អញ្ជើញមកកាន់ភូមិ ប្រាំង ចូលរួមពិធីសែនទីធ្លារបស់ជនជាតិ បាណា

ជនជាតិ បាណា អឹកធឹកប្រារព្ធពិធីសែនទីធ្លានៅភូមិ ប្រាំង ឃុំ ដាក់ទើប៉ាង ស្រុក កុងច្រ (ខេត្ត យ៉ាឡាយ)
ជនជាតិ បាណា អឹកធឹកប្រារព្ធពិធីសែនទីធ្លានៅភូមិ ប្រាំង ឃុំ ដាក់ទើប៉ាង ស្រុក កុងច្រ (ខេត្ត យ៉ាឡាយ)

ពិធីសែនទីធ្លាតាមភាសា បាណា គឺ ស៊ើម៉ាស់គើចាម។ នេះគឺជាពិធីសែនដ៏ធំក្នុងឆ្នាំរបស់ជនជាតិ បាណា នៅនិគម ភូមិប្រភពដើមនៃជ្រោះទឹកធ្លាក់ ហ្វៃ ឃុំ ដាក់ទើប៉ាង ស្រុក កុងច្រ (ខេត្ត យ៉ាឡាយ) ក្នុងគោលបំណងរំលឹក នឹកដល់អ្នកចែកឋានហើយ សុំភ្លៀងខ្យល់អំណោយផល រដូវកាលផ្តល់ផលទ្វេដង។ 

អញ្ជើញមកកាន់ភូមិ ប្រាំង ចូលរួមពិធីសែនទីធ្លារបស់ជនជាតិ បាណា ảnh 1ជនជាតិ បាណា អឹកធឹកប្រារព្ធពិធីសែនទីធ្លានៅភូមិ ប្រាំង ឃុំ ដាក់ទើប៉ាង ស្រុក កុងច្រ (ខេត្ត យ៉ាឡាយ)

ដើម្បីត្រៀមរៀបចំពិធីសែន នេវ ២ ដើមត្រូវបានដោតដំឡើងនៅក្នុងទីធ្លា ផ្ទះ រ៉ុង ខាងក្រោមមានឪទឹនស្រាធំចំនួន ២ សាច់អាំងចំនួន ២ ចង្កាក់ សាច់ស្ងោរស៊ុបចំនួន ៣ ឆ្នាំង។ ក្រុមប្រឹក្សាព្រឹទ្ធាចារ្យភូមិរួមមានចំនួន ៩ នាក់ឈរនៅជុំវិញដើម នេវ។ ក្រុមគងឃ្មោះ "ច្រមក់" និងយុវជនចូលតម្រៀបជាជួរសមរម្យ។

អញ្ជើញមកកាន់ភូមិ ប្រាំង ចូលរួមពិធីសែនទីធ្លារបស់ជនជាតិ បាណា ảnh 2ក្រុមប្រឹក្សាព្រឹទ្ធាចារ្យភូមិ ប្រាំង រួមមានសមាជិកចំនួន ៩ មានប្រជាប្រិយភាពចេញមុខធ្វើពិធីសែនទីធ្លា

ខណៈពេលព្រឹទ្ធាចារ្យភូមិចាប់ផ្តើមសូត្រធម៌សែនក៏ជាពេលស្នូរស្គរ ឃ្មោះបន្លឺឡើងគឹកកងដែរ។ ព្រឹទ្ធាចារ្យចំនួន ៥ នាក់នឹងថ្វាយតង្វាយដល់ យ៉ាងព្រឹទ្ធាចារ្យនៅសល់ពីនោះចំនួន ៤ នាក់ទៀតនឹងអធិដ្ឋានគោរពអញ្ជើញអ្នកបានចែកឋានទៅហើយ។

ក្នុងពេលនោះ ក្រុមឃ្មោះនិងក្រុមស្វងប្រគំសម្តែងរួមគ្នាជុំវិញទីធ្លាផ្ទះ រ៉ុង។ ពេលបញ្ចប់ពិធីសែន ក្រុមប្រឹក្សាព្រឹទ្ធាចារ្យភូមិពិសាស្រាដំបូងគេនៅក្នុងជួរឪទឹនស្រាដ៏វែងដែលអ្នកភូមិយកមកចូលរួមពិធី។ បន្ទាប់មក ម្នាក់ៗ នាំគ្នាធ្វើពិធីកិច្ចឌុនគ្នាក្នុងបំណងប៉ងប្រាថ្នាអំពីឆ្នាំថ្មីមួយរដូវកាលថ្មីអំណោយផល សុខសាន្ត។

អញ្ជើញមកកាន់ភូមិ ប្រាំង ចូលរួមពិធីសែនទីធ្លារបស់ជនជាតិ បាណា ảnh 3ក្រុមស្វងនារីរបស់ភូមិ ប្រាំង ប្រគំសម្តែងនៅជុំវិញទីធ្លាផ្ទះ រ៉ុង

ឆ្លងកាត់ច្រើនឆ្នាំច្រើនខែ ភូមិនិគម បាណា ផ្លាស់ប្តូរបន្តិចម្តងៗ។ ក៏ប៉ុន្តែ ពិធីកិច្ចប្រពៃណីដ៏វិសេសវិសាលនៅតែត្រូវបានបងប្អូនជនជាតិថែរក្សានិងពង្រីកឱ្យទូលាយ រួមចំណែកបង្កើនសាមគ្គីភាព យឹតយោងគ្នាទៅវិញទៅមក នាំគ្នាប្រាថ្នាពីជីវភាពមួយដ៏កក់ក្តៅសម្បូរសប្បាយនិងគ្រប់គ្រាន់បរិបូរណ៍៕

អត្ថបទនិងរូបថត៖ ក្វាងថាយ
បញ្ចូលទិន្នន័យដោយ៖ សិរីសួស្តី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍