ស្រ្តីជនជាតិ ក្ហ ម្នាក់កសាងអាជីពនៅលើដែនដីកំណើត

ភ្ញៀវទេសចរឆ្លងកាត់បទពិសោធអំពីវិធីសាស្រ្តលីង កិនកាហ្វេនៅហាងកាហ្វេដែលមានពាណិជ្ជសញ្ញ "K’ho Coffee"
ភ្ញៀវទេសចរឆ្លងកាត់បទពិសោធអំពីវិធីសាស្រ្តលីង កិនកាហ្វេនៅហាងកាហ្វេដែលមានពាណិជ្ជសញ្ញ "K’ho Coffee"

ចាប់កំណើតនិងធំដឹងក្ដីឡើងនៅលើខ្ពង់រាប ឡាង ប៊ីអាង អ្នកសី្រ គើលៀង រ៉ូឡាន ជនជាតិ ក្ហ នៅក្រុមលំនៅដ្ឋាន ដាំង យ៉ារីត បេ ទីរួមស្រុក ឡាកយឿង សុ្រក ឡាកយឿង (ខេត្ត ឡឹម ដុង) បានខិតខំបឹ្រងប្រែងអភិវឌ្ឍសេដ្ឋកិច្ច ហើយផ្តើមអាជីពជោគជ័យលើដែនដីកំណើតរបស់ខ្លួន។

ដោយបានចូលរួមជាមួយកុ្រមគួ្រសារក្នុងការមើលថែ ប្រមូលផលកាហ្វេក្នុងអំឡុងពេលជាចើ្រនឆ្នាំប្រឈមមុខនឹងស្ថានភាពទិន្នផលមិនស្ថិរភាពតម្លៃប្រែប្រួលមិនទៀងទាត់ អ្នកសី្រ គើលៀង រ៉ូឡាន បានមានគំនិតបង្កបង្កើត ផលិតផលកាហ្វេមួយដែលមានលក្ខណៈពិសសដាច់ដោយឡែករបស់បងប្អូនជនជាតិ ក្ហ។ 

ស្រ្តីជនជាតិ ក្ហ ម្នាក់កសាងអាជីពនៅលើដែនដីកំណើត ảnh 1ភ្ញៀវទេសចរឆ្លងកាត់បទពិសោធអំពីវិធីសាស្រ្តលីង កិនកាហ្វេនៅហាងកាហ្វេដែលមានពាណិជ្ជសញ្ញ "K’ho Coffee"

ឆ្នាំ ២០១៥ អ្នកសី្រនិងគួ្រសារសម្រេចចិត្តបោះទុនវិនិយោគទឹកប្រាក់ជិត ២០០ លានដុងដើម្បីបើកហាងទិញម៉ាស៊ីនកែច្នៃនិងប្រមូលទិញកាហ្វេ។ មិនត្រឹមតែជួយបងប្អូនជនជាតិក្នុងភូមិលក់ដូរកាហ្វេប៉ុណ្ណោះទេ អ្នកសី្រថែមទាំងបានបង្កើតឡើងជាជំហានៗ នូវពាណិជ្ជសញ្ញាកាហ្វេដោយឡែកមួយដោយមានឈ្មោះថា "K’ho Coffee" ទៀតផង។

ស្រ្តីជនជាតិ ក្ហ ម្នាក់កសាងអាជីពនៅលើដែនដីកំណើត ảnh 2ផ្តើមពីហាងតូចមួយរហូតមកទល់ពេលនេះ អ្នកស្រី គើលៀង រ៉ូឡាន មានហាងកាហ្វេដែលមានពាណិជ្ជសញ្ញា "K’ho Coffee" ចំនួន ៧ ហើយនៅតាមបណ្ដាទីក្រុងធំៗ ដូចជា៖ ដាឡាត (ខេត្ត ឡឹមដុង) ទុយហ្វា (ខេត្ត ភូអៀន)...

ផ្តើមពីហាងតូចមួយរហូតមកទល់ពេលនះ អ្នកសី្រ គើលៀង រ៉ូឡាន មាន ហាងកាហ្វេដែលមានពាណិជ្ជសញ្ញា "K’ho Coffee" ចំនួន ៧ ហើយនៅតាមបណ្ដាទីក្រុងធំដូចជា៖ ដាឡាត (ខេត្ត ឡឹមដុង) ទុយហ្វា (ខេត្ត ភូអៀន) ទីកុ្រង ហូ ជីមិញ... ទាក់ទាញភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេសជាចើ្រនអញ្ជើញមកភ្លក់រសជាតិ។

ស្រ្តីជនជាតិ ក្ហ ម្នាក់កសាងអាជីពនៅលើដែនដីកំណើត ảnh 3ហាងកាហ្វេរបស់អ្នកស្រី គើលៀង រ៉ូឡាន (អ្នកអង្គុយកណ្តល) តែងតែបង្កើតការងារធ្វើអោយពលករជាច្រើនក្នុងមូលដ្ឋាន

អាស័្រយដោយផ្តោតលើការអភិវឌ្ឍពាណិជ្ជសញ្ញាកាហ្វេ អ្នកសី្រ គើលៀង រ៉ូឡាន មានប្រាក់ចំណូលជាមធ្យមចំនួនពី ៣០០ ដល់ ៤០០ លានដុងក្នុងមួយឆ្នាំ ព្រមទាំងបានបង្កើតការងារធ្វើជាប់ជាប្រចាំឲ្យពលករជាច្រើនក្នុងមូលដ្ឋាន៕

អត្ថបទ៖ ហ៊ឺវ ហាយ រូបថត៖ អាន ថាញ់ដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២២ ដោយ៖ ចន្ទ រាជនី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍