ស្រុក វិញលើយ បន្តចារទំព័រថ្មីក្នុងប្រពៃណីនៃដែនដីកំណើតនៃបដិវត្តន៍

ខ្សែផ្លូវគមនាគមន៍សំខាន់ៗ លើភូមិសាស្ត្រស្រុក វិញលើយ (ខេត្ត បាកលៀវ) ត្រូវបានវិនិយោគកសាង រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន
ខ្សែផ្លូវគមនាគមន៍សំខាន់ៗ លើភូមិសាស្ត្រស្រុក វិញលើយ (ខេត្ត បាកលៀវ) ត្រូវបានវិនិយោគកសាង រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន

ផ្តើមពីតំបន់ដីខ្សោះជីជាតិ បែកបាក់ខ្ទេចខ្ទី ពោរពេញដោយស្លាក ស្នាមនៃគ្រាប់កាំភ្លើងគ្រាប់បែក... ស្រុក វិញលើយ (ខេត្ត បាកលៀវ) នាពេលបច្ចុប្បន្ននេះ ហាក់ដូចជាផុសឡើងជីវិតថ្មីប្រកបដោយកម្លាំងក្លៀវក្លានៃតំបន់ដែនដីកសិកម្មមួយដែលមានការអភិវឌ្ឍតាមទិសដៅទំនើប ដោយមានអត្រាឃុំ ទីរួមស្រុក ១០០% សម្រេចស្តង់ដារជនបទថ្មី ហើយជីវភាពរស់នៅរបស់ប្រជាជនបានកែលម្អឥតឈប់ឈរ...។

ស្រុក វិញលើយ បន្តចារទំព័រថ្មីក្នុងប្រពៃណីនៃដែនដីកំណើតនៃបដិវត្តន៍ ảnh 1ខ្សែផ្លូវគមនាគមន៍សំខាន់ៗ លើភូមិសាស្ត្រស្រុក វិញលើយ (ខេត្ត បាកលៀវ) ត្រូវបានវិនិយោគកសាង រួមចំណែក
ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន

ស្រុក វិញលើយ ត្រូវបានគេស្គាល់ថាជាមូលដ្ឋានមួយដែលមានកេរដំណែលជាច្រើនដូចជាប្រាសាទបុរាណ វិញហ៊ឹង ទីសក្ការៈបូជាលោកអ៊ំ ហូ តំបន់មូល ដ្ឋានតស៊ូនៃគណៈកម្មាធិការបក្សស្រុក វិញលើយ...   រួមជាមួយនឹងមនុស្សម្នាដ៏ស្មោះស្ម័គ្រអង់អាចក្លាហានជាច្រើនជំនាន់ច្បាមខ្ជាប់ដែនដី ជានិច្ចកាលការពារភូមិឋាន តស៊ូប្រយុទ្ធរហូតដល់ថ្ងៃ ដណ្តើមបានជ័យជំនះ។ 

ស្រុក វិញលើយ បន្តចារទំព័រថ្មីក្នុងប្រពៃណីនៃដែនដីកំណើតនៃបដិវត្តន៍ ảnh 2រួមជាមួយបង្គា ស្រូវ - អង្ករគឺជាផលិតផលមួយក្នុង
ចំណោមផលិតផលដ៏ចម្បងផ្សេងៗ ជួយអោយប្រជាជននៅស្រុក វិញលើយ រួចផុតពីភាពក្រីក្រឈានឡើងក្លាយជាអ្នកមាន

ពង្រីកប្រពៃណីវីរភាពនោះ បក្ខភាគ អាជ្ញាធរ ដែនដីនិងប្រជាជនស្រុក វិញលើយ បានស្រុះចិត្តស្រុះគំនិតគ្នាក្នុងការងារកសាងជនបទថ្មី បង្កើនជីវភាពរស់នៅរបស់ប្រជាជនអោយប្រសើរឡើងពីមួយជំហានទៅមួយជំហាន។ 

បន្ទាប់ពីកិច្ចការធ្វើបរិវត្តកម្មផលិតកម្មក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងសតវត្សរ៍ទី ២០ នោះ ស្រុក វិញលើយ បានបង្កើតកម្លាំងស្ទុះឡើង ដោយមានប្រព័ន្ធភ្លើងអគ្គិសនី ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព... ប្រកបដោយសុក្រឹតភាពជាបង្គួរ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អយ៉ាងច្បាស់ក្រឡែត។

ស្រុក វិញលើយ បន្តចារទំព័រថ្មីក្នុងប្រពៃណីនៃដែនដីកំណើតនៃបដិវត្តន៍ ảnh 3យុវនារី ខ្មែរ ជាមួយនឹងចង្វាក់របាំប្រពៃណីនៅក្បែរឧបោសថាគារនៃវត្ត គូឡាវ (ឃោសិតារាម) ស្ថិតលើភូមិ សាស្ត្រឃុំ ហ៊ឹងហូយ ដែលជាឃុំមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនជាងគេបំផុតនៃស្រុក វិញលើយ ក៏ដូចជាខេត្ត បាកលៀវ

បោះជំហានឈានចូលដំណាក់កាល ២០១៥ - ២០២០ មកពីការអនុវត្តវិទ្យា សាស្ត្រ - បច្ចេកទេសក្នុងការ បង្កបង្កើនផលកសិកម្ម ស្រុកបានកសាងដោយ ជោគជ័យនូវទម្រង់រូបភាព ចងសម្ព័ន្ធគ្នាក្នុងការបង្កបង្កើនផលតាមខ្សែសង្វាក់តម្លៃដោយភ្ជាប់ទៅនឹងការលក់ចេញស្រូវដែលមានគុណភាពខ្ពស់ អត្រាកំណើនសេដ្ឋកិច្ចសម្រេចបានជិត ៨% ក្នុងមួយឆ្នាំ ចំណូលជាមធ្យមសម្រេចជាង ៥២ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។

ស្រុក វិញលើយ បន្តចារទំព័រថ្មីក្នុងប្រពៃណីនៃដែនដីកំណើតនៃបដិវត្តន៍ ảnh 4ប្រសាទបុរាណ វិញហ៊ឹង ចំណុះខឿនវប្បធម៌ អុកអែវ ឬអូរកែវ ស្ថិតលើភូមិសាស្ត្រភូមិ ទ្រុងហ៊ឹង ១ បេ ឃុំ វិញហ៊ឹងអា ស្រុក វិញលើយ (ខេត្ត បាកលៀវ) មិនត្រឹមតែជាកេរដំណែលស្ថាបត្យកម្ម សិល្បៈថ្នាក់ជាតិប៉ុណ្ណោះទេ ថែមទាំងជាកេរដំណែលប្រវត្តិសាស្រ្តបដិវត្តន៍ ជាគោលដៅទស្សនាទេសចរណ៍ទៀតផង

ដោយមានចំនួនប្រជនជនជិត ៨០ ភាគរយជាជនជាតិ ខ្មែរ ហ៊ឹងហូយ ជាឃុំដែលមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករនៃស្រុក វិញលើយ។

ផ្តើម ពីឃុំក្រីក្រមួយ ហ៊ឹងហូយ បានឈានឡើងក្លាយជាឃុំគំរូៗ របស់ខេត្ត បាក លៀវ ឆ្លងតាមរយៈទម្រង់រូបភាពផលិតកម្មដាំដុះបន្តក្នុងដីដែលបានដាំហើយដាំឆ្លាស់គ្នាដំណាំស្រូវនិងបន្លែបង្ការ ព្រមជាមួយប្រជាជនរាប់រយក្រុមគ្រួសារបានផ្ដល់កិត្តិនាម "កសិករពូកែក្នុងការបង្កបង្កើនផល"។

នាពេលបច្ចុប្បន្ននេះ ឃុំ ហ៊ឹងហូយ មានអត្រាគ្រួសារក្រីក្រនៅក្រោម ៣% ចំណូលជាមធ្យមសម្រេចបានជាង ៤៦ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។ 

ស្រុក វិញលើយ បន្តចារទំព័រថ្មីក្នុងប្រពៃណីនៃដែនដីកំណើតនៃបដិវត្តន៍ ảnh 5ដំណើរការសាងសង់ខ្សែផ្លូវគមនាគមន៍អន្តរភូមិនៅឃុំ ចូវហ៊ឹង ស្រុក វិញលើយ

ក្នុងគោលបំណងជួយអោយក្រុមគ្រួសារក្រីក្រទាំងឡាយ រួចផុតពីភាពក្រីក្រជាបណ្តើរៗ ស្រុក វិញលើយ ថែមទាំងបានកសាងគម្រោង ជួយឧបត្ថម្ភអភិវឌ្ឍផលិតកម្មធ្វើពិពិធកម្មមុខរបរចិញ្ចឹមជីវិតនិងពង្រីកទូលំទូលាយទម្រង់រូបភាពកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

ក្នុងឆ្នាំ ២០២០ ស្រុកបានឧបត្ថម្ភទុនមធ្យោបាយផលិតកម្មឲ្យគ្រួសារក្រីក្រចំនួន ១៥៨ គ្រួដោយមានទឹកប្រាក់ជាង ៧០០ លានដុង សង់ផ្ទះ ជូនក្រុមគ្រួសារក្រីក្រចំនួន ១៦៧ ខ្នងនិងសង់ផ្ទះអោយក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រដែលជួបការលំបាកលំបិនអំពីលំនៅឋានចំនួន ៣០ ខ្នង។ល។

ដោយបានបំពេញល្អការងារគិតគូរនិងដាស់ឆន្ទៈ ឈានឡើងរួចពីភាពក្រីក្រនោះ នាពេលបច្ចុប្បន្ននេះ ស្រុក វិញលើយ នៅមានក្រុមគ្រួសារក្រីក្រត្រឹមតែ ១៦៥ គ្រួនិងក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រចំនួន ១.២៤៥ គ្រួប៉ុណ្ណោះ។ 

ស្រុក វិញលើយ បន្តចារទំព័រថ្មីក្នុងប្រពៃណីនៃដែនដីកំណើតនៃបដិវត្តន៍ ảnh 6បណ្តាញភ្លើងអគ្គិសនីជាតិត្រូវបានបញ្ជូនបន្តភ្ជាប់ដល់ឃុំស្ទើរតែទាំងអស់នៅលើភូមិសាស្រ្តស្រុក វិញលើយ

ការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ប្រាក់ចំណូលអោយបងប្អូនជនជាតិជានិច្ចកាលជាគោលដៅចម្បងដែលបក្ខភាគ អាជ្ញាធរនិងប្រជាជនស្រុក វិញលើយ ឆ្ពោះទៅរក។ រំលឹកពីអតីតកាលដោយមានប្រពៃណី បដិវត្តន៍គួរឲ្យមោទក ភាព សម្លឹងមើលទៅទិដ្ឋភាពជនបទសព្វថ្ងៃនេះ ប្រកបដោយពណ៌ចម្រុះស្រស់បំព្រងនោះ ស្រុក វិញលើយ នឹងបន្តបោះជំហានយ៉ាងរឹងមាំក្នុងដំណើរការកសាងស្រុកកំណើតអោយកាន់តែសម្បូរសប្បាយ ស៊ីវិល័យពីមួយថ្ងៃទៅមួយថ្ងៃ៕

អត្ថបទ៖ គីមងី រូបថត៖ ថាញ់ញ៉ា
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ដោយ៖  អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍