ស្ពានចម្លងផ្សារភ្ជាប់ចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជន

មាមីងបងប្អូននៅភូមិ ហាស៊ី - ហានេ ចំណុះឃុំ ប៉ាអ៊ូ ស្រុក មឿងតែ (ខេត្ត ឡាយចូវ) មានស្បៀងអាហារបំពេញតម្រូវការជីវភាពរស់នៅ
មាមីងបងប្អូននៅភូមិ ហាស៊ី - ហានេ ចំណុះឃុំ ប៉ាអ៊ូ ស្រុក មឿងតែ (ខេត្ត ឡាយចូវ) មានស្បៀងអាហារបំពេញតម្រូវការជីវភាពរស់នៅ

អនុវត្តសារាចរលេខ ៦៨១ - CT/ĐU ចុះថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៨ (សារាចរលេខ ៦៨១) នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សនៃកងទ័ពការពារព្រំដែនស្តីពី "ការចាត់បក្ខជនប៉ុស្តិ៍ការពារព្រំដែនទទួលបន្ទុកជួយក្រុមគ្រួសារទាំងឡាយនៅតំបន់ព្រំដែន" ប៉ុន្មានឆ្នាំកន្លងទៅ កម្មាភិបាល បក្ខជនកងទ័ពការពារព្រំដែនខេត្ត ឡាយ ចូវ បានជ្រោងខ្ពស់នូវស្មារតីទទួលខុសត្រូវ សកម្មច្បាមភូមិ ច្បាមភូមិសាស្រ្ត ក្លាយជាស្ពានចម្លងផ្សារភ្ជាប់ចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជនយ៉ាងពិតប្រាកដនៅតាមតំបន់ព្រំដែន។

ស្ពានចម្លងផ្សារភ្ជាប់ចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជន ảnh 1មាមីងបងប្អូននៅភូមិ ហាស៊ី - ហានេ ចំណុះឃុំ ប៉ាអ៊ូ ស្រុក មឿងតែ (ខេត្ត ឡាយចូវ) មានស្បៀងអាហារបំពេញតម្រូវការជីវភាពរស់នៅ

យោងតាមវរសេនីយ៍ឯក ផានហុងមិញ អគ្គស្នងការនយោបាយកងទ័ពការពារព្រំដែនខេត្ត ឡាយចូវ បក្ខជនទាំងឡាយដែលបានចាត់ឲ្យទទួលបន្ទុកជួយក្រុមគ្រួសារបានសហការល្អជាមួយគណៈកម្មាធិការបក្ស អជ្ញាធរមូលដ្ឋាន អ្នកមានកិត្យានុភាព។ល។

ក្ដាប់បានទាន់ពេលពីកង្វល់បារម្ភ បំណងប្រាថ្នារបស់បងប្អូនជនជាតិ ណែនាំបងប្អូនជនជាតិអភិវឌ្ឍសេដ្ឋកិច្ច កសាងជនបទថ្មី ចលនាមុខសញ្ញាញៀនគ្រឿងញៀនរាប់រយនាក់ទៅបន្សាបគ្រឿងញៀននិងជួយពួកគេសម្របខ្លួនចូលសហគមន៍ឡើងវិញ...។

ស្ពានចម្លងផ្សារភ្ជាប់ចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជន ảnh 2យុទ្ធជនទាំងឡាយនៅប៉ុស្តិ៍ការពារព្រំដែន ប៉ាអ៊ូ ទទួលចិញ្ចឹមប្អូនៗ សិស្សសាលាមានស្ថានភាពរស់នៅលំបាកលំបិន

ទទួលបានក្តីស្រលាញ់ជឿទុកចិត្ត បងប្អូនជនជាតិបានផ្តល់ប្រភពព័ត៌មានដ៏មានតម្លៃរាប់ពាន់លើក ជួយកងកម្លាំងពាក់ព័ន្ធផ្សេងៗ ដោះស្រាយហេតុការណ៍ស្មុគស្មាញជាច្រើននៅលើភូមិសាស្ត្រ...។

ស្ពានចម្លងផ្សារភ្ជាប់ចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជន ảnh 3កម្មាភិបាលការពារព្រំដែនណែនាំប្រជាជនការពារនិងរៀបចំបោសសម្អាតបង្គោលព្រំដែននៅឃុំ ម៉ាលី-ផ ស្រុក ផុងថូ (ខេត្ត ឡាយចូវ)

ជាមួយនឹងលទ្ធផលវិជ្ជមានជាច្រើន សារាចរលេខ ៦៨១ កំពុងត្រូវបានពង្រីកទូលំទូលាយនៅតាមតំបន់ព្រំដែនជាច្រើន រួមចំណែកផ្សារភ្ជាប់ បង្កើនសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន កសាងក្បួនយុទ្ធសាស្ត្រប្រជាជនទាំងមូលការពារព្រំដែនកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕

 អត្ថបទនិងរូបថត៖ វៀតហ្វាង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍