សម្លៀកបំពាក់ដ៏ល្អឯករបស់ជនជាតិ សាផាង

សម្លៀកបំពាក់ដ៏ល្អឯករបស់ជនជាតិ សាផាង

សម្លៀកបំពាក់ដ៏ល្អឯករបស់ជនជាតិ សាផាង
បច្ចុប្បន្ន ជនជាតិ សាផាង នៅរក្សាបានតម្លៃ វប្បធម៌ជាច្រើន ក្នុងនោះ គួរនិយាយដល់គឺ លក្ខណៈដ៏ល្អឯកនៃសម្លៀកកបំពាក់ ប្រពៃណី។ សម្លៀកបំពាក់របស់ជនជាតិ សាផាង ពេល ទើបតែសម្លឹងមើលវាហាក់ដូចជាសាមញ្ញក៏ ប៉ុន្តែនៅពេលសង្កេតមើលអោយច្បាស់តាំង ពីគំនូសដ៏ល្អិតល្អន់នៃក្បូរក្បាច់រចនា ស្នាម ប៉ាក់ទើបឃើញបាននូវភាពល្អិតល្អន់ ហ្មត់ចត់ ការប៉ិនប្រសប់។ 
សម្លៀកបំពាក់ប្រពៃណីរបស់ស្ត្រីជនជាតិ សាផាង
សម្លៀកបំពាក់ប្រពៃណីរបស់ស្ត្រីជនជាតិ សាផាង
អាវរបស់ស្ត្រីត្រូវបានដេរ តាមរបៀបកមូល រឹតផ្អោបជាប់ខ្លួន។ ឡេវអាវ ឆៀងចុះទៅខាងក្រោមក្លៀក តាមសងខាង អាវសំយុងចុះដល់ជាយអាវត្រូវបានតុបតែង លម្អដោយក្បូរក្បាច់រចនា លាយចម្រុះជាមួយ ពណ៌ដ៏ស្រស់ ឆើតនៃបណ្តាសរសៃអំ បោះគ្រប់ ពណ៌។ ត្រង់កអាវនិងដៃអាវគឺលេចធ្លោបំផុត ព្រោះអ្នកដេរច្រើនតែជ្រើសរើសក្បាច់រចនា ដ៏ស្អាតហ្មត់ចត់ ល្អិតល្អន់ជាងគេសម្រាប់ប៉ាក់។ 
ស្ត្រីជនជាតិ សាផាង ដេរសម្លៀកបំពាក់ប្រពៃណី
ស្ត្រីជនជាតិ សាផាង ដេរសម្លៀកបំពាក់ប្រពៃណី
ក្រៅពីនោះ គំនូសលម្អិតនីមួយៗ នៃក្បាច់រចនា នៅបានជាងដេរឌិនបន្ថែម គ្រាប់អង្កាំប្រាក់ តូចៗ ដ៏ប៉ិនប្រសប់កាន់តែលើក តម្កើងបន្ថែមនូវ សម្រស់ដ៏ស្រស់ស្អាត ថ្លៃថ្នូរនៃសម្លៀកបំពាក់។
យុវតីជនជាតិ សាផាង ក្នុងសម្លៀកបំពាក់ប្រពៃណី
យុវតីជនជាតិ សាផាង ក្នុងសម្លៀកបំពាក់ប្រពៃណី
បណ្តាឈុតសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ សាផាង
បណ្តាឈុតសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ សាផាង
ជនជាតិ សាផាង ធម្មតាតែងគួបផ្សំសម្លៀក បំពាក់ជាមួយនឹងកន្សែងរុំជុំវិញក្បាល និងពាក់ ស្បែកជើងប៉ាក់ដោយដៃ៕
វ៉ាន់យុង - ស៊ន់ទៀន

អ្នកប្រហែលជាចាប់អារម្មណ៍