ស្រុក សូបកូប គិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិ

ក្នុងប៉ុន្មានឆ្នាំថ្មីៗ កន្លងទៅនេះ អាស្រ័យដោយមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋឆ្លងតាមរយៈកម្មវិធី គោលនយោបាយកាត់បន្ថយភាពក្រីក្រផ្សេងៗ ដូចជាកម្មវិធី ១៣៥ កម្មវិធី 30a មុខមាត់ស្រុកក្រខ្សត់នៅតំបន់ភ្នំ ព្រំដែន សូបកូប (ខេត្ត សឺនឡា) មានវឌ្ឍនភាពជាច្រើន
ក្នុងប៉ុន្មានឆ្នាំថ្មីៗ កន្លងទៅនេះ អាស្រ័យដោយមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋឆ្លងតាមរយៈកម្មវិធី គោលនយោបាយកាត់បន្ថយភាពក្រីក្រផ្សេងៗ ដូចជាកម្មវិធី ១៣៥ កម្មវិធី 30a មុខមាត់ស្រុកក្រខ្សត់នៅតំបន់ភ្នំ ព្រំដែន សូបកូប (ខេត្ត សឺនឡា) មានវឌ្ឍនភាពជាច្រើន

សូបកូប ជាស្រុកក្រីក្រមួយនៅតំបន់ភ្នំ ព្រំដែននៃខេត្ត សឺនឡា មានឃុំចំនួន ៨ ដោយមានជនជាតិជាបងប្អូនចំនួន ៧ រួមមាន ថៃ ម៉ុង ឡាវ ឃ្មុះ គិញ តៃ មឿង រស់នៅជាមួយគ្នា។

ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ដោយមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ គោលនយោបាយជួយឧបត្ថម្ភបងប្អូនជនជាតិជាច្រើនត្រូវបានរៀបចំដាក់ដំណើរការ អនុវត្តន៍ដោយព្រមៗ គ្នា ប្រសិទ្ធភាពនៅស្រុក សូបកូប រួមចំណែកលើកកម្ពស់ជីវភាពរស់នៅទាំងសម្ភារៈទាំងស្មារតីជូនប្រជាជននៅលើភូមិសាស្ត្រ។

ស្រុក សូបកូប គិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិ ảnh 1ក្នុងប៉ុន្មានឆ្នាំថ្មីៗ កន្លងទៅនេះ អាស្រ័យដោយមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋឆ្លងតាមរយៈកម្មវិធី គោលនយោបាយកាត់បន្ថយភាពក្រីក្រផ្សេងៗ ដូចជាកម្មវិធី ១៣៥ កម្មវិធី 30a មុខមាត់ស្រុកក្រខ្សត់នៅតំបន់ភ្នំ ព្រំដែន សូបកូប (ខេត្ត សឺនឡា) មានវឌ្ឍនភាពជាច្រើន

អនុវត្តកម្មវិធី ១៣៥ កម្មវិធី 30a ស្រុក សូបកូប បានផ្តោតលើការវិនិយោគជួសជុល ថែទាំជាប្រចាំហេដ្ឋារចនាសម្ព័ន្ធ ជួយឧបត្ថម្ភបងប្អូនជនជាតិអភិវឌ្ឍគំរូផលិតកម្មទាំងឡាយ ប្រើប្រាស់វិទ្យាសាស្ត្រ - បច្ចេកទេសពីមួយជំហានទៅមួយជំហានដើម្បីពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ អនុវត្តយ៉ាងល្អប្រសើរគោលនយោបាយជួយឧបត្ថម្ភដីលំនៅឋាន ដីផលិតកម្ម...។

ស្រុក សូបកូប គិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិ ảnh 2

កម្មាភិបាលកសិកម្មស្រុក សូបកូប (ខេត្ត សឺនឡា) អញ្ជើញទៅពិនិត្យមើលជាក់ស្ដែងនៅមូលដ្ឋាន ណែនាំបងប្អូនជនជាតិនៅឃុំ យោមកាង ភ្ជាប់ខ្លួនជាមួយនឹងភាពជឿនលឿននៃវិទ្យាសាស្ត្រ - បច្ចេកទេសដើម្បីដាំម្នាស់

ស្រុកក៏បានកៀរគរប្រភពធនធានពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ពីសង្គមសម្រាប់ការងារ លុបបំបាត់ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមជូនគ្រួសារក្រីក្រជាច្រើន គួបផ្សំរាល់ប្រភពទុនរបស់មជ្ឈិមមូលដ្ឋាន ដើម្បីអភិវឌ្ឍ សេដ្ឋកិច្ច - សង្គមទៀតផង។ លោក ឡ វ៉ាន់ថាញ់ នៅឃុំ មឿងវ៉ា ចែករំលែកថា៖ "ទទួលបានការជួយឧបត្ថម្ភសត្វគោ សម្រាប់ចិញ្ចឹមពីសំណាក់បក្ស រដ្ឋ គ្រួសារមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងណាស់។ ពេលក្រោយនេះ សត្វគោនឹងធំធាត់រីកចម្រើនបង្កើតកូនបនែ្ថមគ្រួសារលក់កូនគោនឹងមានប្រភពចំណូលហើយមានលុយចិញ្ចឹមកូនរៀនសូត្រ"។

ស្រុក សូបកូប គិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិ ảnh 3ជួយឧបត្ថម្ភបងប្អូនជនជាតិនៅឃុំ ណឹមឡាញ់ ស្រុក សូបកូប (ខេត្ត សឺនឡា) ចិញ្ចឹមគោបន្តពូជតាមទិសដៅចិញ្ចឹមប្រមូលផ្តុំ ពាំនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់
ស្រុក សូបកូប គិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិ ảnh 4ក្រុមគ្រួសាររបស់អ្នកស្រី ឡ ធីឡាន ជនជាតិ ថៃ នៅភូមិ ផុង ឃុំ ណឹមឡាញ់ ស្រុក សូបកូប (ខេត្ត សឺនឡា) ត្រូវបានរដ្ឋជួយឧបត្ថម្ភដើមពូជក្រូចផ្អែម កាញ់។ មកទល់ពេលនេះ ក្រូចផ្អែម កាញ់ មួយហិកតាផ្តល់ទិន្នផលផ្លែជាង ១០ តោនក្នុងមួយឆ្នាំ ក្រោយពេលផាត់ចំណាយចេញមានប្រាក់ចំណេញប្រហែល ១៥០ លានដុង

យោងតាមលោក វូ វ៉ាន់ក្វឹន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក សូបកូប នាពេលខាងមុខស្រុកនឹងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមយ៉ាងខ្លាំងក្លា ធានាសន្តិសុខ - ការពារជាតិ បង្កើនការប្រើប្រាស់វិទ្យាសាស្ត្រ - បច្ចេកទេសក្នុងផលិតកម្ម ចិញ្ចឹមសត្វ ខិតខំប្រឹងប្រែងក្នុងដំណាក់កាល ២០២១ - ២០៣០ អត្រាក្រុមគ្រួសារក្រីក្រថយចុះជាមធ្យមពី ៤ ដល់ ៥ ភាគរយក្នុងមួយឆ្នាំ៕

អត្ថបទនិងរូបថត៖  ង្វៀនគឿង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍