សមាជិកាបក្សជនជាតិ តៃ ប៉ិនប្រសប់ក្នុងការងារប្រជាចលនា

អ្នកស្រី ទ្រៀវធីផុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំ ងៀតា ស្រុក ជើដូន (ខេត្ត បាក់កាន) ជាកម្មាភិបាលមួយរូបដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ឧស្សាហ៍ព្យាយាមក្នុងការងារ
អ្នកស្រី ទ្រៀវធីផុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំ ងៀតា ស្រុក ជើដូន (ខេត្ត បាក់កាន) ជាកម្មាភិបាលមួយរូបដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ឧស្សាហ៍ព្យាយាមក្នុងការងារ

តែងតែសកម្ម អស់ពីចិត្តពីថ្លើមជាមួយនឹងការងារ ជាច្រើនឆ្នាំកន្លងទៅសមាជិកាបក្ស ទ្រៀវធីផុង ជនជាតិ តៃ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិនៃឃុំ ងៀតា ស្រុក ជើដូន (ខេត្ត បាក់កាន) បានក្លាយជាគំរូភ្លឺថ្លាមួយសម្រាប់បងប្អូនជនជាតិទាំងឡាយក្នុងតំបន់យកតម្រាប់ធ្វើតាម។

សមាជិកាបក្សជនជាតិ តៃ ប៉ិនប្រសប់ក្នុងការងារប្រជាចលនា ảnh 1អ្នកស្រី ទ្រៀវធីផុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំ ងៀតា ស្រុក ជើដូន (ខេត្ត បាក់កាន) ជាកម្មាភិបាលមួយរូបដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ឧស្សាហ៍ព្យាយាមក្នុងការងារ

រាល់ពេលមានកម្មវិធី គោលនយោបាយថ្មីរបស់បក្ស រដ្ឋក៏ដូចជាមូលដ្ឋាន អ្នកស្រីសុទ្ធតែផ្សព្វផ្សាយដោយផ្ទាល់ដល់បងប្អូនជនជាតិ។

អ្នកស្រីតែងតែស្ដាប់ដោយយកចិត្តទុកដាក់ លើកបង្ហាញចិត្តគំនិត បំណងប្រាថ្នារបស់បងប្អូនជនជាតិដោយទាន់ពេលវេលាទៅដល់គណៈ កម្មាធិការបក្ស គ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី។

អ្នកស្រីបានចលនាបងប្អូនជនជាតិកសាងជនបទថ្មី រួមដៃគ្នាជួយជ្រោម ជ្រែងគ្រួសារក្រីក្រ ក្នុងការអភិវឌ្ឍទម្រង់រូបភាពចិញ្ចឹមខ្យង ត្រីនិងដាំស្រូវឆ្លាស់គ្នាសម្រាប់បង្កើនចំណូល...។

សមាជិកាបក្សជនជាតិ តៃ ប៉ិនប្រសប់ក្នុងការងារប្រជាចលនា ảnh 2អ្នកស្រី ទ្រៀវធីផុង តែងតែលើកបង្ហាញពីចិត្តគំនិត បំណងប្រាថ្នារបស់បងប្អូនជនជាតិដោយទាន់ពេលវេលាដល់គណៈកម្មាធិការបក្ស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់

អាស្រ័យហេតុដូច្នេះ គិតពីឆ្នាំ ២០១៨ មកដល់ពេលនេះ ប្រជាជននៅលើភូមិសាស្ត្របានបរិច្ចាគដីជិត ៣០.០០០ ម៉ែត្រការ៉េ ថ្ងៃឈ្នួលពលកម្មជាង ១.០០០ ថ្ងៃសម្រាប់ការងារកសាងផ្លូវជនបទថ្មី កសាងអគារវប្បធម៌ឃុំ ភូមិជាដើម។

កិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់អ្នកស្រីបានចូលរួមចំណែកមិនតិចឡើយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ - សន្តិសុខនៅក្នុងមូលដ្ឋាន។

សមាជិកាបក្សជនជាតិ តៃ ប៉ិនប្រសប់ក្នុងការងារប្រជាចលនា ảnh 3ចំពោះការងាររួមផ្សេងៗ របស់ភូមិដូចជាការធ្វើផ្លូវថ្នល់ សង់ស្ពានសង់អគារវប្បធម៌... អ្នកស្រី ទ្រៀវធីផុង តែងតែមានវត្តមានជាប្រចាំដើម្បីជំរុញស្មារតីលើកទឹកចិត្តអ្នករាល់គ្នាសម្រេចរួចរាល់ការសាងសង់អោយបានឆាប់រហ័ស

អ្នកស្រីត្រូវបានរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ប្រគល់ជូនប័ណ្ណសរសើរ លិខិតសរសើរជាច្រើនដោយមានស្នាដៃឆ្នើមក្នុងការងាររណសិរ្ស អនុវត្តកិច្ចចលនា "ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី ទីក្រុងប្រកបដោយស៊ីវិល័យ" ដំណាក់កាលឆ្នាំ ២០១៥ - ២០២០...៕

អត្ថបទនិងរូបថត៖ ហ៊ឺវហាយ - អានថាញ់ដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា (ឆ្នាំ ២០២១) ដោយ៖ ជ័យពិសិដ្ឋ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍