សម្រស់ពោរពេញទៅដោយមនោសញ្ចេតនានិងដ៏មនោរម្យនៃ ផុងណឹម

បងប្អូនជនជាតិ តៃ នៅឃុំ ផុងណឹម ស្រុក ទ្រុងខាញ់ (ខេត្ត កាវបាំង) ភាគច្រើនរស់នៅចិញ្ចឹមជីវិតដោយប្រកបមុខរបរកសិកម្ម
បងប្អូនជនជាតិ តៃ នៅឃុំ ផុងណឹម ស្រុក ទ្រុងខាញ់ (ខេត្ត កាវបាំង) ភាគច្រើនរស់នៅចិញ្ចឹមជីវិតដោយប្រកបមុខរបរកសិកម្ម

ផុងណឹម ជាឃុំមួយរបស់ស្រុក ទ្រុងខាញ់ (ខេត្ត កាវបាំង) ត្រូវបានភ្ញៀវទេសចរជាច្រើនចូលចិត្តព្រោះតែសម្រស់ពោរពេញទៅដោយមនោសញ្ចេត នានិងដ៏មនោរម្យ។

សម្រស់ពោរពេញទៅដោយមនោសញ្ចេតនានិងដ៏មនោរម្យនៃ ផុងណឹម ảnh 1សម្រស់ពោរពេញទៅដោយមនោសញ្ចេតនានិងដ៏មនោរម្យរបស់ ផុងណឹម

បើសម្លឹងមើលពីខាងលើចុះ ផុងណឹម ប្រៀបដូចជាសំពត់សូត្រចម្រុះពណ៌ ស្រស់ស្អាតអស្ចារ្យមួយផ្ទាំងលាតសន្ធឹងគ្មានទីបញ្ចប់ ទន្លេ ក្វីសឺន ក្លាយទៅជាចំណុចរំលេចឡើងធ្វើអោយផ្ទាំងគំនូរធម្មជាតិកាន់តែគួរអោយចំណាប់អារម្មណ៍បន្ថែមទៀត។

ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់ ផុងណឹម ក្នុងរយៈកាលខុសៗ គា្នក្នុងមួយឆ្នាំ។ ក៏ប៉ុន្តែ ស្រស់បំព្រងបំផុតគឺនៅរដូវស្លឹកឈើជ្រុះ ចាប់ពីខែ សីហា ដល់ខែ តុលា ខណៈពេល ផុងណឹម ឈានចូលរដូវស្រូវទុំ។

សម្រស់ពោរពេញទៅដោយមនោសញ្ចេតនានិងដ៏មនោរម្យនៃ ផុងណឹម ảnh 2ការនេសាទត្រីលើទន្លេ ក្វីសឺន

រដូវ ស្លឹកឈើជ្រុះក៏ជារដូវដែលជាងថតរូបជំនាញៗ អញ្ជើញមកកាន់ ផុង ណឹម ដើម្បីប្រមាញ់យករូបថត ស្វែងយល់ពីសម្រស់រហោឋាន ព្រមជាមួយ នឹងជីវិតរស់នៅសុខក្សេមក្សាន្តនៅតំបន់ជនបទដ៏ស្ងប់ស្ងាត់មួយនេះ។

ក្រៅពីគយគន់ទេសភាព ភ្ញៀវទេសចរក៏អាចឆ្លៀតចូល ភូមិនិគមរបស់ជនជាតិ តៃ នៅឃុំ ផុងណឹម ទៀតផង។ បងប្អូនជនជាតិ តៃ នៅទីនេះ ភាគច្រើនរស់នៅដោយប្រកបរបរធ្វើស្រែនិងទាញយកផលពីព្រៃ។

សម្រស់ពោរពេញទៅដោយមនោសញ្ចេតនានិងដ៏មនោរម្យនៃ ផុងណឹម ảnh 3បងប្អូនជនជាតិ តៃ នៅឃុំ ផុងណឹម ស្រុក ទ្រុងខាញ់ (ខេត្ត កាវបាំង) ភាគច្រើនរស់នៅចិញ្ចឹមជីវិតដោយប្រកបមុខរបរកសិកម្ម

ភូមិនិគមទាំងឡាយនៅតែរក្សាបានលក្ខណៈប្រជុំជីវភាពដែលពោរពេញទៅដោយអត្តសញ្ញាណនៃតំបន់ព្រៃភ្នំ៕

អត្ថបទនិងរូបថត៖  ថាញ់ហា
បញ្ចូលអត្ថបទដោយ៖  យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍