ហ្វើពណ៌ផ្កាឈូក - ភាពល្អឥតខ្ចោះនៃដែនដី "ខ្ពង់រាប ស"

ដើម្បីផលិតចេញសរសៃហ្វើពណ៌ផ្កាឈូកទាំងឡាយ ទន់ម៉ដ្ដគឺជាភាពហ្មត់ចត់ផ្ចិតផ្ចង់ទាំងអស់មួយរបស់ចុងភៅមានទឹកដៃ។ រដូវក្តៅ រដូវត្រជាក់មានវិធីចាក់ហ្វើខុសៗ គ្នា។ នៅរដូវក្តៅ ប្រសិនបើចាក់ល្មួតពកគឺសរសៃហ្វើនឹងត្រូវហៀរទឹក។ រដូវត្រជាក់គឺចាក់ល្មួតតាមចំណង់ចំណូលចិត្ត
ដើម្បីផលិតចេញសរសៃហ្វើពណ៌ផ្កាឈូកទាំងឡាយ ទន់ម៉ដ្ដគឺជាភាពហ្មត់ចត់ផ្ចិតផ្ចង់ទាំងអស់មួយរបស់ចុងភៅមានទឹកដៃ។ រដូវក្តៅ រដូវត្រជាក់មានវិធីចាក់ហ្វើខុសៗ គ្នា។ នៅរដូវក្តៅ ប្រសិនបើចាក់ល្មួតពកគឺសរសៃហ្វើនឹងត្រូវហៀរទឹក។ រដូវត្រជាក់គឺចាក់ល្មួតតាមចំណង់ចំណូលចិត្ត

នៅពេលមកដល់ស្រុក បាក់ហា (ខេត្ត ឡាវកាយ) ម្តងៗ ដូចជាទម្លាប់មិនអាចរំលងចោលបានចំពោះមនុស្សម្នាជាច្រើននាក់ នោះគឺតូ្រវតែភ្លក់រសជាតិហ្វើពណ៌ផ្កាឈូកមួយចានគោមអោយទាល់តែបាន។

យោងតាមលោកសី្រ តឹ្រន ធីវិញ អ្នកប្រកបមុខរបរចាក់ហ្វើនិងលក់ហ្វើជិត ៣០ ឆ្នាំនៅក្រុមលំនៅឋាន ណឹមតែ ទីកណ្ដាលនៃទីរួមស្រុក បាក់ហា លក្ខណៈពិសេសបំផុតរបស់ហ្វើពណ៌ផ្កាឈូកគឺសរសៃហ្វើ។

ហ្វើពណ៌ផ្កាឈូក - ភាពល្អឥតខ្ចោះនៃដែនដី "ខ្ពង់រាប ស" ảnh 1

ដើម្បីផលិតចេញសរសៃហ្វើពណ៌ផ្កាឈូកទាំងឡាយ ទន់ម៉ដ្ដគឺជាភាពហ្មត់ចត់ផ្ចិតផ្ចង់ទាំងអស់មួយរបស់ចុងភៅមានទឹកដៃ។ រដូវក្តៅ រដូវត្រជាក់មានវិធីចាក់ហ្វើខុសៗ គ្នា។ នៅរដូវក្តៅ ប្រសិនបើចាក់ល្មួតពេកគឺសរសៃហ្វើនឹងត្រូវហៀរទឹក។ រដូវត្រជាក់គឺចាក់ល្មួតតាមចំណង់ចំណូលចិត្ត

 មិនដូចសរសៃហ្វើពណ៌សធ្លាប់តែឃើញឯតំបន់ទំនាបនោះទេ ហ្វើពណ៌ផ្កាឈូកមានពណ៌ផ្កាឈូកតូ្រវបានធ្វើពីអង្ករសមូ្របនឿងពណ៌ផ្កាឈូក ជាអង្ករពិសេសប្រចាំតំបន់មួយប្រភេទមានតែនៅដែនដីនេះទើបមាន។

ហ្វើពណ៌ផ្កាឈូក - ភាពល្អឥតខ្ចោះនៃដែនដី "ខ្ពង់រាប ស" ảnh 2

ហ្វើពណ៌ផ្កាឈូកត្រូវបានធ្វើពីអង្ករសម្រូបនឿងពណ៌ផ្កឈូក អង្ករពិសសប្រចាំតំបន់មួយប្រភទមានតែនៅដែនដី "ខ្ពង់រាប ស" នៃស្រុក បាក់ហា

ដើម្បីផលិតចេញសរសៃហ្វើពណ៌ផ្កាឈូក ចុងភៅត្រូវត្រាំអង្ករពី ៥ ដល់ ១០ ម៉ោងអាស័្រយទៅតាមរដូវនីមួយៗ បន្ទាប់ពីនោះកិនអោយម៉ដ្ឋ ចម្រោះទៅជាទឹក ហើយចាក់លើចង្ក្រានភ្លើង។ ពេលចាក់ ចុងភៅក៏មានរូបមន្តពិសេសរៀងៗ ខ្លួនដើម្បីសរសៃហ្វើល្មួត មិនហៀរទឹក។

ហ្វើពណ៌ផ្កាឈូក - ភាពល្អឥតខ្ចោះនៃដែនដី "ខ្ពង់រាប ស" ảnh 3

មនុស្សជាច្រើនបានប្រដូចហ្វើពណ៌ផ្កាឈូករបស់ស្រុក បាក់ហា ប្រៀបដូចជាស្នាមគំនូសគូរវាសដ៏ល្អឯកលើផែនទីភោជនាហារបណ្តាខេត្តតំបន់ទំនាបកណ្តាលតំបន់ភ្នំនៃភូមិភាគខាងជើង

ហ្វើពណ៌ផ្កាឈូកស្រុក បាក់ហា មានច្រើនប្រភេទ ប៉ុន្តែពេញនិយមជាងគេបំផុតគឺហ្វើជូរ (ហ្វើក្រឡុក)។ ហ្វើជូរមួយចានច្រើនតែមានសរសៃហ្វើ សាច់ជូ្រកសាស៊ីវ បន្លែស្រស់ ជ្រក់ស្ពៃ ម៉ែវ ហាន់តូចៗ សណ្ដែកដីបុកអោយល្អិត ទឹកជូរបន្តិច បន្ទាប់មកលាយអោយស្មើរួមជាមួយប្រភេទគឿ្រងទេសពិសេសតូ្រវបានធ្វើពីសណ្តែកសៀង គ្រាប់ Michelia tonkinensis ក្រវាញ ខ្ញី ម្ទេសឆា ទឹកម្ទេស។ល។

បង ហ្វាង វ៉ាន់ទុង ភ្ញៀវទេសចរម្នាក់មកពីខេត្ត ហាយយឿង បានអោយដឹងថា៖ "ខេត្ត ឡាវកាយ មានហាងហ្វើច្រើន ប៉ុន្តែដើម្បីបានទទួលទានមានរសជាតិហ្វើពណ៌ផ្កាឈូកពិតៗ គឺតូ្រវឡើងទៅកាន់ស្រុក បាក់ហា ទើបអស់ចិត្ត"...៕

អត្ថបទនិងរូបថត៖ ហឿងធូ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២២ ដោយ៖ សិរីសួស្តី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍