សហរដ្ឋ​អាម៉េរិក​ អនុញ្ញាត​ឱ្យ​ប្រើ​ថ្នាំ​គ្រាប់ Pfizer ព្យាបាល​កូ​វីដ​នៅផ្ទះ​ជា​លើកដំបូង​

ថ្នាំ Paxlovid មាន​ប្រសិទ្ធភាព​ជិត ៩០ ភាគរយ​ក្នុង​ការទប់ស្កាត់​ការ​ចូល​មន្ទីរពេទ្យ និង​ការស្លាប់​ចំពោះ​អ្នកជំងឺ​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ
ថ្នាំ Paxlovid មាន​ប្រសិទ្ធភាព​ជិត ៩០ ភាគរយ​ក្នុង​ការទប់ស្កាត់​ការ​ចូល​មន្ទីរពេទ្យ និង​ការស្លាប់​ចំពោះ​អ្នកជំងឺ​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ

កាលពីថ្ងៃទី ២២ ខែ ធ្នូ សហរដ្ឋអាម៉េរិក បានអនុញ្ញាតឱ្យប្រើថ្នាំគ្រាប់ប្រឆាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer Inc សម្រាប់មនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅដែលមាន ហានិភ័យឈឺធ្ងន់ធ្ងរ នេះជាថ្នាំលេបនៅផ្ទះលើកដំបូង ក៏ដូចជាឧបករណ៍ថ្មីប្រឆាំងនឹងមេរោគអូមីក្រុង ដែលកំពុងឆ្លងរាល ដាលយ៉ាងឆាប់រហ័ស។

របបថ្នាំប្រឆាំងមេរោគរបស់ Pfizer គឺថ្នាំ Paxlovid មានប្រសិទ្ធភាពជិត ៩០ ភាគរយក្នុងការទប់ស្កាត់ការចូលមន្ទីរពេទ្យនិងការស្លាប់ចំពោះអ្នកជំងឺដែលមានហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ នេះបើយោងតាមទិន្នន័យពីការសាកល្បងរបស់ក្រុមហ៊ុន។

សហរដ្ឋ​អាម៉េរិក​ អនុញ្ញាត​ឱ្យ​ប្រើ​ថ្នាំ​គ្រាប់ Pfizer ព្យាបាល​កូ​វីដ​នៅផ្ទះ​ជា​លើកដំបូង​ ảnh 1

ថ្នាំ Paxlovid មានប្រសិទ្ធភាពជិត ៩០ ភាគរយក្នុងការទប់ស្កាត់ការចូលមន្ទីរពេទ្យនិងការស្លាប់ចំពោះអ្នកជំងឺដែលមានហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ

ក្រុមហ៊ុន Pfizer និយាយថា ទិន្នន័យមន្ទីរពិសោធន៍ថ្មីៗ នេះបង្ហាញថា ថ្នាំនេះរក្សាប្រសិទ្ធភាពរបស់វាប្រឆាំងនឹងមេរោគអូមីក្រុង។

Pfizer បានបង្កើនការព្យាករណ៍ផលិតកម្មរបស់ខ្លួននៅឆ្នាំ ២០២២ រហូតដល់ ១២០ លានឈុតពីថ្នាំ ៨០ លានឈុត ហើយបាននិយាយថាcក្រុមហ៊ុនបានត្រៀមរួចរាល់ដើម្បីចាប់ផ្តើមការចែកចាយភ្លាមៗ នៅក្នុងសហរដ្ឋអាម៉េរិក។

របបថ្នាំលេបម្តងពីរគ្រាប់នេះរួមមានថ្នាំថ្មីមួយនិងថ្នាំប្រឆាំងមេរោគចាស់មួយហៅថា Ritonavir។

អ្នកសម្របសម្រួលការឆ្លើយតបនឹងកូវីដ១៩ របស់សេតវិមានលោក ជេហ្វ ហ្សៀន បានប្រាប់សន្និសីទខ្លីមួយថា រដ្ឋាភិបាល អាម៉េរិក នឹងមានថ្នាំនេះ ២៦៥.០០០ ឈុតនៅខែ មករា ហើយការផ្គត់ផ្គង់នឹងកើនឡើងក្នុងរយៈពេលប៉ុន្មានខែបន្តបន្ទាប់ទៀត។ រដ្ឋាភិបាលរំពឹងទទួលបានថ្នាំនេះចំនួន ១០ លានឈុតដែលខ្លួនបានបញ្ជាទិញក្នុងរយៈពេលប្រាំមួយខែ។

លោក អាម៉េស អាដាល់ចា ជាអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន ចន ហប់ឃីន សម្រាប់សន្តិសុខសុខភាពបានពោលប្រាប់ថា “ការអនុម័តឱ្យប្រើថ្នាំ Paxlovid គឺជាព្រឹត្ដិការណ៍ដ៏សំខាន់មួយដែលសម្គាល់ជំហានមួយទៀតឆ្ពោះទៅរកការធ្វើឱ្យកូវីដ១៩ ក្លាយជាមេរោគឆ្លងដែលអាចគ្រប់គ្រងបានច្រើនជាងមុន”។

លោក អាដាល់ចា បានបន្ថែមថា “ទោះយ៉ាងណា មានបញ្ហាសំខាន់ពីរដែលនៅសេសសល់ ៖ ថ្នាំនេះនឹងមានការខ្វះខាតក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយការប្រើប្រាស់ដ៏ល្អប្រសើររបស់វាគឺទាមទារឱ្យមានការធ្វើរោគវិនិច្ឆ័យភ្លាមៗ ដែលអាចពិបាកជាមួយនឹងបញ្ហានៃការធ្វើតេស្តិ៍ជាបន្ត ដែលកំពុងញាំញីយើងសព្វថ្ងៃ”។

ក្រុមហ៊ុន Pfizer បានប្រាប់ថា ខ្លួនមានថ្នាំនេះចំនួន ១៨០.០០០ ឈុតត្រៀមនាំចេញនៅឆ្នាំនេះ។ កិច្ចសន្យារបស់រដ្ឋាភិបាល អាម៉េរិក សម្រាប់ថ្នាំនេះ ១០ លានឈុតគឺតម្លៃ ៥៣០ ដុល្លារក្នុងមួយឈុត៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍