញាំស្លឹក គឺជាការគួបផ្សំយ៉ាងសមសួនហើយហ្មត់ចត់ផ្ចិតផ្ចង់រវាងផ្នែកស្ពកហើយនឹងផ្នែកស្លឹក ក្នុងនោះស្លឹកត្រូវបានប្រើសម្រាប់រៀបចំស្ពកជាធម្មតាគឺស្លឹកចេកព្រៃ។

បណ្តាមុខម្ហូបនៅក្នុងស្ពក ញាំស្លឹក សុទ្ធតែជាមុខម្ហូបសាមញ្ញៗ ត្រូវបានបង្កើតឡើងក្នុងកំឡុងដំណើរការពលកម្មបង្កបង្កើនផលហើយត្រូវបានកែច្នៃទៅជាមុខម្ហូបពិសេសដាច់ដោយឡែករបស់ជនជាតិ មឿង។

ស្ពក ញាំស្លឹក មានសាច់គ្រប់មុខ មាន់ ជ្រូក ត្រី បន្លែ មើម ផ្លែឈើ... ត្រូវបានមាមីងបងប្អូនចិញ្ចឹម ដាំដុះឬបេះបោចក្នុងព្រៃ។ នៅលើស្ពក ញាំស្លឹក ទោះជាតិចឬច្រើនក៏មិនអាចខ្វះម្ហូប ៣ មុខគឺ បាយដំណើបបញ្ចពណ៌ ត្រីចំហុយ ប្រហិតមូរស្លឹកក្រូចថ្លុង។

ស្ពក ញាំស្លឹក- ភាពល្អឥតខ្ចោះនៃភោជនាហាររបស់ជនជាតិ មឿង ảnh 2បណ្តាមុខម្ហូបនៅក្នុងស្ពក ញាំស្លឹក សុទ្ធតែជាមុខម្ហូបសាមញ្ញៗ ត្រូវបានកកើតឡើងក្នុងអំឡុងដំណើរការពលកម្មផលិតកម្មហើយត្រូវបានកែច្នៃទៅជាមុខម្ហូបពិសេសៗ ដាច់ដោយឡែកជនជាតិ មឿង

របៀបរៀបចំស្ពក ញាំស្លឹក ក៏ល្អឯកជាបង្គួរដែរ ហើយត្រូវពឹងដល់ដៃទាំងគូរដ៏ប៉ិនប្រសប់របស់ស្ត្រីជនជាតិ មឿង ទៀតផង។ ស្ពកត្រូវបានធ្វើឡើងពីកញ្ច្រែងឫស្សីឬថាសបន្ទះឈើរាងបួនជ្រុងមូល។ ស្លឹកចេកត្រូវបានរោលលើភ្លើងហើយក្រាលពីលើស្ពក។

ឆ្លងតាមរយៈស្ពក ញាំស្លឹក ជនជាតិ មឿង ស្តែងពីមនោសញ្ចេតនាស្រលាញ់រាប់អានជួយគ្នាទៅវិញទៅមក របៀបរបបគ្រួសារក៏ដូចជាអត្តសញ្ញាណវប្បធម៌របស់ជនជាតិផង៕

អត្ថបទនិងរូបថត៖ លឺវ ត្រុងដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២២ ដោយ៖ ចន្ទ រាជនី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍