អតីតបេក្ខភាព ឌឺ​វយ ខេមបូឌា សាន ស្រីឡៃ ត្រូវបាញ់សម្លាប់

អតីតបេក្ខភាព ឌឺ​វយ ខេមបូឌា សាន ស្រីឡៃ ត្រូវបាញ់សម្លាប់
លោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ដែលកំពុងនៅកន្លែងកើតហេតុ បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា មុនពេលកើតហេតុ ស្ដ្រីរងគ្រោះ សាន ស្រីឡៃ (បច្ចុប្បន្នជាតារាចម្រៀង ​ប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស) បានដើរចូលទៅក្នុងមន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ស្រាប់ តែភ្លាមៗនោះ មានឃាតករបានជិះម៉ូតូមកបាញ់ជាច្រើនគ្រាប់ ទៅលើស្ដ្រីរងគ្រោះបណ្ដាលឲ្យដួលស្លាប់ភ្លាមៗ តែម្ដង។
តារាចម្រៀង សាន ស្រីឡៃ
តារាចម្រៀង សាន ស្រីឡៃ 
កន្លែងកើតហេតុ
កន្លែងកើតហេតុ


យ៉ាងណាក៏ដោយ អំពើឃាតកម្ម​ដ៏សាហាវនេះ មិនទាន់មានសមត្ថកិច្ចរូបណា ចេញមកអះអាងជាផ្លូវការ អំពីមូលហេតុនៅឡើយនោះទេ ដោយពេលនេះកំពុងតែជួយអន្ដរាគមន៍ និងសួរនាំស៊ើបអង្កេតដើម្បីស្វែងរកការពិតនិងតាមច្បាប់ជនដៃដល់កំពុងរត់គេចខ្លួននោះ។

បណ្តាញសារព័ត៌មានដដែលបានបញ្ជាក់ថា នៅកន្លែងកើតហេតុក៏បានបន្សល់ទុកម៉ូតូមួយរបស់ជនសង្ស័យដែលជាឃាតករបាញ់សម្លាប់ សាន ស្រីឡៃ ព្រមទាំងកាំភ្លើងមួយដើមផងដែរ៕
 ប្រភពព័ត៌មាន៖ rasmeinews.com-freshnewsasia.com

អ្នកប្រហែលជាចាប់អារម្មណ៍