ស្វែងយល់ពីជំងឺមហារីក

ស្វែងយល់ពីជំងឺមហារីក

ជំងឺមហារីក គឺជាជំងឺមួយដែលកើតឡើងនៅពេលកោសិកាសាហាវរីកលូតលាស់នៅក្នុងរាងកាយ។ កោសិកាមហារីកបង្កើតជាចង្កោមរួមគ្នា រួចបង្កើតជាដុំសាច់ ដែលហៅថាដុំពក ហើយអាចរាលដាលពាសពេញរាងកាយ។

វាជាជំងឺមួយដែលកើតឡើងនៅពេលកោសិកាសាហាវរីកលូតលាស់នៅក្នុងខ្លួន។ កោសិកាទាំងនេះអាចបង្កើតបានស្ទើរតែគ្រប់ទីកន្លែង រួមទាំងខួរក្បាល សួត លំពែងនិងសរីរាង្គផ្សេងទៀត។

ទោះបីជាជំងឺមហារីកមួយចំនួនអាចបណ្តាលឱ្យស្លាប់ក៏ដោយ ក៏អាចមានវិធីព្យាបាលដោយជោគជ័យដោយនីតិវិធីនានាដូចជាការវះកាត់និងការព្យាបាលដោយគីមី។

និយាយជាទូទៅ កត្តាទាំងនោះអាចជាតំណពូជ ឬបរិស្ថាន។ ឧទាហរណ៍ជំងឺមហារីក អាចកើតមានតាមសមាជិកគ្រួសារ ឬអាចបណ្តាលមកពីការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ជាតិវិទ្យុសកម្ម ឬផ្សែងបារី។

មានកត្តាហានិភ័យជំងឺមហារីកមួយចំនួនដែលមនុស្សអាចគ្រប់គ្រងបានដូចជាការជៀសវាងការជក់បារី តែកត្តាមួយចំនួនទៀតមិនអាចគ្រប់គ្រងបានទេ ដូចជាអាយុជាដើម។ នេះគឺជាកត្តាមួយចំនួនដែលគិតថាអាចបង្កឱ្យមានជំងឺមហារីក៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ទេវី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍