ស្រុក គូជី ឈោងឈានឡើងពីប្រពៃណីវីរៈភាព

ផ្លូវរូងក្រោមដី គូជី - កន្លែងចំណារបណ្តាយុទ្ធជ័យរបស់កងទ័ពនិងប្រជាជន គូជី ឥឡូវនេះជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីឈ្មោះនៅទីក្រុង ហូ ជីមិញ
ផ្លូវរូងក្រោមដី គូជី - កន្លែងចំណារបណ្តាយុទ្ធជ័យរបស់កងទ័ពនិងប្រជាជន គូជី ឥឡូវនេះជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីឈ្មោះនៅទីក្រុង ហូ ជីមិញ

៥៥ ឆ្នាំចាប់តាំងពីថ្ងៃត្រូវបានលើកតម្កើងជា "ដែនដីដែកថែបកំពែងទង់ដែង" (ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ១៩៦៧) ស្រុក គូជី ពីសមរភូមិប្រយុទ្ធដ៏សាហាវឥឡូវនេះបានក្លាយជាស្រុកជនបទថ្មីអភិវឌ្ឍមួយនៃទីក្រុងដែលប្រសិទ្ធនាមលោក អ៊ំ ហូ។

លើដែនដីកាលពីដើមឡើយត្រូវបំផ្លិចបំផ្លាញដោយគ្រាប់បែកគ្រាប់រំសេវ ឥឡូវនេះបានក្លាយជាបណ្តាចម្ការឈើកសិកម្មបច្ចេកវិទ្យាខ្ពស់ ជាតំបន់ទេសចរណ៍អេកូឡូស៊ីឬជាតំបន់លំនៅឋានស៊ីវិល័យឆ្ពោះទៅរកទីក្រុងទំនើបទីក្រុងអេកូឡូស៊ីនៅប៉ែកខាងពាយ័ព្យមួយនៃទីក្រុង ហូ ជីមិញ។

ស្រុក គូជី ឈោងឈានឡើងពីប្រពៃណីវីរៈភាព ảnh 1ឆ្នាំ ២០១៥ ស្រុក គូជី គឺជាស្រុកជាយក្រុងដំបូងបង្អស់នៃទីក្រុង ហូ ជីមិញ ត្រូវបានទទួលស្គាល់ស្រុកជនបទថ្មី
ស្រុក គូជី ឈោងឈានឡើងពីប្រពៃណីវីរៈភាព ảnh 2ផ្លូវរូងក្រោមដី គូជី - កន្លែងចំណារបណ្តាយុទ្ធជ័យរបស់កងទ័ពនិងប្រជាជន គូជី ឥឡូវនេះជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីឈ្មោះនៅទីក្រុង ហូ ជីមិញ

ឆ្នាំ ២០០៥ ស្រុក គូជី ទទួលកិត្តិនាមវីរពលកម្មក្នុងសម័យកាលធ្វើនវានុវត្តន៍។ ឆ្នាំ ២០១៥ តំបន់នេះគឺជាស្រុកជាយក្រុងដំបូងបង្អស់នៃទីក្រុង ហូ ជីមិញ ត្រូវបានទទួលស្គាល់ស្រុកជនបទថ្មី។ ជីវភាពរស់នៅទាំងសម្ភារៈ ទាំងស្មារតីរបស់ប្រជាជនក្នុងស្រុកត្រូវបានលើកបង្កើនពីមួយថ្ងៃទៅមួយថ្ងៃ របៀបរបបរស់នៅក្រុងស៊ីវិល័យនិងស្ទីលប្រព្រឹត្តវប្បធម៌មានការវិវត្តទៅមុខជាវិជ្ជមាន សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានធានា ការការពារជាតិនៅមូលដ្ឋានត្រូវបានបង្កើនពង្រឹង បង្កើតបរិស្ថានងាយស្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ប្រាក់ចំណូលជាមធ្យមឆ្នាំ ២០២២ ក្នុងមនុស្សម្នាក់សម្រេចបានចំនួន ៦៣,៦ លានដុងក្នុងមួយឆ្នាំ។

ស្រុក គូជី ឈោងឈានឡើងពីប្រពៃណីវីរៈភាព ảnh 3វាលស្រែ គូជី ខ្ទេចខ្ទីដោយគ្រាប់បែកគ្រាប់រំសេវពីដើមឥឡូវនេះបានក្លាយជាសួនផ្កាកេសរមានតម្លៃសេដ្ឋកិច្ចខ្ពស់
ស្រុក គូជី ឈោងឈានឡើងពីប្រពៃណីវីរៈភាព ảnh 4សព្វថ្ងៃនេះ ស្រុក គូជី បានប្រែខ្លួនវិវត្តយ៉ាងខ្លាំងក្លាដោយមានគម្រោងកសិកម្មបច្ចេកវិទ្យាខ្ពស់ជាហូរហែ រួមចំណែកចូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ទីក្រុង ហូ ជីមិញ

ឆ្ពោះទៅរកគោលដៅក្លាយជាទីក្រុងចំណុះទីក្រុង ហូ ជីមិញ ស្រុកនឹងគួបផ្សំប្រភពធនធានដីធ្លីជាមួយប្រភពកម្លាំងកៀរគរពីខាងក្រៅដើម្បីអភិវឌ្ឍតាមទិសដៅនៃទីក្រុងវៃឆ្លាត ទីក្រុង អេកូឡូស៊ី អភិវឌ្ឍកសិកម្មនិងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ (logistics) ជាបណ្តើរៗ...៕

ផលិតដោយ៖ ធូហឿង - អានហៀវ - ស៊ន់ឃូ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍