ស្ពានតភ្ជាប់រវាងឆន្ទៈបក្ស ទឹកចិត្តប្រជាជននៅខេត្ត កាវបាំង

ប្រធានរដ្ឋ លោក ង្វៀន ស៊ន់ភុក អញ្ជើញជួបគណៈប្រតិភូជាជនជាតិភាគតិចគំរូតួយ៉ាងរបស់ខេត្ត កាវបាំង ក្នុងនោះមានប្រតិភូជាច្រើនជាអ្នកមានកិត្យានុភាពសាយភាយចលនាលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ជួយគ្នាទៅវិញទៅមកឈោងឈានឡើងក្នុងជីវភាពរស់នៅយ៉ាងសកម្ម
ប្រធានរដ្ឋ លោក ង្វៀន ស៊ន់ភុក អញ្ជើញជួបគណៈប្រតិភូជាជនជាតិភាគតិចគំរូតួយ៉ាងរបស់ខេត្ត កាវបាំង ក្នុងនោះមានប្រតិភូជាច្រើនជាអ្នកមានកិត្យានុភាពសាយភាយចលនាលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ជួយគ្នាទៅវិញទៅមកឈោងឈានឡើងក្នុងជីវភាពរស់នៅយ៉ាងសកម្ម

ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ អ្នកមានកិត្យានុភាពនៅលើភូមិសាស្រ្តខេត្ត កាវបាំង មិនត្រឹមតែធ្វើជាគំរូភ្លឺថ្លាក្នុងការងារចលនាបងប្អូនជនជាតិលះបង់ទំនៀមទម្លាប់អន់ថយ លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មីប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់រវាងឆន្ទៈបក្ស ទឹកចិត្តប្រជាជន កសាងនិងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន...

ធ្វើមុនគេដើម្បីជាគំរូ
ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងទៅ លោក ជី វៀតហាយ អ្នកមានកិត្យានុភាពនៅភូមិ ឃូយខន ឃុំ គីមគុក ស្រុក បាវឡាក តែងតែរួមជាមួយមាមីងបងប្អូនទៅស្រែពិនិត្យមើលទ្រុងក្រោល ជួសជុលផ្ទះវប្បធម៌។ល។

ស្ពានតភ្ជាប់រវាងឆន្ទៈបក្ស ទឹកចិត្តប្រជាជននៅខេត្ត កាវបាំង ảnh 1

ប្រធានរដ្ឋ លោក ង្វៀន ស៊ន់ភុក អញ្ជើញជួបគណៈប្រតិភូជាជនជាតិភាគតិចគំរូតួយ៉ាងរបស់ខេត្ត កាវបាំង ក្នុងនោះមានប្រតិភូជាច្រើនជាអ្នកមានកិត្យានុភាពសាយភាយចលនាលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ជួយគ្នាទៅវិញទៅមកឈោងឈានឡើងក្នុងជីវភាពរស់នៅយ៉ាងសកម្ម

ដោយឃើញជីវភាពរស់នៅរបស់មាមីងបងប្អូននៅមានភាពលំបាកលំបិនច្រើន លោកបានស្ម័គ្រចិត្តបម្រើការងារឃោសនាផ្សព្វផ្សាយ ចលនាជនជាតិ ឡូឡូ ខ្មៅ ប្រតិបត្តិគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ រួមគ្នាផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច រក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណី។

គាំទ្រចលនាកសាងជនបទថ្មី លោកក៏បានបរិច្ចាគដី ៩០០ ម៉ែត្រការ៉េសម្រាប់សង់ផ្ទះវប្បធម៌ ចលនាអ្នករាល់គ្នារក្សាអនាម័យរួម សង់ homestay សម្រាប់ទាក់ទាញភ្ញៀវទេសចរអញ្ជើញមកកាន់មូលដ្ឋាន។ល។ លោក ជី វៀតហាយ ចែករំលែកថា "ជាអ្នកមានកិត្យានុភាព បានជាយើងត្រូវតែធ្វើមុនគេដើម្បីជាគំរូឈានមុខគ្រប់ភារកិច្ចសម្រាប់អ្នករាល់គ្នារៀនសូត្រនិងយកតម្រាប់តាម។ ឃោសនា ផ្សព្វផ្សាយដើម្បីមាមីងបងប្អូនអនុវត្តច្បាប់បានល្អ ដឹងខុសដឹងត្រូវរួមចំណែករក្សាស្ថិរភាពសន្តិសុខនិងសណ្តាប់ធ្នាប់នៅមូលដ្ឋាន"។

ស្ពានតភ្ជាប់រវាងឆន្ទៈបក្ស ទឹកចិត្តប្រជាជននៅខេត្ត កាវបាំង ảnh 2

ផ្លូវអន្តរភូមិនៅភូមិ ឃូយខន ឃុំ គីមគុក ស្រុក បាវឡាក ត្រូវបានបើកនិងចាក់បេតុងរួចរាល់ហើយដោយសារការចលនារបស់អ្នកមានកិត្យានុភាពដើម្បីបងប្អូនជនជាតិបរិច្ចាគដី រួមវិភាគទានកម្លាំងពលំរួមវិភាគទានទ្រព្យសម្បត្តិធ្វើផ្លូវ

មិនត្រឹមតែជាអ្នកមានកិត្យានុភាពនៅភូមិ ដុងសឺន ឃុំ មិញតឹម ស្រុក ង្វៀន ប៊ិញ ប៉ុណ្ណោះទេ លោក ម៉ា វ៉ាន់ឡេ (ជនជាតិ តៃ) ក៏ជាគំរូតួយ៉ាងអំពីការអភិវឌ្ឍសេដ្ឋកិច្ចទៀតផង។ ទន្ទឹមនឹងដំណាំសមស្របជាមួយនឹងធាតុអាកាស លក្ខណៈដីធ្លីដូចជា៖ ក្រូចពោធិសាត់ ក្រូចថ្លុង ស្រកានាគ។ល។

លោក ឡេ បានឈានមុខដាំសាកល្បងពូជដំណាំទំពាំងបាយជូរ ហាដែន។ ក្លៀវក្លាហ៊ានប្រើវិទ្យាសាស្ត្រ - បច្ចេកទេសទៅក្នុងការដាំដុះបានជាដំណាំទំពាំងបាយជូរលូតលាស់ល្អ ផ្តល់បរិមាណផលជិត ១ តោនក្នុងមួយឆ្នាំ ជួយឲ្យលោកមានប្រាក់ចំណូលបន្ថែមក្នុងមួយឆ្នាំៗ ជាង ១០០ លានដុង។

ស្ពានតភ្ជាប់រវាងឆន្ទៈបក្ស ទឹកចិត្តប្រជាជននៅខេត្ត កាវបាំង ảnh 3ដើម្បីពង្រីកតួនាទីរបស់អ្នកមានកិត្យានុភាព ខេត្ត កាវបាំង នឹងបន្តអនុវត្តល្អរាល់គោលនយោបាយចំពោះអ្នកមានកិត្យានុភាព បង្កើនសមត្ថភាពមិនឈប់ឈរធ្វើនវានុវត្តន៍ទម្រង់រូបភាពថ្មី វិធីសាស្ត្រ ប្រសិទ្ធភាពនៃការងារឃោសនាផ្សព្វផ្សាយ ចលនាប្រជាជនរបស់អ្នកមានកិត្យានុភាព" -លោក បេ វ៉ាន់ហ៊ុង ប្រធានគណៈកម្មាធិការជនជាតិខេត្ត កាវបាំង។

ដើម្បីមាមីងបងប្អូនផ្លាស់ប្តូរផ្នត់គំនិត វិធីធ្វើ លោកបើកចិត្តបើកបេះដូងជាស្រេចសម្រាប់ឧបត្ថម្ភរបៀបធ្វើសេដ្ឋកិច្ច។ អ្នកស្រី ម៉ាក ធីបៀន អ្នកភូមិ ដុងសឺន បានថ្លែងថា "លោក ម៉ា វ៉ាន់ឡេ តែងតែណែនាំយើងខ្ញុំពីរបៀបប្រកបការរកស៊ីដើម្បីបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រជួយយើងខ្ញុំឱ្យយល់កាន់តែច្បាស់ពីគោលនយោបាយរបស់រដ្ឋ។ មាមីងបងប្អូនគោរពខ្លាំងណាស់ តែងតែនិយាយ និងធ្វើតាមគាត់"។

ផ្ទះវប្បធម៌ក្រុមលំនៅឋានលេខ ៥ ទីរួមស្រុក បាវឡាក ស្រុក បាវឡាក ត្រូវបានសាងសង់កាលពីឆ្នាំ ២០២០ ដោយមានតម្លៃជិត ៣០០ លានដុង។  ដើម្បីសម្រេចរួចរាល់សំណង់នេះ ទន្ទឹមនឹងការរួមចំណែករបស់មាមីងបងប្អូនគឺជាការខិតខំប្រឹងប្រែងមិនតូចទេរបស់លោក ឡេ ថាញ់អាយ លេខាសាខាបក្ស  អ្នកមានកិត្យានុភាពនៅក្រុមលំនៅឋានលេខ ៥ ។

ស្ពានតភ្ជាប់រវាងឆន្ទៈបក្ស ទឹកចិត្តប្រជាជននៅខេត្ត កាវបាំង ảnh 4

ឈានមុខដើម្បីមាមីងបងប្អូនរៀនសូត្រនិងយកតម្រាប់តាមក្នុងចលនាកសាងជនបទថ្មី គ្រួសារលោក ជី វៀតហាយ អ្នកមានកិត្យានុភាពនៅភូមិ ឃូយខន ឃុំ គឹមគុក ស្រុក បាវឡាក បានបរិច្ចាគដីចំនួន ៩០០ ម៉ែត្រការ៉េសម្រាប់សង់ផ្ទះវប្បធម៌របស់ភូមិ 

យ៉ាងប៉ិនប្រសប់ចលនា  វិភាគនៅកិច្ចប្រជុំក្រុម សាខាបក្ស លោក អាយ បានជួយអ្នករាល់គ្នាយល់កាន់តែច្បាស់នូវអត្ថប្រយោជន៍នៃការចូលរួមកសាងជនបទថ្មី។ ផ្តើមពីនោះមាមីងបងប្អូនជំនួយឧបត្ថមយ៉ាងសកម្ម រួមវិភាគទានជាទឹកប្រាក់ ថ្ងៃឈ្នួលពលកម្ម សង់ផ្ទះវប្បធម៌។ លោក ង្វៀន ម៉ាញ់ហ៊ុង ប្រធានគណៈកម្មាធិការប្រជាជនស្រុក បាវឡាក មានប្រសាសន៍ថា៖ "ជាមួយនឹងកិត្យានុភាព ការយល់ដឹងអំពីទំនៀមទម្លាប់និងតថភាពនៅមូលដ្ឋាន អ្នកមានកិត្យានុភាពតែងតែជាទីឧបេក្ខានៃភាពសាមគ្គី ជាស្ពានតភ្ជាប់កៀរគរមហាជន កសាងធ្លុងមហាសាមគ្គីប្រជាជាតិ"។

ស្ពានតភ្ជាប់រវាងឆន្ទៈបក្ស ទឹកចិត្តប្រជាជននៅខេត្ត កាវបាំង ảnh 5

លោកស្រី ហ្វាង ធីឡាន (ខាងស្តាំ) អ្នកមានកិត្យានុភាពនៅភូមិ កុក - ប ទីរួមស្រុក ង្វៀនប៊ិញ ស្រុក ង្វៀនប៊ិញ ចលនាអ្នកមានវ័យចាស់នៅក្នុងភូមិអនុវត្តការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ជាស្ពានតភ្ជាប់រវាងបក្សនិងប្រជាជន
តែងតែជាតួយ៉ាងក្នុងអភិវឌ្ឍន៍សេដ្ឋកិច្ច ស្វាហាប់ក្នុងការងារសង្គម រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ល្អប្រពៃមិនឈប់ឈរ កសាងនិងពង្រឹងសាមគ្គីភាពប្រជាជាតិ ចំណាយពេលវេលានិងកម្លាំងកាយក្នុងការគិតគូរការងាររបស់សហគមន៍ អ្នកមានកិត្យានុភាពទាំងឡាយនៅ កាវបាំង កំពុងរួមចំណែកនាំយក "ពន្លឺ" វប្បធម៌របស់បក្ស រដ្ឋទៅកាន់តំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល ជួយមាមីងបងប្អូនកសាងជីវភាពរស់នៅកាន់តែសម្បូរសប្បាយ សុភមង្គលថែមទៀត។

ស្ពានតភ្ជាប់រវាងឆន្ទៈបក្ស ទឹកចិត្តប្រជាជននៅខេត្ត កាវបាំង ảnh 6

លោក ឡេ ថាញ់អាយ លេខាសាខាបក្ស អ្នកមានកិត្យានុភាពនៅក្រុមលំនៅឋានលេខ ៥ ទីរួមស្រុក បាវឡាក ស្រុក បាវឡាក ចលនាយុវជនជំនាន់ក្រោយអនុវត្តពីរបៀបរបបរស់នៅថ្មី លះបង់ទំនៀមទម្លាប់អន់ថយ អភិរក្ស ថែរក្សានិងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិ

ទន្ទឹមនឹងនោះ អ្នកមានកិត្យានុភាពថែមទាំងបំពេញល្អការងារឃោសនាទៅវិញទៅមករវាងគណៈកម្មាធិការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិនិងអង្គការមហាជនផ្សេងៗ អនុវត្តល្អតាមទិសស្លោក៖ "ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ"។

អនុវត្តសារាចរលេខ ០៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ២០១១ រហូតមកទល់ពេលនេះ ខេត្ត កាវបាំង បានអនុម័តអ្នកមានកិត្យានុភាពចំនួន ២២.៩១៩ លើកនាក់។ ពង្រីកតួនាទីអ្នកមានកិត្យានុភាពក្នុងតំបន់បងប្អូនជនជាតិភាគតិចក្នុងបុព្វហេតុ កសាងនិងការពារមាតុភូមិ ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ គណៈកម្មការជនជាតិខេត្ត កាវបាំង បានរៀបចំថ្នាក់វគ្គហ្វឹកហ្វឺនសម្រាប់អ្នកមានកិត្យានុភាពចំនួន ៤៨ អោយ ៣.៤២៧ លើកនាក់ ផ្តល់ព័ត៌មានព្រឹត្តិការណ៍សំខាន់ៗ ៣០៧ លើក សម្រាប់អ្នកមានកិត្យានុភាពចំនួន ៣៦.៧១៩ លើកនាក់ លើកសរសើរជូនប័ណ្ណសរសើរអ្នកមានកិត្យានុភាព ២.៨៤៤ លើកនាក់។ល។

ស្ពានតភ្ជាប់រវាងឆន្ទៈបក្ស ទឹកចិត្តប្រជាជននៅខេត្ត កាវបាំង ảnh 7

លោក ម៉ា វ៉ាន់ឡេ អ្នកមានកិត្យានុភាពនៅភូមិ ដុងសឺន ឃុំ មិញតឹម ស្រុក ង្វៀនប៊ិញ ជាមួយនឹងគំរូដាំដំណាំ - ចិញ្ចឹមត្រី - ចិញ្ចឹមសត្វសម្រេចបានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

យោងតាមលោក បេ វ៉ាន់ហ៊ុង ប្រធានគណៈកម្មការជនជាតិខេត្ត កាវបាំង៖ "ដើម្បីបំពេញតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ការបណ្តុះបណ្តាលអ្នកមានកិត្យានុភាព មានចំណេះដឹង មានកម្រិតវិជ្ជា ដើរតួនាទីសំខាន់ ជួយពួកគាត់ពង្រីកតួនាទីក្នុងសហគមន៍ លំនឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បំពេញតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចរបស់មាមីងបងប្អូន"។

ស្ពានតភ្ជាប់រវាងឆន្ទៈបក្ស ទឹកចិត្តប្រជាជននៅខេត្ត កាវបាំង ảnh 8

សមិទ្ធផលទាំងឡាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់រឹងមាំនៅលើភូមិសាស្រ្តឃុំ គីមគុក ស្រុក បាវឡាក ដោយមានការរួមចំណែកយ៉ាងសកម្មពីអ្នកមានកិត្យានុភាព

លើកឡើងតួនាទីអ្នកមានកិត្យានុភាពជាភារកិច្ចមួយក្នុងចំណោមភារកិច្ច ត្រូវបានបក្ខភាគ និងអាជ្ញាធរខេត្ត កាវបាំង យកចិត្តទុកដាក់ជាពិសេស។ ដើម្បីអ្នកមានកិត្យានុភាព មានលក្ខខណ្ឌ បំពេញភារកិច្ចល្អបំផុត ខេត្ត កាវបាំង នឹងបន្តដំណើរការគោលនយោបាយគិតគូរអ្នកមានកិត្យានុភាពជាច្រើន តាមរយៈនោះ រួមចំណែកកសាងមាតុភូមិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្ថិរភាពនិងវិបុលភាពថែមទៀត៕

អត្ថបទ៖ ហ្វាងតឹម  រូបថត៖ ថុងញ៉ឹត - ជូហៀវ - ង៉ុកឌឹក
បញ្ចូលទិន្នន័យដោយ៖ ចន្ថា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍